អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > វិធី​ងាយ​ៗ​ ៨ យ៉ាង​ជួយ​បំបាត់​ស្ត្រេស​​ប្រចាំ​ថ្ងៃ​

វិធី​ងាយ​ៗ​ ៨ យ៉ាង​ជួយ​បំបាត់​ស្ត្រេស​​ប្រចាំ​ថ្ងៃ​

មនុស្សសម័យ​បច្ចុប្បន្ន​ អាច​នឹង​ជួប​ស្ត្រេស​ច្រើន​ក្នុង​ជីវិត​ដោយសារ​តែ​ការ​ប្រកប​របរ​ចិញ្ចឹម​ ជីវិត ឬ​ការងារ​កាន់​តែ​មាន​ភាព​ស្មុគស្មាញ​ ដែល​ទាម​ទារ​ឲ្យ​គេ​ពុះ​ពារ​ជំនះ។ វិធី​ងាយ​ៗ​ខាង​ក្រោម​អាច​ជួយ​អ្នក​កាត់​បន្ថយ​ស្ត្រេស​ក្នុង​ជីវិតបាន។

១. ចូរ​សរសេរ​រឿង​ធុញ​ទ្រាន់​ទាំង​ឡាយ​ ចូល​ក្នុង​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក​។​ ចូរ​ចំណាយ​ពេល​សរសេរ​ ១៥ នាទី​រៀង​រាល់​យប់។ ធ្វើ​បែប​នេះ​ អ្នក​នឹង​មាន​ភាព​អំណត់​ជាង​មុន ហើយ​ដំណើរ​ការ​ក្នុង​សរីរាង្គ​កាយក៏​ដើរ​ស្រួល​ដែរ នេះ​បើ​តាម​ការ​អះ​អាង​របស់​អ្នក​ចិត្ត​សាស្ត្រ​ខាង​ព្យាល​បាល​រោគ​ដោយ​ បង្ហាញ​​​អារម្មណ៍​តាម​រយៈ​ការសរសេរ។​

២. ចូរ​រក​ន្លែង​ស្ងប់​ស្ងាត់​ស្តាប់​តន្រ្តី​ពីរោះៗ ចូរ​ជ្រើស​រើស​តន្ត្រី​ណា​ដែល​មាន​ចង្វាក់​យឺត​ល្មម​ ញាំង​ចិត្ត​ឲ្យ​ស្ងប់។

៣. ចូរ​ច្នៃ​ប្រឌិត​ធ្វើ​នេះ​ ធ្វើ​នោះ ដេរ​ប៉ាក់ លាប​ថ្នាំ ដាំដុះ ។ កិច្ច​ការ​ទាំង​នេះ​ជួយ​កាត់​បន្ថយ​ស្រ្តេស​។

៤. ចូរ​ធ្វើ​លំហាត់​ប្រាណ ជា​ពិសេស​ដើរ​ហាត់​ប្រាណ ការ​ដើរ​ផ្តល់​ប្រយោជន៍​ទាំង​រាង​កាយ​និង​ស្មារតី។

៥. សំរាក​៖ ចូរ​ដក​ដង្ហើម​ចូល​វែង​ៗ និង​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​បាន​សម្រាកទាំង​ស្រុង​​ពី​រឿង​ទាំង​ពួង។

៦. ចូរ​ចំណាយ​ពេល​ទាក់​ទង​ និយាយ​លេង​ជាមួយមិត្ត​ភក្តិ​បង​ប្អូន​ ទៅនេះ​ទៅ​នោះ​ញាំ​កេហ្វេ​តែ​ជាមួយ​គ្នា​។

៧. ចូរ​ចូល​រួម​ការងារ​ស្មគ្រ​ចិត្ត​មួយ​ចំនួន ដូច​ជា​ជួយ​អាន​រឿង​និទាន​ឲ្យ​កូន​តូច​ៗ​ស្តាប់ ឬ​ទស្សន​កិច្ច​ជួយ​ដល់​មណ្ឌល​កុមារ​កំព្រា​ជា​ដើម។ កិច្ច​ការ​នេះ​ជួយ​កាត់ប​ន្ថយ​ស្ត្រេស​របស់​អ្នក​ជា​ពុំ​ខាន។

៨. សើច ៖ អាន​ ស្តាប់​ ឬ​មើល​រឿង​កំប្លែង ឬ​ធ្វើ​អ្វី​ក៏​បាន​ដើម្បី​ឲ្យ​អ្នក​សើច​ចេញ។

ប្រភព៖ សាលារៀន

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top