អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > អាមេរិកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបរាជ័យ ខណ:ប្រទេសនេះ នៅតែបន្តសកម្មភាពបង្កហេតុដូចកូរ៉េខាងជើង

អាមេរិកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបរាជ័យ ខណ:ប្រទេសនេះ នៅតែបន្តសកម្មភាពបង្កហេតុដូចកូរ៉េខាងជើង

រដ្ឋមន្ត្រីក្រសួងការបរទេស លោក Rex Tillerson នៅថ្ងៃពុធ បានិយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសអ៊ីរ៉ង់ ត្រូវបានបរាជ័យ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យពិនិត្យឡើងវិញនូវវិធីសាស្ត្រ ដែលក្រុងវ៉ាស៊ីនតោន ត្រូវប្រឆាំងនឹងការគំរាមកំហែងពីរដ្ឋាភិបាល ក្រុងតេហេរ៉ង់។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា បើទោះបីអ៊ីរ៉ង់បានគោរពតាមកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ​រវាង​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​៦​ កាល​ពី​ឆ្នាំ​២០១៥ ក្នុងការបញ្ឈប់​សកម្មភាព​អ្វី​ពាក់ព័ន្ធ​នឹង​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ដែលជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មក៏ពិតមែន ប៉ុន្តែលោក Tillerson អះអាងថា កិច្ចព្រមព្រៀងនេះ វាគ្រាន់តែអាចពន្យាពេល របបមួយនេះ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ វាមិនអាចបញ្ឈប់ការគំរាមកំហែង ពីប្រទេសនេះ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងពិភពលោកទ្បើយ។

លោក Tillerson បានបន្ថែមថា « មកទល់ពេល អ៊ីរ៉ង់កំពុងប្រព្រឹត្តិទង្វើ ដែលបង្កអស្ថេរភាព​ នៅតំបន់​មជ្ឈិមបូព៌ា ដោយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ កំពុងដើរលើផ្លូវដូចគ្នា​ទៅនឹងកូរ៉េខាងជើង»៕

ប្រភពពី៖ Post News Media

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top