អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ហេតុអ្វី Startup មួយចំនួនជោគជ័យ ហើយភាគច្រើនបរាជ័យ?

ហេតុអ្វី Startup មួយចំនួនជោគជ័យ ហើយភាគច្រើនបរាជ័យ?

ក្នុងរយៈពេលជាង២ទស្សវត្ត មកនេះ ខ្ញុំបានធ្វើការជាមួយសហគ្រិន អ្នកវិនិយោគទុក​ ស្ថាបនិកធំៗ ព្រមទាំងបុគ្គលដឹកនាំ មួយចំនួនទៀត ក្នុងវិស័យពាណិជ្ជកម្ម និងជំនួញ។ ក្នុងតួនាទីជាអ្នកប្រឹក្សារយោបល់ ដល់ពួកគេ ខ្ញុំបានចាប់អារម្មណ៍ឃើញថា វាមានរឿងរ៉ាវមួយចំនួនដែលអាចធ្វើឲ្យអាជីវកម្មដែលទើបចាប់ផ្ដើមងាយនឹងដួល ហើយខ្លះទៀតក៏ជោគជ័យ។ ក្រោយមកទើបខ្ញុំឆ្ងល់ថាតើមានឯកសារណាមួយបានសិក្សាហើយឬនៅទាក់ទងនឹងរឿងនេះ? (នេះជាសម្ដីរបស់លោក PATRICK HENRY)

Why Some Startups Succeed (and Why Most Fail)
រូបភាពតំណាង, ចុចលើរូបដើម្បីពង្រីក

ក្រោយមកខ្ញុំធ្វើការស្រាវជ្រាវដោយខ្លួនឯងផ្ទាល់ ដោយសំអាងលើឯកសារចាស់ៗមួយចំនួនទៀត ដោយបែងចែកលទ្ធផលជាពីរ ប្រភេទដូចខាងក្រោម៖

១ មូល ហេតុដែលធ្វើឲ្យអាជីវកម្មងាយដួល៖​

  • មិនសូវផ្ដោតអាម្មណ៍លើការងារ
  • ផែនការអាជីវកម្មនៅអន់
  • គ្មានការព្យាយាម លើកទឹកចិត្ត ខ្ពស់លើខ្លួនឯង
  • ពុំសូវមានចំណូលចិត្តលើអ្វីដែលខ្លួនធ្វើ
  • មានមោទនៈភាពខ្ពស់ មិនស្តាប់ការណែនាំអ្នកដ៏ទៃ និងមិនស្វះស្វែង រកអ្នកជួយបង្ហាត់បង្ហាញ
  • សេពគប់ និង ទទួលយកតែយោលបល់ពីមនុស្សដែលគ្មានជំនាញច្បាស់លាស់
  • ខ្វះចំណេះដឹងទូទៅ ដូចជា បញ្ហាហិរញវិត្ថុ ការគ្រប់គ្រង ដំណើរការអនុវត្ត ទីផ្សារ ជាដើម ។ល។
  • ចង់បានលុយច្រើន និងលោភលន់ហួសប្រមាណ
  • រារែកក្នុងការសម្រេចចិត្ត
  • ជ្រើរើសសមាជិកក្រុមមិនបានត្រឹមត្រូវ
  • ព្រងើយកណ្តើយនឹងអតិថិជន
  • កំណត់តម្លៃទំនិញ ឬផលិតផលមិនសមស្រប…។​
Related image
រូបភាពតំណាង, ចុចលើរូបដើម្បីពង្រីក

២ មូលហេតុដែលនាំឲ្យជោគជ័យ៖

  • ស្ថាបនិកអាជីវកម្មជាអ្នកកាន់ចង្កូតអាជីវកម្ម ដាក់ចិត្តកាយធ្វើដោយមិនខ្លាចនឿយហត់​ ប្រកបដោយទំនួលខុសត្រូវ ទំនុកចិត្ត និងសេចក្តីព្យាយាម
  • ទទួលយកការរិះគន់កែលំអរដើម្បីស្ថាបនាខ្លួនឯង
  • សែ្វងរកអ្នកជួយជ្រុំជ្រែង និងឲ្យយោបល់
  • រក្សារទំនាក់ទំនងល្អជាមួយដៃគូរពាណិជ្ជកម្ម និងអតិថិជន
  • មានភាពជាអ្នកដឹកនាំគម្រូ
  • មានចំណេះដឹងទាំង បច្ចេកទេស និងចំណេះដឹងទូទៅ
  • ហ៊ានប្រថុយក្នុងដំណាក់ការចាំបាច់
  • រកបានសមាជិកក្រុមល្អៗ
  • បានអនុវត្តតាម “Lean Startup”…

 

ប្រែសម្រួលដោយ៖​ វីរៈបុត្រ | Entrepreneur 

វីរៈ បុត្រ
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top