អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ផលអាក្រក់ដែល បុគ្គលិកមិនគួរធ្វើការ នៅថ្ងៃចុងសប្តាហ៍ (សៅរ៍-អាទិត្យ)

ផលអាក្រក់ដែល បុគ្គលិកមិនគួរធ្វើការ នៅថ្ងៃចុងសប្តាហ៍ (សៅរ៍-អាទិត្យ)

និយោជក (នាយកក្រុមហ៊ុន) ភាគច្រើនចង់ឲ្យការងាររបស់ខ្លួនសម្រេចបានច្រើន ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដូច្នេះពួកគេបានខិតខំឲ្យបុគ្គលិកខ្លួន បន្តរការងារនៅថ្ងៃចុងសប្តាហ៍ (សៅរ៍-អាទិត្យ) ភាគច្រើននៅព្រឹកថ្ងៃសៅរ៍ ដោយរំពឹងថាពួកគេនឹងសម្រេចផ្លែផ្កាដូចដែល ខ្លួនរំពឹង។ តែនៅពីក្រោយ អ្វីដែល និយោជក ចង់បាន វាបានផ្តល់ផលប៉ះពាល់ទៅវិញទេសម្រាប់ក្រុមហ៊ុន ក៏ដូចជាបុគ្គលិកផ្ទាល់។ ខាងក្រោមនេះ ជាហេតុផលដែល អាចប៉ះពាល់ យ៉ាងខ្លាំង បើសិនជាអ្នកនៅតែបន្តរធ្វើការងារនៅថ្ងៃចុងសប្តាហ៍ទៀត៖

ទឹកចិត្តរបស់សមាជិកក្រុមនឹងត្រូវធ្លាក់ចុះ

ការដែលត្រូវគិតអំពីការងារចំនួន ៦ថ្ងៃក្នុងមួយសប្ដាហ៍ មិនអាចនឹងពង្រឹងនូវ ទឹកចិត្ត និងការប្ដេជ្ញាររបស់សមាជិកនៃក្រុមការងានោះឡើយ។

ការមិនពេញចិត្តនឹងការងារ

វាពិតដែលបុគ្គលិកអាចនឹងចាប់ផ្ដើមនឹងចាប់ផ្ដើមធុញទ្រាន់នឹងការងារ កន្លែងធ្វើការ ក៏ដូចជាចៅហ្វាយនាយរបស់ពួកគេផងដែរ ដោយសារតែគាត់បានសម្រេចចិត្តលើបញ្ហាមួយដែលមានឥទ្ធិពលដល់ជីវិតរស់នៅរបស់ពួកគេ។

វាគឺជាការវិនិយោគដែលមិនមានសមទ្ធផល

សម្រាប់ហេតុផលដែលបានលើកឡើងខាងលើ សមត្ថភាពការងាររបស់បុគ្គលិក នឹងក្លាយទៅជាខ្សោយទៅៗក្នុងអំឡុងពេលធ្វើការងារចុងសប្ដាហ៍ ហើយនឹងធ្ចើឲ្យវាក្លាយទៅជាការវិនិយោគខុសមួយនៅថ្ងៃមុខ

វាអាចនឹងប៉ះពាល់ដល់ស្ថានភាពផ្ទាល់ខ្លួនរបស់បុគ្គលិក

អំឡុងពេលដែលមានការងារដែលទទួលបានប្រាក់កម្រៃខ្ពស់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បុគ្គលិកដែលមានគ្រួសារ តែតុល្យភាពរវាងការងារ និងជីវិតគ្រួសារ គឺកាន់តែសំខាន់ទៅទៀតសម្រាប់បុគ្គលិកដែលចង់បានសុភមង្គល។ ការងារធ្វើការនៅក្នុងថ្ងៃចុងសប្ដាហ៍ អាចនឹងជារឿងមួយដ៏សែនរំខានសម្រាប់បុគ្គលិកដែលមានគ្រួរសារ និងកូនតូចៗ។ ត្រូវតែប្រាកដថា អ្នកមិនបានកាត់បន្ថយពេលវេលាសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នកនោះឡើយ។ វាគឺជាការធ្វើការងារដែលមិនសូវមានសមទ្ធផល។

ការអស់កម្លាំងហួសហេតុនៅថ្ងៃដើមសប្ដាហ៍

ការធ្វើការងារនៅថ្ងៃ ច័ន្ទគឺវាពិបាកគ្រប់គ្រាន់ណាស់ទៅហើយ នៅពេលដែលអ្នកមានពេលត្រឹមតែ ២ថ្ងៃសម្រាប់ការឈប់សម្រាកយកកម្លាំង គិតមើលថា តើអារម្មណ៍របស់បុគ្គលិកនឹងក្លាយទៅជាយ៉ាងណានៅពេលដែលពួកគេមានពេលត្រឹមតែ ២ថ្ងៃសម្រាប់ឈប់សម្រាកនោះ…

លទ្ធផលការងារទូទៅនឹងត្រូវថយចុះ

បុគ្គលិកត្រូវតែយកចិត្តទុកដាក់ដើម្បីទទួលបានការងារដែលមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក្ដី ការធ្វើការងារដោយមិនមានការឈប់សម្រាកនឹងធ្វើឲ្យការយកចិត្តទុកដាក់ចំពោះការងាររបស់ពួកគេធ្លាក់ចុះ ដែលជាហេតុនាំឲ្យការធ្លាក់ចុះនៃលទ្ធផលការងារ។

ផលអវិជ្ជមានចំពោះគុណភាពការងារ

ការមានសម្ពាធជ្រុលហួសហេតុ ព្រមទាំងការខ្វះនូវការយកចិត្តទុកដាក់ចំពោះការងារនឹងមានផលប៉ះពាល់ទៅដល់គុណភាពការងាររបស់បុគ្គលិក ដែលនឹងគម្រាបគំហែងដល់មុខជំនួញរបស់ក្រុមហ៊ុនផងដែរ។

ផលអាក្រក់ចំពោះសេវាកម្មបម្រើអតិថិជន

បុគ្គលិកដែលមិនបានលើកទឹកចិត្ត ក៏ដូចជាមិនពេញចិត្តនឹងការងារប្រកដជាបង្កើតរួបភាពអាក្រក់ទៅដល់ស្ថាប័ន និងអតិថិជនរបស់ពួកគេផងដែរ។

បង្កើននូវអត្រាបោះបង់ការងាររបស់បុគ្គលិក

បុគ្គលិកដែលមានសម្ពាធ និងបន្ទុកច្រើនភាគច្រើនតែងតែបោះបង់ការងាររបស់ពួកគេមុនគេ ដែលវាអាចនឹងធ្វើឲ្យក្រុមហ៊ុនត្រូវចំនាយប្រាក់ដើម្បីជ្រើសរើសនិង ហ្វឹកហាត់បុគ្គលិកថ្មី

សូមកុំយកអត្ថបទនេះ ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត ព្រោះជាអំពើខុសច្បាប់ និងអសីលធម៌ នឹងត្រូវប្រឈមមុខចំពោះច្បាប់។
ប្រែលសម្រួល៖ BusinessInsider

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top