អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > រឿង៦យ៉ាង ​ដែល​មនុស្ស​ស្រី​គួររៀន​ពី​មនុស្ស​ប្រុស

រឿង៦យ៉ាង ​ដែល​មនុស្ស​ស្រី​គួររៀន​ពី​មនុស្ស​ប្រុស

ការ មិន ចេះ និយាយ ច្រើន, មិន អើពើ ពី រឿង អតីត កាល, មិនចេះ គិត ច្រើន…សុទ្ធតែ ជា គុណ សម្បត្តិ ល្អ ដែល អ្នក គួរ រៀន តាម។ និយាយ ចេញដោយ ស្មោះ ប្រសិន បើ មិន សប្បាយ ចិត្ត ប្រសិន បើអ្នក សម្លឹង មើល មិត្តភាព របស់ បុរស និង នារី យើង អាច ដឹង បាន យ៉ាង ងាយ។ នៅ ពេល បុរស មាន បំណង ចង់ និយាយ រឿង មិន សប្បាយ ចិត្តអំពី មិត្តភក្តិ, គ្រួសារ, មនុស្ស ស្រី តែង តែ រក្សា ទុក ភាព អាក់ អន់ ចិត្ត នៅ ក្នុង ចិត្ត របស់ គេ ជានិច្ច។ ប្រសិន បើ អ្នក មិន សប្បាយ ចិត្ត, ក្រៀម ក្រំ ក្នុង ចិត្ត អ្នក គួរ ស្វែង រក ដំណោះស្រាយ វា នឹង ធ្វើ ឲ្យ អ្នក មាន សេរីភាព អាច ជួយ ឲ្យ អ្នក សប្បាយ ចិត្ត ឡើង វិញ ច្រើន ហើយ អាច ធ្វើ ឲ្យ អ្នក ដទៃកោត សរសើរ ចំពោះ ភាព ស្មោះ ត្រង់ និង ការពិត របស់ អ្នក។ ការ និយាយ រាយការណ៏ គឺ ជា រឿង មួយ ដ៏ចាស់ កម្រិល អាច ធ្វើ ឲ្យ ទំនាក់ ទំនង ត្រូវ បែក បាក់ គ្នា មិន ថា ជាមិត្តភាព ឬស្នេហា ឡើយ។

មិន ប្រកាន់ នឹង រឿង តូច តាច

នេះ ជា លក្ខណៈ សម្បត្តិ របស់ បុរសៗ ដែល អ្នក គួរ រៀនតាម។ រឿង លម្អិត តូចៗ ដែល ជា ការ វាយ តម្លៃ ដល់ មនុស្ស ស្រី ធ្វើ ឲ្យ បញ្ហាកាន់ តែ ធំឡើងៗ និង អាច ក្លាយ ជា ការ ក្លែង បន្លំ។ ទោះ ជា យ៉ាង ណា ក៏ ដោយ បុរសៗ តែង តែ បិទ ភ្នែក មិន អើពើ នឹង រឿង តូច តាច។ ទម្លាប់ បែប នេះ មិន ត្រឹម តែអាច ជួយ ពង្រឹង ដល់ ទំនាក់ ទំនង ប៉ុណ្ណោះ ទេ តែ ថែម ទាំង ផ្តល់ ឲ្យ អ្នក នូវ ការ ងារ ទូលំទូលាយ ក៏ ដូច ជា បញ្ហា ផ្សេងៗ ជា ច្រើន។

