អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > គ្រាន់តែ​មើល​ម្រាម​ដៃ​ស្តាំ​របស់​មនុស្ស​ប្រុស អាច​ទាយ​ដឹងពី​សមត្ថភាព​នៃ​ការ​ផលិត​កូន

គ្រាន់តែ​មើល​ម្រាម​ដៃ​ស្តាំ​របស់​មនុស្ស​ប្រុស អាច​ទាយ​ដឹងពី​សមត្ថភាព​នៃ​ការ​ផលិត​កូន

អ្នក ស្រាវ ជ្រាវ ជន ជាតិ កូរ៉េ បាន អះ អាង ថា យើង អាច ដឹងបុរស ម្នាក់ អាច មាន កូន តាម រយៈ សមាមាត្រ រវាង ម្រាម ដៃ ស្តាំ របស់ ពួកគេ។

បើ យោង តាម ក្រុម អ្នក ស្រាវ ជ្រាវ មក ពី មន្ទី ពេទ្យ Urology នៃ សាកល វិទ្យាល័យ Gachon និង សេអ៊ូល (Seoul) ប្រទេសកូរ៉េ បង្ហាញ ថា លទ្ធផល នៃ ការ ប្រៀប ធៀប គ្នា រវាង ប្រវែង ម្រាម កណ្តាល ស្មើម្រាម ចង្អុល នឹង ប្រវែង រវាង ម្រាមដៃ កណ្តាលស្មើ ម្រាម ដៃ នាង (ដៃ ខាងស្តាំបុរស) ជា សញ្ញា ដែល អាច បង្ហាញ ពី ទំហំ ពង ស្វាល របស់ គាត់។ អ្នក ជំនាញ ជន ជាតិ កូរ៉េ អះអាង ថា សមាមាត្រ នេះ អាច ត្រូវបាន ប្រើ ដើម្បី ទស្សន៍ ទាយពី ទំហំ នៃ ពង ស្វាស ដែល មាន សមត្ថភាព ក្នុង ការ ផលិត (កូន) របស់ បុរស ម្នាក់ ៗ។

ការ សន្និដ្ឋាន ត្រូវ បាន ដក ស្រង់ បន្ទាប់ ពី អ្នក ជំនាញ បាន សិក្សា សរុប ទៅ លើ បុរស ជន ជាតិ កូរ៉េ ១៧២ នាក់ ហើយ មាន អាយុចាប់ ពី ២០ ទៅ ៦៩ ឆ្នាំ ដែល ត្រូវបាន គេ បញ្ចូល ទៅ ធ្វើ ការ វះ កាត់ ប្រព័ន្ធ តំរង នោម។ ជា លើក ដំបូងក្រុម អ្នក ស្រាវ ជ្រាវ បាន វាស់ ប្រវែង ម្រាម ដៃ ចង្អុលជា មួយ នឹង ម្រាម កណ្តាល និង ម្រាម ដៃ នាងផ្នែក ខាង ស្តាំ របស់ អ្នក ស្ម័គ្រ ចិត្ត ទាំង នោះ ។ បន្ទាប់ មក អ្នក ជំនាញ ផ្នែក តម្រងនោម បាន រក ឃើញ ការវាស់ប្រវែង ម្រាម ដៃ និង ទំហំ ពងស្វាសនៅ ក្នុងការ សិក្សា នេះគឺមាន ភាព ដាច់ ដោយ ឡែក និង ឯករាជ។

លទ្ធផល នេះ ត្រូវបាន បង្ហាញ ពី ប្រវែងម្រាម ដៃ ទាំង ពីរមាន សមាមាត្រ ច្រាស់ ទៅ នឹង ទំហំ នៃ ពង ស្វាស របស់ បុរស។ នោះ គឺ ម្រាម ដៃ នាង វែង ស្មើ នឹង ម្រាម កណ្តោល បើ ធៀប ទៅ នឹង ម្រាម ដៃ ចងង្អុលវែង ស្មើនឹង ម្រាម កណ្តោល ដូច្នេះ បុរស ដែល ជា ម្ចាស់ នៃ ពង ស្វាស កាន់តែ ធំ និង ច្រាស មក វិញ។

នៅ ក្នុង ការ ស្រាវ ជ្រាវ អ្នក ជំនាញ ក៏ បាន រក ឃើញ ដែរ ថា អាយុ និង កម្ពស់ នៃ បុរស ពេញ វ័យ ទាំង អស់ មិន ប៉ះពាល់ ដល់ ទំហំ នៃ ពង ស្វាស របស់ ពួកគេ នោះ ទេ ខណៈពេល ដែល ទម្ងន់ មាន ជាប់ ពាក់ ព័ន្ធ តិច តួច។ កា រសិក្សា របស់ អ្នក ជំនាញជន ជាតិ កូរ៉េពី មុន នៅ តែ មាន ការ សង្ស័យ ថា ទស្សន៍ ម្រាម ដៃ ចង្អុល និង ម្រាម ដៃនាងត្រូវ ជាប់ ទាក់ ទង ទៅ នឹង ប្រព័ន្ធ បន្តពូជ របស់ បុរស។ សម្មតិកម្ម នេះ ត្រូវ ផ្អែក ទៅ លើ ការ រក ឃើញ ហ្សែន HOX ដែល ធ្វើ ត្រួត ពិនិត្យ ការ រីក លូត លាស់ នៃ ម្រាម ដៃ និង ប្រដាប់ ភេទ ពេល បុរស នៅ ជា ទារក។ ការ សិក្សា ពី មុនៗ មួយ ចំនួនក៏ បាន បង្ហាញ ពី ការ សាកល្បង ទំហំ នៃ ទំនាក់ ទំនង របស់ មនុស្ស ជា មួយ នឹង ការ ផលិត បរិមាណ នៃ ទឹក កាម អាច ឆ្លុះ បញ្ចាំង ពី លទ្ធ ភាព នៃ ការ មាន កូន របស់ គាត់៕

ប្រភព៖ Camlocation

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top