អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > អ្នក​និពន្ធ​រុស្ស៊ី​លោក ​លីអូ តូលស្តយ៖«គ្រប់គ្នា​សុទ្ធតែ​គិត​ ​រឿង​ផ្លាស់ប្ដូរ​ពិភពលោក ​ប៉ុន្តែ​គ្មាន​នរណា​​ម្នាក់​ គិត​រឿង​ផ្លាស់ប្ដូរ​ខ្លួន​ឯង​​សោះ​​

អ្នក​និពន្ធ​រុស្ស៊ី​លោក ​លីអូ តូលស្តយ៖«គ្រប់គ្នា​សុទ្ធតែ​គិត​ ​រឿង​ផ្លាស់ប្ដូរ​ពិភពលោក ​ប៉ុន្តែ​គ្មាន​នរណា​​ម្នាក់​ គិត​រឿង​ផ្លាស់ប្ដូរ​ខ្លួន​ឯង​​សោះ​​

«គ្រប់គ្នា សុទ្ធតែ គិត រឿង ផ្លាស់ប្ដូរ ពិភពលោក ប៉ុន្តែ គ្មាន នរណា ម្នាក់ គិត រឿង ផ្លាស់ប្ដូរ ខ្លួន ឯង សោះ »។ នេះ បើ តាម គតិ របស់ លោក លីអូ តូលស្តយ (Leo Tolstoy) ដែល ជា អ្នក និពន្ធ ដ៏ ល្បី របស់ រុស្ស៊ី ។ ក្នុង ន័យ នេះ លោក ចង់ គូស បញ្ជាក់ ថា មនុស្ស ភាគច្រើន ចូល ចិត្ត និយាយ រឿង ចង់ ផ្លាស់ប្ដូរ អ្វីៗ នៅ ជុំវិញ ខ្លួន ថា គួរ តែ ផ្លាស់ប្ដូរ ទៅ ជា បែប នេះ ឬ បែប នោះ តែ គ្មាន នរណា ម្នាក់ គិត ឬ និយាយ ថា គួរ ផ្លាស់ប្ដូរ ខ្លួន ឯង ទៅ ជា យ៉ាង ម៉េច វិញ នោះ ទេ ។

ចង់ ផ្លាស់ប្ដូរ ពិភពលោក ដំបូង ឡើយ ត្រូវ ផ្លាស់ប្ដូរ ខ្លួន ឯង ឲ្យ បាន សិន បើ មិន អ៊ីចឹង ទេ គឺ និយាយ គ្រាន់ តែ ដើម្បី និយាយ ។ និយាយ ឲ្យ ខ្លី គឺ គ្មាន បាន សាច់ការ អ្វី ឡើយ ។ ខ្លួន ឯង អត្តចរិត មិន ល្អ តែ បែរ ជា និយាយ ណែនាំ ឬ និយាយ ប្រដៅ ឲ្យ គេ មាន អត្តចរិត ល្អ។ ខ្លួន ឯង មិន ដែល ធ្វើ ល្អ ហើយ និយាយ ថា គេ ជា មនុស្ស អាក្រក់ ហើយ គួរ តែ ធ្វើ ជា មនុស្ស ល្អ វិញ។

ទាំង នេះ គឺ ជា ចំណុច ដែល តែង កើត ឡើង អ៊ីចឹង ហើយ បាន ជា គ្មាន ឃើញ លទ្ធផល អ្វី ។ គ្មាន លទ្ធផល ព្រោះ អ្នក និយាយ ហ្នឹង មិន ដែល បាន ធ្វើ ខ្លួន ឯង ផ្ទាល់ អ៊ីចឹង ហើយ តើ នរណា ព្រម ស្ដាប់ និង ព្រម ផ្លាស់ប្ដូរ តាម ។ ដូច្នេះ បើ អ្នក ចង់ ផ្លាស់ប្ដូរ ពិភពលោក មែន ត្រូវ ចាំ ថា ត្រូវ ព្យាយាម ផ្លាស់ប្ដូរ ខ្លួន ឯង ឲ្យ បាន សិន ហើយអ្វីដែល សំខាន់ដំបូងគេនោះ គឺត្រូវរំដោះខ្លួនចេញពីភាពអវិជ្ជាឲ្យបាន៕

ប្រភព ៖ bizkhmer

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top