មិន ចេះ និយាយ ដើម គេ

ចំពោះ មនុស្ស ស្រីវិញ គេ តែង តែគិត ថា ជា មនុស្ស និយាយ ច្រើន ហើយ ចូល ចិត្ត និយាយ ដើម គេ។ ចរិកពិត ប្រាកដ ចូល ចិត្ត និយាយ ច្រើន, ចង់ ដឹង ចង់ លឺ ច្រើន អំពី ជីវិត, ចូល ចិត្ត ការ ច្រណែន។ ចំពោះ មនុស្ស ប្រុស វិញ ការ ច្រណែន គឺផ្ទុយ ស្រលះ ពួក គេ មិន សូវ ខ្វល់ ខ្វាយ ពី អ្វី ដែល មិត្តភក្តិ មិន ចង់ ប្រាប់ មិន ដែល ប្រៀប ធៀប ខ្លួន ឯង នឹង អ្វី ឡើយ។ នេះ ជា ហេតុផល ធ្វើ ឲ្យ មិត្ត ភាព ស្មោះ ត្រង់ របស់ មនុស្ស ប្រុស ច្រើន ជាង មនុស្ស ស្រី។

មិនរំលឹក ពី រឿង ឈ្លោះ ប្រកែ កគ្នា ឬរឿង ពីអតីត កាល

ចំពោះ មនុស្ស ស្រីវិញ ចូល ចិត្ត រំលឹក រឿង បែប នេះឡើង ណាស់។ មនុស្ស ប្រុស ប្រហែល ជា បាន សុំទោស នាង រាប់ ពាន់ ដង ទៅ ហើយ ប៉ុន្តែ នៅ ពេល មួយ ដែល នាង ខឹង រឿង ក្រៀម ក្រំ នឹង កើត ឡើង ម្តង ទៀត។ ដូច្នេះ នាង គួរ តែ បើក ចិត្ត ឲ្យ ទូលាយ, លុប បំបាត់ ចោល នូវ កំហុស ឆ្គង ពីអតីត កាល ដើម្បី រក្សា ទំនាក់ ទំនង ស្នេហា បាន យូរ អង្វែង។

ចូលចិត្តសហការគ្នា

មនុស្ស ប្រុស ជា មនុស្ស រីក រាយ ហើយចេះសហការ នៅ ពេល មាន ការ ចាំបាច់ កើត ឡើង ពួកគេមិន ចេះប្រៀប ធៀប គ្នា និង ចេះជួយ ដល់ អ្នក ដទៃ។ ស្រប ពេល ជា មួយ គ្នានេះ ដែរ ប្រសិន បើចំពោះ មនុស្ស ស្រី វិញ ការ ធ្វើការ ងារ ជា ក្រុម រឿង មិន ឯកភាព គ្នា ការ ឈ្លោះប្រកែក គ្នា តែង តែ កើត ឡើង ជា និច្ច ដោយ សារការ ប្រៀប ធៀប គ្នា អាត្មា និយម គិត តែ ពី ប្រយោជន៏ បុគ្គល។ មិន ត្រឹម តែ ការ ងារ ប៉ុណ្ណោះ ទេ នៅ មាន ស្ថានភាព ជា ច្រើន ផ្សេង ទៀត ដូច្នេះ អ្នក គួរ រៀន ពីលក្ខណៈ ដ៏អស្ចារ្យ បែប នេះ ពី មនុស្ស ប្រុស។

ចាប់ អារម្មណ៍ លើរឿង ខ្លួនឯង ច្រើន ជាង អ្នក ដទៃ

កាលនៅ ក្មេង មនុស្ស ស្រី ត្រូវបាន គេបង្រៀន ឲ្យ ចេះ មើល ថែ អ្នក ដទៃ ដូចជា៖ ការ ជូតផ្ទះ, ចម្អិន ម្ហូប, លាង ចាន, បោក ខោអាវ…ប៉ុន្តែ ពេល ខ្លះ បង្រៀន ឲ្យ ចេះ មើល ថែស្វាមី ឪពុក ម្តាយ ធ្វើ ឲ្យ ភ្លេច មើល ថែខ្លួន ឯង។ ជាមនុស្ស ស្រី ដែល គួរ ឲ្យ ទាក់ ទាញ ត្រូវ ស្គាល់ ពី ក្តី ស្រលាញ់ ព្រោះ គ្មាន អ្នកណា ម្នាក់ អាច មើល ថែ រក្សា ខ្លួន អ្នក បាន ទេ៕

ប្រភព៖ Camlocation

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top