អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > តើសង្រ្គាមលោកលើកទី៣អាចនឹងមានឬយ៉ាងណា បើកូរ៉េខាងជើងប្រកាសថ្កោលទោសអាមេរិចលើការដាក់ពង្រាយនាវាចំបាំងមកលើខ្លួនបែបនេះ

តើសង្រ្គាមលោកលើកទី៣អាចនឹងមានឬយ៉ាងណា បើកូរ៉េខាងជើងប្រកាសថ្កោលទោសអាមេរិចលើការដាក់ពង្រាយនាវាចំបាំងមកលើខ្លួនបែបនេះ

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយ ក្បួននាវាពិឃាតអាមេរិក «Carl Vinson» នៅឯតំបន់ឧបទី្វបកូរ៉េ ហើយថែមទំាងព្រមានដែរថា ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចហើយ ដើម្បីធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិក ត្បិតខ្លួនបានមើលឃើញថា ការបញ្ជូននាវាចម្បាំងទំាងនេះ គឺជាសកម្មភាពត្រៀមឈ្លានពានកូរ៉េខាងជើងតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។

នាវាចំបាំងរបស់សហរដ្ឋអាមេរិច

តាមរយៈការ​ដកស្រង់​សម្ដីដោយ​សារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងជើង បានគូសបញ្ជាក់ថា «ការដាក់​ពង្រាយក្បួននាវា Carl Vinson នៅតំបន់ឧបទ្វីបកូរ៉េ​បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន ​កំពុងត្រៀមខ្លួន​ចូលឈ្លានពាន​កូរ៉េខាងជើង។ ដូច្នេះកូរ៉េខាងជើង​ត្រៀមខ្លួនជានិច្ច​ក្នុងការធ្វើសង្រ្គាម​គ្រប់ទម្រង់​ តាមដែល​សហរដ្ឋអាមេរិក​ត្រូវការ។ ក៏បុន្តែទន្ទឹមគ្នាទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកទទួល​ខុសត្រូវទំាងស្រុង ចំពោះគ្រោះ​មហន្តរាយ​ដែលអាចនឹង​កើតឡើង ដោយសារតែ​ទង្វើបង្ករឿងមិនចេះ​អៀនខ្មាសរបស់ខ្លួន»។

គួរបញ្ជាក់ថា ការបញ្ជូនកងនាវា​ពិឃាតអាមេរិក ដឹកនាំដោយ​នាវាផ្ទុកយន្ដហោះ​ចម្បាំង Carl Vinson មកកាន់តំបន់​ឧទ្វីបកូរ៉េ ធ្វើឡើង​ស្របពេលការព្រួយបារម្ភ​កើនឡើង​តែខ្លាំងពាក់ព័ន្ធ​នឹងលទ្ធភាពនៃការ​បំផ្ទុះក្បាលគ្រាប់​នុយក្លេអ៊ែរ​ជាលើកទី០៦ របស់​កូរ៉េខាងជើង នៅក្នុង​ខែមេសានេះ និង​នៅក្នុងបរិបទ​ដែលមានការ​លើកឡើងជា​ច្រើនថា លោក ដូណាល់ ត្រាំ អាចនឹង​វាយប្រហារ​ទៅលើទីក្រុង​ព្យុងយ៉ាង បន្ទាប់ពី​បានព្រមាន​របបកុម្មុយ និស្ដ​ឯកោមួយនេះ​ដោយប្រយោល​ តាមរយៈការ​បាញ់មីស៊ីល​៥៩គ្រាប់​លើមូលដ្ឋាន​ទ័ពស៊ីរី៕ ប្រភព៖ fresh news

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top