អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > តើ ដូណាល់ ត្រាំ ជាប្រធានាធីបតីចុងក្រោយដែលធ្វើឲ្យសហរដ្ឋអាមេរិចរលាយក្នុងភ្លើងសង្គ្រាមឬយ៉ាងណា?

តើ ដូណាល់ ត្រាំ ជាប្រធានាធីបតីចុងក្រោយដែលធ្វើឲ្យសហរដ្ឋអាមេរិចរលាយក្នុងភ្លើងសង្គ្រាមឬយ៉ាងណា?

 

លោកយាយ Baba Vanga បានធ្លាប់បានទស្សន៍ទាយច្រើនឆ្នាំមកហើយថាលោក Obama គឺជាប្រធានាធិបតីចុងក្រោយរបស់អាមេរិក។ លោកយាយ Vanga បានទាយថាប្រធានាធិបតីទី ៤៤ របស់អាមេរិកនឹងជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ហើយក៏បានអះអាងថាគាត់នឹងជាប្រធានាធិបតីចុងក្រោយគេបង្អស់ផងដែរ។

លោកយាយ ដែលស្លាប់ក្នុងឆ្នាំ ១៩៩៦ នៅអាយុ ៨៥ ឆ្នាំរូបនេះ ត្រូវបានគេជឿលើការទស្សទាយរបស់លោកយាយថាត្រូវ ៨៥ ភាគរយ។ ហើយក្នុងនោះលោកយាយក៏បានទស្សទាយអាកាសធាតុប្រែប្រួល និងទឹកកកនៅប៉ូលរលាយ ដោយគាត់បានទស្សទាយថាក្នុងឆ្នាំ ១៩៥០ “តំបន់ត្រជាក់នឹងក្លាយទៅជាក្ដៅ ភ្នំភ្លើងទាំងអស់នឹងផ្ទុះឡើង”។

 

ហើយលោកយាយក៏បានព្រមានពីក្រុមបះបោរជ្រុលនិយមមូស្ល៊ីមនឹងឈ្លានពានលុកលុយអឺរ៉ុបនៅឆ្នាំ ២០១៦ ដោយប្រមើលមើលឃើញ “មហាសង្គ្រាមមូស្លីម” ដែលបានកើតឡើងដំបូងនៅក្នុងបដិវត្តន៍ផ្កាម្លិះក្នុងឆ្នាំ ២០១០ និងចាប់ផ្ដើមរាលដាលដល់ប្រទេសស៊ីរី និងចុងបញ្ចប់នឹងបង្កើតបានជារដ្ឋធានីមូស្លីមហៅថា Caliphate នៅត្រឹមឆ្នាំ ២០៤៣ ដោយយកទីក្រុងរ៉ូមធ្វើជាទីក្រុងធំរបស់ខ្លួន។

លោកយាយក៏បានអះអាងថា ការលុកលុយរបស់ពួកជ្រុលនិយមមូស្ល៊ីមជុំវិញអឺរ៉ុបមានន័យថាទ្វីបនេះនឹង “ចប់លែងមានឈ្មោះ” ត្រឹមចុងឆ្នាំ ២០១៦។ ហើយលោកយាយក៏បាននិយាយយ៉ាងច្បាស់ផងដែរថា “ពួកបះបោរនឹងប្រើសង្គ្រាមគីមីប្រឆាំងនឹងអឺរ៉ុប”។

មកដល់ពេលនេះស្ថានភាពដ៏តានតឹងរវាងសហរដ្ឋអាមេរិចដែលដឹកនាំដោយលោក ដូ ណាល់ត្រាំ នឹងបណ្តាលប្រទេសមហាអំណាចមួយចំនួនកំពុងតែមានសម្ពាធយ៉ាងធ្ងន់ធ្ងដែលធ្វើអោយមានមនុស្សជុំវិញពិភពលោកមានការផ្ញាក់ផ្អើលនិងព្រួយបារម្ភបំផុតទៅដល់សុវត្ថិភាពលោកទាំងមូល។ រុស្សីបានចូលដៃក្នុងការដាក់គំនៀបដល់សហរដ្ឋអាមេរិចទៅលើការវាយប្រហារមកលើប្រទេសស៊ីរីដោយប្រើប្រាស់គ្រាប់មីស៊ីលចំនួន ៥៩ គ្រាប់។

ប្រទេសកូរ៉េខាងជើងកំពុងតែតម្លើងអំណាចនិងព្យាយាមដៀមដាមដល់សហរដ្ឋអមេរិចដោយខ្លួននៅតែធ្វើការសាកល្បងគ្រាប់មីស៊ីលចូលទៅក្នុងដែនសមុទ្ររបស់កូរ៉េខាងត្បូងទៀតដោយបានបំពានដល់អនុសរនសម្រេចដោយក្រុមព្រឹក្សាភិបាលរបស់អង្គការសហប្រជាជាតិ។ កូរ៉េខាងត្បូងដែលជាប្រទេសសម្ព៍ន្ធមិត្តនឹងសហរដ្ឋអាមេរិចបានពឹងអោយសហរដ្ឋអាមេិចជួយដោះស្រាយនឹងបញ្ហាការរំលោភបំពានរបស់ប្រទេសកូរ៉េខាងត្បូងមកលើទឹកដីរបស់ខ្លួន។ មកទល់នឹងពេលនេះ ស្ថានភាពសង្រ្គាមរវាងសហរដ្ឋអាមេរិចនឹងកូរ៉េខាងជើងកំពុងតែមានភាពក្តៅគគុកបន្ទាប់ពីសហរដ្ឋអាមេរិចបានដាក់ពង្រាយនាវាចំបាំងរបស់ខ្លួនមកលើប្រទេសកូរ៉េខាងជើង។

ដូច្នេះការទស្សន៍ទាយរបស់លោកយាយ Vanga មុនពេលស្លាប់ថាអស់ប្រធានាធិបតីអាមេរិកត្រឹមប្រធានាធិបតីទី ៤៤ (លោក Obama) អ៊ីចឹងតើវាអាចមានន័យថា លោក ដូ ណាល់ត្រាំ អាចនឹងជាប្រធានាធីបតីចុងក្រោយហើយធ្វើឲ្យសហរដ្ឋអាមេរិចរលាយក្នុងភ្លើងសង្គ្រាមឬយ៉ាងណា?

រូបភាពតំណាង
នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top