អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > លោកដូណាល់ ត្រាំ ត្រូវបានគ្រូពេទ្យប្រកាសថាមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរខណះស្ថានភាពយោធាកំពុងមានភាពតានតឹងខ្លាំង…

លោកដូណាល់ ត្រាំ ត្រូវបានគ្រូពេទ្យប្រកាសថាមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរខណះស្ថានភាពយោធាកំពុងមានភាពតានតឹងខ្លាំង…

លោកប្រធានាធីតីរបស់សហរដ្ឋអាមេរិច លោក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រូពេទ្យរបស់សហរដ្ឋអាមេរិចបានលើកឡើងថាលោកគឺបានផ្ទុកនូវជំងឺដែលមានភាគរយគ្រោះថ្នាក់ដល់អាយុជីវិតខ្ពស់ ដែលធ្វើអោយលោកមិនសាកសមធ្វើជាប្រធានាធីបតីដឹកនាំសហរដ្ឋអាមេរិចនោះឡើយ។

ក្រុមគ្រូពេទ្យចិត្តវិទ្យាដ៏ជំនាញរបស់សហរដ្ឋអាមេរិចបានធ្វើការប្រមានថា ជំងឺផ្នែកចិត្តសាស្ត្ររបស់ប្រធានាធីបតីសហរដ្ឋអាមេរិច លោក ដូណាល់​​ ត្រាំ គឺពិតជាមានផលប៉ះពាល់ដល់អាយុជីវិតរបស់សហរដ្ឋអាមេរិចទាំងមូល។

ក្នុងការថ្លែងសេចក្តីប្រកាសរបស់សាលាវេជ្ជសាស្ត្ររបស់ យ៉េល (Yale’s School of Medicine) នៅថ្ងៃ ថ្ងៃព្រហស្បតិ៍, ទី ២០ ខែមេសា ឆ្នាំ ២០១៧ របស់លោកវេជ្ជះបណ្ឌិត Dr. John Gartner  បានលើកឡើងយ៉ាងដូចច្នេះថា “យើងនឹងទទួលខុសត្រូវនូវបញ្ហាដែលកើតមានចំពោះច្បាប់ ប៉ុន្តែយើងសូមធ្វើការប្រកាសជាសាធារណះចំពោះមុខសាធារណះជនទាំងអស់គ្នា ចំពោះបញ្ហាពីជំងឺផ្លូវចិត្តរបស់ប្រធានាធីតីរបស់សហរដ្ឋអាមេរិច លោក ដូណាល់ ត្រាំ ដែលធ្វើអោយសហរដ្ឋអាមេរិចទាំងមូលស្ថិតនៅក្នុងគ្រោះថ្នាក់ផងដែរ”។

Dr. John Gartner

លោក Dr. Gartner  បានលើកឡើងបន្ថែមទៀតថា លោកដូណាល់ ត្រាំ គឺមិនសាកសមធ្វើជាប្រធានាធីបតីរបស់សហរដ្ឋអាមេរិចសោះនោះឡើយព្រោះជំងឺផ្លូវចិត្តមួយនេះគឺជាមូលហេតុដែលធ្វើអោយការដឹងនាំសហរដ្ឋអាមេរិចចូលទៅក្នងគ្រោះថ្នាក់ខ្លាំងបំផុត។

ទន្ទឹមនឹងនេះដែរ ស្ថានភាពយោធារបស់សហរដ្ឋអាមេរិចជាមួយនឹងកូរ៉េខាងជើង ក៏ដូចជាបណ្តាលប្រទេសមហាអំណាចមួយចំនួនគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏តានតឹងបំផុត។​ប្រសិនបើលោកដូណាល់ត្រាំធ្វើការសម្រេចចិត្តខុសក្នុងការផ្ទុះអាវុធនុយក្លេអ៊ែរជាមួយនឹងកូរ៉េខាងជើងមាននោះ, នោះគឺអាចបង្កគ្រោះថ្នាក់ដ៏ពិភពលោកទាំងមូលផងដែរ។ យ៉ាងណាមិញ យើងខ្ញុំសូមធ្វើរក្សាសិទ្ធក្នុងការកែប្រែពត៌មាននេះ បើសិនជាមានការប្រែប្រួលពីប្រភពពត៌មានដែលយើងខ្ញុំបានដកស្រង់មកនេះ។

ចុចទីនេះដើម្បីពង្រីករូបភាព
ចុចទីនេះដើម្បីពង្រីករូបភាព
ចុចទីនេះដើម្បីពង្រីករូបភាព

ប្រភពពី៖ http://www.independent.co.uk​

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top