អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > រឿង ១០ យ៉ាង​ដែល​មនុស្ស​ ជោគជ័យ​មិន​ធ្វើ​ឡើង​វិញ

រឿង ១០ យ៉ាង​ដែល​មនុស្ស​ ជោគជ័យ​មិន​ធ្វើ​ឡើង​វិញ

មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់បង្កើតកំហុស។ ប៉ុន្តែមនុស្សដែលចេះរៀន ពីកំហុសគឺជាមនុស្សជោគជ័យ។ ទោះបីជីវិតនេះពោពេញដោយមេរៀនយ៉ាងច្រើន ក៏អ្នកជំនាញសង្កេតឃើញថា មានរឿង១០យ៉ាងដែលមនុស្សជោគជ័យជួបប្រទះហើយមិនធ្វើឡើងវិញ៖

១/ ត្រឡប់ទៅធ្វើកិច្ចការដែលមិនផ្តល់ផ្លែផ្កា៖ទោះបីជាការងារ ឬទំនាក់ទំនងក្នុងជីវិតក៏ដោយ មនុស្សយើងមិន គួរត្រឡប់ទៅធ្វើរឿងដដែលៗហើយរំពឹងចង់បានលទ្ធផលផ្សេងនោះទេ។

២/ ធ្វើរឿងដែលតម្រូវឱ្យខ្លួនគេត្រូវក្លាយជាមនុស្សដែលគេមិនចង់បាន៖អ្វីៗទាំងអស់ដែលយើងធ្វើ យើងត្រូវសួរខ្លួនឯងថា តើហេតុអ្វីបានជាខ្ញុំកំពុងតែធ្វើរឿងនេះ? តើវាសមនឹងខ្ញុំទេ? តើវាមាននិរន្តរភាពទេ? ប្រសិនចម្លើ យអវិជ្ជមានចំពោះសំណួរទាំងនេះ លោកអ្នកមិនចាំបាច់បន្តធ្វើទៀតទេ។

៣/ ព្យាយាមកែប្រែនរណាម្នាក់៖នៅពេលលោកអ្នកដឹងថា លោកអ្នកមិនអាចបង្ខំនរណាម្នាក់ឱ្យធ្វើអ្វីម្យ៉ាងបាន លោកអ្នកគួរផ្តល់សេរីភាព និងបណ្តោយឱ្យគេទទួលយកលទ្ធផលនៃទង្វើរបស់គេចុះ។ បើធ្វើបែបនេះបានលោ កអ្នកក៏ផ្តល់សេរីភាពឱ្យខ្លួនឯងដែរ។

៤/ ជឿថាគេអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នា៖នៅពេលលោកអ្នកដឹងច្បាស់ថា គ្មាននរណាម្នាក់អាចផ្គាប់ចិត្តមនុស្ស គ្រប់គ្នាបាន លោកអ្នកចាប់ផ្តើមរស់នៅមានគោលដៅច្បាស់លាស់ ដោយព្យាយាមផ្គាប់ចិត្តតែមនុស្សដែលត្រូវ ផ្គាប់ចិត្តប៉ុនណោះ។

៥/ ជ្រើសរើសភាពសុខស្រួលរយៈពេលខ្លីជាជាងប្រយោជន៍យូរអង្វែង៖នៅពេលមនុស្សជោគជ័យដឹងថា គេចង់បានអ្វីមួយដែលត្រូវភាពអំណត់អត់ធ្មត់ គេមិនខ្វល់នឹងភាពលំបាកដែលត្រូវវិនិយោគនោះទេ ព្រោះវានឹងផ្តល់មកវិញនូវផលប្រយោជន៍យូរអង្វែង។

៦/ ជឿជាក់នរណាម្នាក់ ឬអ្វីម្យ៉ាងដែលហាក់ដូចជាត្រឹមត្រូវឥតខ្ចោះ៖ជារឿងធម្មតាទេ មនុស្សយើងមានទំនោទៅរកអ្វីម្យ៉ាងឬនរណាម្នាក់ដែលមើលទៅអស្ចារ។ ប៉ុន្តែត្រូវចាំថា ពិភពលោកនេះគ្មានអ្វីល្អឥតខ្ចោះនោះទេ។ គ្មាននរណាម្នាក់ ហើយក៏គ្មានអ្វីមួយដែលមិនចេះខុសនោះទេ។ ហើយប្រសិនបើនរណាម្នាក់ ឬអ្វីម្យ៉ាងមើលទៅដូចជាឥតខ្ចោះពេក ត្រូវគិតឡើងវិញមុននឹងទុកចិត្ត។

៧/ ដកចិត្តចេញពីគោលដៅធំ៖មនុស្សយើងធ្វើការបានប្រសើរក្នុងជីវិតនៅពេលយើងអាចមើលឃើញគោល ដៅធំ។ សម្រាប់មនុស្សជោគជ័យ គ្មានព្រឹត្តិការណ៍ណាមួយត្រូវចាត់ទុកថា ជាសាច់រឿងទាំងមូលនោះទេ។ អ្នកឈ្នះតែងតែចងចាំចំណុចនេះ។

៨/ ព្រងើយកន្តើយមិនប្រឹងប្រែង៖មិនខ្វល់ថា សំបកក្រៅមើលទៅល្អកម្រិតណានោះទេ លុះត្រាតែមើលឱ្យជ្រៅ និងប្រឹងប្រែងឱ្យពិតប្រាកដទើបយើងរកឃើញអ្វីដែលយើងពិតជាត្រូវការ ដឹង ពោលគឺសច្ចភាពដែលយើងជំពាក់ខ្លួនយើង។

៩/ ខកខានសួរខ្លួនឯងថាហេតុអ្វីបានជាមកដល់ចំណុចនេះ៖ចំណុចខុសគ្នាដ៏ធំបំផុតមួយរវាងមនុស្សជោគជ័យនិងមនុស្សទូទៅគឺ មនុស្សជោគជ័យតែងតែសួរខ្លួនឯងថាតើខ្លួនខ្ញុំកំពុងតែដើរតួជាអ្វី ក្នុងស្ថានភាពនេះ? បើនិយាយមួយបែបទៀត គឺមនុស្សជោគជ័យមិនយល់ថា ខ្លួនគេត្រឹមតែជាជនរងគ្រោះទេ បើទោះជាការពិតគេជាជនរងគ្រោះមែនក៏ដោយ។

១០/ ភ្លេចថាជីវិតខាងក្នុងជាកត្តាសម្រេចជោគជ័យខាងក្រៅ៖ពេលខ្លះជីវិតរស់នៅល្អមិនសូវមានអ្វីពាក់ព័ន្ធនឹងស្ថានភាពខាងក្រៅ ប៉ុន្មានទេ។ យើងអាចរីករាយបាន និងសម្រេចក្តីប្រាថ្នាភាគច្រើនតាមរយៈអត្តចរិត និងផ្នត់គំនិតដែលបង្កប់នៅក្នុងខ្លួន។ ហើយជាងនេះទៅទៀត ជីវិតខាងក្នុងចូលរួមវិភាគទានយ៉ាងច្រើនក្នុងការបង្កើតស្ថានភាពខាង ក្រៅ៕

ប្រភព ៖ thephnompenhtimes

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top