អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > សហរដ្ឋអាមេរិចចាប់ផ្តើមចាត់វិធានការជាមួយកូរ៉េខា់ងជើង ដោយចាប់ផ្តើមបញ្ជូននាវាចំបាំងប្រភេទធ្ងន់ទៅកាន់កូរ៉េខាងត្បូងហើយ

សហរដ្ឋអាមេរិចចាប់ផ្តើមចាត់វិធានការជាមួយកូរ៉េខា់ងជើង ដោយចាប់ផ្តើមបញ្ជូននាវាចំបាំងប្រភេទធ្ងន់ទៅកាន់កូរ៉េខាងត្បូងហើយ

កងទ័ពជើងទឹក​អាមេរិក​បាន​លុបចោល​ផែនការ​ចូល​ចត​នៅ​កំពង់ផែ​អូស្ត្រាលី​សំរាប់​នាវា​ដឹក​យន្តហោះ​USS Carl Vinson​ដើម្បី​បញ្ជូន​នាវា​នេះ​ទៅកាន់​ឧបទ្វីប​កូរ៉េ​អោយបាន​លឿន​តាម​ដែល​អាច​ធ្វើបាន ចំពេល​មានការ​ព្រួយបារម្ភ​អំពី​ការសាកល្បង​សព្វាវុធ​ថ្មី​ទៀត​​ដោយ​កូរ៉េខាងជើង​។​ ​

ពួក​មន្ត្រី​យោធា​អាមេរិក​បាន​និយាយថា ក្រុម​នាវា​ប្រយុទ្ធ​Vinson រួមមាន​នាវា​ផ្ទុក​យន្តហោះ​និង​នាវា​ពិឃាត​ប្រដាប់​ដោយ​កាំជ្រួច​បញ្ជា​​វាយប្រហារ​ពី​ចម្ងាយ​២​គ្រឿង​ផង កំពុង​ត្រូវបញ្ជូន​ទៅកាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​ជាការ​ឆ្លើយតប​ទៅនឹង​ការសាកល្បង​កាលពី​​ពេល​ថ្មីៗ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។ ​ ​មានការ​លើកឡើង​ដោយ​ផ្អែកលើ​រូបភាព​ផ្កាយរណប​និង​ការវិភាគ​ថា​កូរ៉េខាងជើង​អាច​ព្យាយាម​ធ្វើការ​សាកល្បង​អាវុធ​មួយលើកទៀត​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នៅពេល​ប្រទេស​ត្រៀម​សំរាប់​ថ្ងៃបុណ្យ​ជាតិ​ដ៏​សំខាន់ គឺ​ខួបកំណើត​របស់​ស្ថាបនិក​របស់​ប្រទេស​នេះ​នៅ​ថ្ងៃ​១៥​មេសា​។​ ​

កូរ៉េ​ខាង​ជើ​ង​ធ្វើការ​សាក​ល្បង​កាំជ្រួច​៣​លើ​កនៅ​មួយខែ​មកនេះ រួមមាន​ការបាញ់​កាំជ្រួច​Scud​មួយ​ដើម​កាលពីថ្ងៃ​៥​មេសា ដោយបាន​បង្ក​​ការឆ្លើយ​ត​បពីរដ្ឋការ​លោក​ដូ​ណា​ល់ ត្រាំ​។​ ​រដ្ឋមន្ត្រីការបរទេស រិ​ក ធី​ល័​រ​សុន បាន​និយាយ​បន្ទាប់ពី​ការបាញ់​សាកល្បង​នោះ​ថា​”​អាមេរិក​បាន​និយាយ​គ្រប់គ្រាន់​ហើយ​អំពី​កូរ៉េ​ខាង​ជើង​”​។​​ឥឡូវ​ម​មន្ត្រី​ម្នាក់​បាន​និយាយថា កងទ័ពជើងទឹក​កំពុង​ប​ញ្ជូ​ន​ក្រុម​ប្រយុទ្ធ​នេះ​ទៅ​សម្ញែង​កម្លាំង​។​ ​ការសំរេច​ប​ញ្ជូន​ក្រុម​នាវា​Vinson​ទៅកាន់​ឧបទ្វីប​កូរ៉េ​កើត​ឡើងខណៈ​ដែល​លោក​ត្រាំ​កំពុងប្រកាន់យក​ជំហរ​យោធា​រឹងប៉ឹង​ឡើង​នៅ​ជុំវិញ​ពិភពលោក​។​លោក​ត្រាំ​កាលី​ថ្ងៃ​សុក្រ​បាន​បញ្ជា​អោយ​វាយប្រហារ​ដោយ​យោធា​ផ្ទាល់​លើកដំបូង​លើ​កងកម្លាំង​របស់​ស៊ី​រី​ដែល​រង​ការ​ចោទ​ប្រ​កាន់​ថា​ប្រើ​អាវុធ​គីមី​លើ​ជន​ស៊ីវិល​៕

វីឌីអូ៖

ប្រភពពី Pageth:

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top