អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > អកប្បកិរិយា 5យ៉ាង របស់បុគ្គលជោគជ័យ ដែលអ្នកគួរយកគម្រូតាម

អកប្បកិរិយា 5យ៉ាង របស់បុគ្គលជោគជ័យ ដែលអ្នកគួរយកគម្រូតាម

ពេលខ្លះភាសាកាយវិការ (អកប្បកិរិយា ឬឥរិយាបទ) និយាយឭជាងពាក្យសម្តីដែលនិយាយចេញពីមាត់របស់អ្នកទៅទៀត។ តាមការសិក្សាបានឲ្យដឹងថា ភាសាកាយវិការ ឬឥរិយាបទ ផ្សំជាមួយពាក្យសំដីរបស់អ្នក ជាវិធីសាស្រ្តផ្តល់នូវការទំនាក់ទំនង យ៉ាងមានប្រសិទ្ធភាពបំផុតដល់ដៃគូសន្ទនារបស់អ្នក។ ថ្ងៃនេះ Khmer Paper សូមលើកនូវអក្បកិរិយា របស់បុគ្គលជោគជ័យ ដែលប្រិយមិត្តគួរតែអនុវត្តតាម ដើម្បីជាទុនសម្រាប់ការធ្វើដំណើរទៅកាន់ភាពជោគជ័យក្នុងជីវិតរបស់អ្នក។


១ អង្គុយឲ្យត្រង់ខ្លួន៖ ការអង្គុយដាក់ដៃច្រត់ចង្ការ យកដៃញីចញ្ចើម ឬជ្រោងសក់ក្បាល ញីភ្នែក វានឹងបង្ហាញថាអ្នកជាមនុស្សខ្ជិលច្រអូស និងមិនគោរពក្រមសីលធម៌ការងារ។ មនុស្សជោគជ័យ បានណែរនាំឲ្យ អ្នកធ្វើការងារទាំងអស់ អង្គុយឲ្យស៊ុបលើកៅអី បញ្ឈរដងខ្លួនឲ្យត្រង់ ដាក់ដៃលើតុ ទើបធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងការធ្វើកិច្ចការងារបានល្អប្រសើរ។

២ កំុយកដៃទៅអង្អែរសក់ពេលនិយាយជាមួយអ្នកដ៏ទៃ៖ មានមនុស្សខ្លះមានទម្លាប់យកដៃទៅអង្អែល ឬអេសក្បាល ពេលនិយាយជាមួយអ្នកដ៏ទៃ ទង្វើរនេះនឹងធ្វើឲ្យគេគិតថា អ្នកមានភាពអៀនខ្មាស ឬនិយាយមិនពិត ដោយព្យាយាមលាក់បាំងរឿងអ្វីមួយ។ យកល្អ អ្នកគួរតែកែរទម្លាប់នេះចោល ដោយឈរជជែក ជាមួយដៃគូរបស់អ្នក ដោយភាពរឹងពឹង និងភាពមានទំនុកចិត្ត។

៣ ត្រូវញញឹមឲ្យបានច្រើន៖ មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ ការញញឹមគឺជាសញ្ញាល្អមួយដែលបញ្ជាក់ថាអ្នកជាមនុស្សមានភាពអត់ធ្មត់ គួរឲ្យទាក់ទាញ បើសិនជាអ្នកផ្ដល់ស្នាមញញឹមទៅកាន់មនុស្សក្រោមបង្គាប់អ្នក នោះពួកគេនឹងគោរពស្រឡាញ់អ្នកកាន់តែច្រើន ហើយបើអ្នកផ្តល់ស្នាមញញឹមទៅកាន់ ថ្នាក់ដឹកនាំរបស់អ្នក នោះពួកគេនឹងកាន់តែទុកចិត្តលើអ្នក។​

៤ ការប្រើប្រាស់កែវភ្នែក (Eye Contact)៖ ការប្រាស្រ័យទាក់ទងប្រកបដោយភាពជោគជ័យ ចាំបាច់ត្រូវប្រើប្រាស់ទំនាក់ទំនងកែវភ្នែក។ ការប្រើប្រាស់កែវភ្នែកបានត្រឹមត្រូវ នឹងធ្វើឲ្យដៃគូរបស់អ្នកមានទំនុកចិត្តលើអ្នក ហើយព្រមប្រគល់ការងារដល់អ្នកដោយមិនរារែកឡើយ។

៥ ការចាប់ដៃ៖ នៅពេល​គេហុចដៃមកចាប់ដៃអ្នក អ្នកមិនគួរផ្តល់ការចាប់ដៃ ខ្សោយពេកនោះទេ ត្រូវចាប់ដៃគេឲ្យខ្លាំង ក្តាប់ឲ្យណែន និឹងរលាក់ឲ្យខ្លាំងៗ ទើបជាស្តង់ដារនៃការចាប់ដៃ។  

សូមកុំយកអត្ថបទនេះ ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត ព្រោះជាអំពើខុសច្បាប់ និងអសីលធម៌ នឹងត្រូវប្រឈមមុខចំពោះច្បាប់។
ប្រភព៖ BrightSide | ប្រែលសម្រួល៖ Khmer Paper

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top