អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > វប្បធម៌ > ដេនីក្វាន់ ត្រូវបានក្រសួងវប្បធម៌កោះហៅទៅចម្រះករណីចាស់សារជាថ្មី

ដេនីក្វាន់ ត្រូវបានក្រសួងវប្បធម៌កោះហៅទៅចម្រះករណីចាស់សារជាថ្មី

ករណី​របស់ ដេនី ក្វាន់ បង្ហាញ​ឈុត​សិចស៊ី ធ្វើ​ឲ្យ​មហាជន​រិះគន់​ដែល​បាន​កើត​ឡើង​តាំង​ពី​ចុង​ឆ្នាំ ២០១៦ និង​ស្ងប់​ស្ងាត់​យូរ​ហើយ​នោះ ពេល​នេះ មាន​ព័ត៌មាន​ថា ក្រសួង​វប្បធម៌​នឹង​បើក​កិច្ច​ប្រជុំ​សារ​ជា​ថ្មី ដើម្បី​ជំនំ​ជម្រះ​លើ​ករណី​របស់​តារា​ស្រី​រូប​នេះ។

បើ​តាម​លិខិត​អញ្ជើញ​ថ្នាក់​ដឹកនាំ​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ដែល Sabay ទទួល​បាន ព្រឹក​នេះ មាន​ខ្លឹម​សារ​បញ្ជាក់​ថា ក្រសួង​នឹង​បើក​កិច្ច​ប្រជុំ​សម្រេច​លើ​កំហុស​ឆ្គង​របស់ ដេនី ក្វាន់ ក្រោយ​តារា​ស្រី​រូប​នេះ បង្ហាញ​ភាព​សិចស៊ី​ជ្រុល​ធ្វើ​ឲ្យ​សាធារណជន ធ្វើ​ការ​រិះគន់ ដែល​កិច្ច​ប្រជុំ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៥ មេសា ២០១៧ ខាង​មុខ​នេះ។

ឯកឧត្តម ថៃ នរៈសត្យា ដែល​នឹង​ធ្វើ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​នេះ មិន​ទាន់​ទាក់​ទង​បាន​ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​លើ​ករណី​នេះ ដោយ​ទូរសព្ទ​ឯកឧត្តម​ទទួល​ការ​ហៅ​ចូល តែ​អត់​មាន​អ្នក​លើក។ ដោយ​ឡែក សាមី​ខ្លួន ដេនី ក្វាន់ ក៏​មិន​អាច​ទាក់​ទង​បាន​ដូច​គ្នា​ព្រឹក​នេះ។

កាល​ពី​អំឡុង​ចុង​ឆ្នាំ ២០១៦ ដេនី ក្វាន់ បាន​បញ្ចេញ​សិចស៊ី ដោយ​សំអាង​ថា នោះ​ជា​សិទ្ធិ​របស់​ខ្លួន។ ម្ដង​ជា​ពីរ​ដង នាង​ក៏​ទទួល​ការ​រិះគន់​ខ្លាំង​ពី​សាធារណជន រួម​ទាំង​មិត្ត​រួម​អាជីព​ផង។ ផ្ដើម​ពី​រឿង​នេះ នាង​ក៏​មាន​ជម្លោះ​ពាក្យ​សំដី​ជាមួយ​រៀម​ច្បង ម៉េង កែវ​ពេជ្ជតា។ បន្ត​ពី​នោះ នាង​ក៏​ត្រូវ​បាន​ក្រសួង​វប្បធម៌​ហៅ​ទៅ​អប់រំ និង​ណែនាំ ហើយ ដេនី ក្វាន់ ក៏​បាន​សុំ​ទោស​សាធារណជន និង​ក្រសួង​វប្បធម៌​ផង។

ហេតុការណ៍ ក៏បាន​ស្ងប់​ស្ងាត់​តាំង​ពី​ពេល​នោះ ទើប​តែ​ពេល​នេះ ក៏​មាន​ដំណឹង​ថា ក្រសួង​នឹង​បើក​កិច្ច​ប្រជុំ​សម្រេច​លើ​កំហុស​ឆ្គង​គ្រា​នោះ​របស់ ដេនី ក្វាន់ នៅ​ថ្ងៃ​២៥ មេសា ខាង​មុខ​នេះ​តែ​ម្ដង៕

ប្រភពពី៖ Sabay News

 

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top