អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > អង្គុយ​ធ្វើការ​យូរបង្ក​គ្រោះថ្នាក់​ជំងឺ​បេះដូង ទាមទារ​ឲ្យដើរ​សង ១០ គីឡូ

អង្គុយ​ធ្វើការ​យូរបង្ក​គ្រោះថ្នាក់​ជំងឺ​បេះដូង ទាមទារ​ឲ្យដើរ​សង ១០ គីឡូ

អង្គុយ ធ្វើការ យូររីកទំហំ ចង្កេះ ខ្លាញ់ ក្នុង ឈាម និង បង្កើន ឱកាស ជំងឺ បេះដូង

ក្រុងឡុងដ៍: ការសិក្សា ថ្មីមួយ បង្ហាញថា អង្គុយ ធ្វើការ ច្រើន ម៉ោង ជះឥទ្ធិពល អាក្រក់ ដល់ សុខភាព បេះដូង។ការស្រាវជ្រាវ រកឃើញ ទំនាក់ ទំនង រវាង ការងារ សំកុក និង រង្វង់ ចង្កេះ រីកធំ ជាមួយ ហានិភ័យ ជំងឺ បេះដូង ខ្ពស់។ដើម្បី បញ្ចៀស គ្រោះថ្នាក់ នេះ អ្នកធ្វើការ ការិយាល័យ ត្រូវដើរ យ៉ាងតិច ១០ គីឡូម៉ែត្រ ឬ ឈរ ៧ ម៉ោង សង វិញ។

ក្រុម អ្នកស្រាវជ្រាវ សិក្សាពី បុគ្គលិក ប្រៃសណីយ៍ ក្នុង ក្រុង Glasgow សុខភាព ល្អ បំពាក់ ជាមួយ នូវប្រព័ន្ធ តាមដាន សកម្មភាព រយៈពេល ៧ ថ្ងៃ។ ៥៥ នាក់ អង្គុយ ទល់មុខ កុំព្យូទ័រ និង ៥៦ នាក់ ទៀត ជាអ្នក ចែក សំបុត្រ។

ការសិក្សា បង្ហាញថា អ្នកធ្វើការ ក្នុង ការិយាល័យ រាយការណ៍ ពីការ ធាត់ ៩៧ សង់ ទីម៉ែត្រ ទល់នឹង ៩៤ សង់ទីម៉ែត្រ។ ពួកគេ ក៏ប្រឈម ហានិភ័យ ខ្ពស់ នៃជំងឺ បេះដូង ២ ភាគរយ ធៀប ១០ ឆ្នាំមុន ១,៦ %។ការស្រាវជ្រាវ បានបង្ហាញ ថា ទំហំ ចង្កេះ កើន ដល់ ២ សង់ទីម៉ែត្រ និង ហានិភ័យ ជំងឺ បេះដូង កើន ០,២ ភាគរយ រៀងរាល់ ការអង្គុយ លើស ដល់ ៤ ម៉ោង លើ ៥ ម៉ោង មូលដ្ឋាន។

វេជ្ជបណ្ឌិត William Tigbe មកពី Warwick Medical School នៃសាកល វិទ្យាល័យ Warwick ដឹកនាំ ការស្រាវជ្រាវ ថា៖ «អង្គុយ ធ្វើ ការងារ ច្រើន បង្ក ហានិភ័យ ឡើង ក្បាលពោះ) ខ្លាញ់ ក្នុង ឈាម កូលេស្ដេរ៉ូល HDL ទាប ដែល ងាយ នឹង កើត ជំងឺ បេះដូង។

វេជ្ជបណ្ឌិត បន្ដថា៖ «ពួកគេ គួរដើរ ឡើង ជណ្ដើរ ១៥០០០ កាំក្នុង មួយថ្ងៃ ស្មើ ចម្ងាយ ផ្លូវ ១០ គីឡូម៉ែត្រ ឬ ឈរ ៧ ម៉ោង។ នេះអាច ប្រើជា គោលដៅ សុខភាព សាធារណៈ ថ្មី ដើម្បី បញ្ចៀស បញ្ហា រំលាយ អាហារ»៕HRM

ប្រភព ៖ postkhmer

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top