អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > មិន​នឹកស្មានថា រួមភេទ​រាល់ថ្ងៃ មាន​ប្រយោជន៍ ដល់​ថ្នាក់​ហ្នឹង​សោះ

មិន​នឹកស្មានថា រួមភេទ​រាល់ថ្ងៃ មាន​ប្រយោជន៍ ដល់​ថ្នាក់​ហ្នឹង​សោះ

ការ រួមភេទ គឺជា ការបង្កើត អារម្មណ៍ ស្និទ្ធស្នាល ជាមួយ ដៃគូ ។ វា មិន ត្រឹមតែ ជួយ ឲ្យមាន អារម្មណ៍ល្អ មួយទេ តែ ថែមទាំង ផ្តល់ ជា ប្រយោជន៍ ច្រើន ផ្សេងៗ ទៀត ដល់ សុខភាព ។

បំបាត់ ស្ត្រេ ស

ការ រួមភេទ គឺជា ថ្នាំ បំបាត់ ភាព តានតឹង ដ៏ អស្ចារ្យ មួយ ។ ការ រួមភេទ នឹង ធ្វើឲ្យ រាងកាយ ផលិត ជា សារធាតុ Dopamine, Endorphins និង អ័រម៉ូន ជួយ ឲ្យមាន អារម្មណ៍ល្អ ផ្សេងៗ ទៀត ។

ជាការ ហាត់ប្រាណ

ការ រួមភេទ ក៏ ជា ផ្នែក មួយ នៃ ការ ហាត់ប្រាណ ដែរ ។ ការ រួមភេទ ៣ ដង ក្នុង មួយ សប្តាហ៍ និង ម្តង ១៥ នាទី រយៈពេល មួយ ឆ្នាំ ពេញ គឺ មាន តម្លៃ ស្មើ គ្នា នឹង ការ រត់ ចម្ងាយ ១២០ គីឡូ មែ ត្រដែរ ។

បញ្ចុះ សម្ពាធ ឈាម

ទាំង ការ រួមភេទ និង អោប គ្នា សុទ្ធ តែ អាច ជួយ បញ្ចុះ សម្ពាធ ឈាម បាន ទាំងអស់ ។ ការ រួមភេទ ក៏ អាច ជួយ បញ្ចុះ សម្ពាធ ឈ ម Diastolic ដែរ ។

បង្កើន មុខងារ ប្រព័ន្ធ ភាពស៊ាំ

Immunolgoblin A គឺជា អង់ ទី ហ្សែ ន ដែល មាន នាទី ប្រឆាំង នឹង មេរោគ ហើយ វា នឹង កើន ចំនួន នៅ ពេល អ្នកបង្កើន ការ រួមភេទ ដែរ ។

កាន់តែ ក្មេង ជាង មុន

ការ រួមភេទ បី ដង ក្នុង មួយ សប្តាហ៍ អាច ធ្វើឲ្យ អ្នក មាន អាយុ ក្មេង ជាង មុន រហូត ដល់ ១០ ឆ្នាំ ឯណោះ ។

បេះដូង កាន់តែ រឹងមាំ ជាង មុន

រាល់ ការ ហាត់ប្រាណ ដែល បានមកពី ការ រួមភេទ នឹង បង្កើន សុខភាព បេះដូង សរសៃឈាម ព្រមទាំង ជួយ ឲ្យ បេះដូង កាន់តែ រឹងមាំ ជាង មុន ទៀត ។ អ្នក នឹង អាច កាត់បន្ថយ ជំងឺ បេះដូង សរសៃឈាម រហូតដល់ ៤៥ ភាគរយ ឯណោះ ។

បំបាត់ ការឈឺចាប់

តាម ការស្រាវជ្រាវ រវាង ជំងឺ រលាក សន្លាក់ និង ការរួម ភេទ បាន រកឃើញ ថា អ្នក ដែល រួមភេទ ជា ញឹកញាប់ ទំនងជា មិនសូវ មាន ការឈឺចាប់ ពី ការ រលាក សន្លាក់ ឡើយ ។

បន្ថយ ការ ប្រឈម ជំងឺមហារីក

ទម្លាប់ នៃ ការបាញ់ ទឹកកាម នឹង កាត់បន្ថយ ការ ប្រឈម ជំងឺមហារីក ក្រពេញប្រូ ស្តាត យ៉ាង អស្ចារ្យ ។ បុរស ដែល បាញ់ ទឹកកាម ២១ ដង ក្នុង មួយខែ ទំនងជា មិន សូវ កើត ជំងឺមហារីក ក្រពេញប្រូ ស្តាត ទេ ។

រដូវ មក ទៀងទាត់

ការ រួមភេទ ជួយ ធ្វើឲ្យ អ័រម៉ូន របស់ ស្ត្រី មាន ភាពទៀងទាត់ ដូច្នេះ វា ក៏ ធ្វើឲ្យ រដូវ របស់ ពួកគេ មក ទៀងទាត់ ផងដែរ ។

មិន មាន ការ ងាប់ លិង្គ ឬ លិង្គ មិន ព្រម ងើប

បុរស ស្ទើរតែ ពាក់កណ្តាល ហើយ ដែល មាន អាយុ ចាប់ពី ៤០ ឆ្នាំ ឡើង ទៅ គឺ មាន បញ្ហា លិង្គ មិន ព្រម ងើប ។ ដូច្នេះ ថ្នាំ ដ៏ ល្អ បំផុត សម្រាប់ ពួកគេ គឺ ការ រួមភេទ នេះឯង ។ ការឡើង រឹង របស់ លិង្គ នឹង ជួយ ថែរក្សា លំហូរ ឈាម កាន់តែ ត្រឹមត្រូវ ។

អាយុ វែង

កាលណា មនុស្ស យើង មិន សូវ ស្ត្រេ ស បេះដូង កាន់តែ រឹងមាំ របត់ ឈាម រត់ មាន អុកស៊ីសែន កាន់តែច្រើន និង មាន សុភមង្គល ទៀត នោះ សុទ្ធតែ ជា កត្តា ដែល ជំរុញ ឲ្យ មនុស្ស មាន អាយុ វែង ទាំងអស់ ៕

ប្រភព៖ CamLocation

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top