អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > អាមមេរិចបានគម្រាមដល់បណ្តាលដៃគូរជម្លោះដោយបង្ហាញនូវនាវាចំបាំងយក្សទំនើបដែលមានតែ១គត់លើលោក

អាមមេរិចបានគម្រាមដល់បណ្តាលដៃគូរជម្លោះដោយបង្ហាញនូវនាវាចំបាំងយក្សទំនើបដែលមានតែ១គត់លើលោក

បរទេស៖ នាវាចម្បាំងដែលមានតម្លៃថ្លៃនឹងអស្ចារ្យជាងគេឥឡូវនេះវាបានបង្ហាញខ្លួនជាលើកទីមួយ ដែលបានធ្វើអោយពិភពលោកចាប់អារម្មណ៏និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។នាវាដែលមានតម្លៃ 12,9 ពាន់លានដុល្លាសហរដ្ឋអាមេរិកនេះ ត្រូវគេយកចេញពីទីក្រុង Newport News នៃរដ្ឋ Virginia សហរដ្ឋអាមេរិកបន្ទាប់ពីវាបានពន្យាពេលអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

តាមប្រភពព័ត៌មានបានអោយដឹងថា ដំណើរការសាងសង់បានចាប់ផ្តើមក្នុងអំឡុងឆ្នាំ 2009 ដែលគេប៉ាន់ប្រមាណថាអាចនឹងរួចរាល់នៅឆ្នាំ 2015ជាមួយនឹងថវិកា 10,5 ពាន់លានដុល្លាសហរដ្ឋអាមេរិក ប៉ុ​ន្តែពេលនោះវាបានមានបញ្ហាបច្ចេកទេសបច្ចេកវិទ្យា, ការចុះចតហើយនិងម៉ាស៊ីនថាមពល ទើបគេបានពន្យាពេលរហូតមកដល់ឥឡូវ។

ការបណ្តែតខ្លួនលើទឹកនេះ វាគឺជាការសាកល្បងនោះទេ ហើយវាត្រូវគេយកទៅកំពង់ផែនៃរដ្ឋ Virginia វិញមុនពេលដែលវាត្រូវគេធ្វើតេស្តម្តងទៀត។គួរអោយស្តាយគេពុំបានដឹងថាតើនាវានេះមានបំពាក់បច្ចេកវិទ្យាអ្វីខ្លះនោះឡើយ តែធ្វើអោយគ្រប់គ្នាយល់ថាវាប្រាកដជាមិនអន់ឡើយ។

 

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top