អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > គ្រាប់បែកដែលអាមេរិចត្រៀមសម្រាប់វាយប្រហារ កូរ៉េខាងជើងគឺមានទំហំធំជាងគ្រាប់បែក MOAB ដែលបានទំលាក់នៅតំបន់ ISIS ទៀត

គ្រាប់បែកដែលអាមេរិចត្រៀមសម្រាប់វាយប្រហារ កូរ៉េខាងជើងគឺមានទំហំធំជាងគ្រាប់បែក MOAB ដែលបានទំលាក់នៅតំបន់ ISIS ទៀត

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក មាន​គ្រាប់បែក​យក្ស​មួយ​ប្រភេទ​ទៀត ដែល​បាន​បង្កើត​ឡើង​សម្រាប់​កម្ទេច រោងចក្រ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

គួរ​រំលឹក​ថា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ទម្លាក់​គ្រាប់បែក ទម្ងន់​ជិត​១០​តោន ប្រភេទ GBU-43 ឬ​ហៅ​ថា «Massive Ordnance Air Blast» (MOAB) ដើម្បី​កម្ទេច​រូង​ក្រោម​ដី​មួយ​កន្លែង ដែល​ជា​សំបុក​របស់​ក្រុម ISIS នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​យប់​រំលង​អាធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា (ម៉ោង​នៅ​កម្ពុជា) កន្លង​ទៅ​នេះ។

ជាមួយ​គ្នា​នេះ អ្នក​ជំនាញ​ផ្នែក​យោធា ជឿជាក់​ថា មូលហេតុ​ចម្បង​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក MOAB នោះ គឺ​ដើម្បី​ព្រមាន​ដល់​ប្រទេស​ផ្ដាច់ការ​កូរ៉េខាងជើង។

មិនតែប៉ុណ្ណោះ គេ​បាន​ដឹង​ថា សហរដ្ឋអាមេរិក កាន់កាប់​គ្រាប់បែក​ដែល​មាន​ទំហំ​ធំ​ជាង MOAB ទៅ​ទៀត។ វា​ត្រូវ​បាន​គេ​ហៅ​ថា «Massive Ordnance Penetrator» (MOP) មាន​ទម្ងន់​រហូត​ដល់​ទៅ ១៤ ០០០​គីឡូក្រាម ដែល​ត្រូវ​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង​បំបាំង​កាយ «B2 Bomber» ដើម្បី​វាយ​ប្រហារ​គោលដៅ ដែល​ជា​តំបន់​ផ្ទុក​អាវុធ​ ដោយសម្ងាត់៕

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top