អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ក្តៅៗ!!! ទីបំផុតកញ្ញា ដេនី ក្វាន់ ត្រូវបានក្រសួងវប្បធម៌បញ្ឈប់ពីសិល្បះហើយ

ក្តៅៗ!!! ទីបំផុតកញ្ញា ដេនី ក្វាន់ ត្រូវបានក្រសួងវប្បធម៌បញ្ឈប់ពីសិល្បះហើយ

ព្រឹក​មិញ​នេះ​នៅ​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ បាន​បើកកិច្ចប្រជុំ​ទាក់​ទង​នឹង​បញ្ហា​​សិចស៊ី​របស់​តារា​សម្ដែង ដេនី ក្វាន់ ដែល​បាន​ធ្វើ​​ឲ្យ​ជះ​ផល​អវិជ្ជមាន​​​ដល់​សិល្បៈ​ និង​​សម្រេច​បញ្ឈប់​រាល់​​សកម្មភាព​សិល្បៈ​ទាំង​អស់​របស់​នាង ប៉ុន្តែ​ការ​ប្រជុំ​ពុំមាន​វត្តមាន​​នាង​នោះ​ទេ។

​​​​ឯកឧត្ដម ចំរើន វ៉ាន់ដា ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​ជា​អនុប្រធាន​លេខាធិការ​​ក្រុម​ប្រឹក្សា​វិន័យ​ ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​កន្លង​មក​ក្រសួង​បាន​ផ្ដល់​ឱកាស​ដល់ ដេនី ក្វាន់ និង បាន​ណែនាំ​នាង​ជារឿយ​ៗ​​​ក្នុង​គោល​បំណង​កែប្រែ​ឥរិយាបថ​ក្នុង​ការ​ស្លៀកពាក់​របស់​នាង​ឲ្យ​សក្ដិសម​ជា​សិល្ប​ការិនី កម្ពុជា។ ប៉ុន្តែ នាង​មិន​ដែល​ធ្វើ​តាម​ ក៏ដូចជា​គោរព​តាម​ពាក្យ​ណែនាំ​នោះ​ទេ គឺ​មាន​តែ​ផ្គឺន និង ស្លៀក​ពាក់​កាន់​​តែ​សិចស៊ី លើស​ដើម ដែល​នេះ​ជា​បញ្ហា​ក្ដៅ​មួយ​ដែល​ក្រសួង​មិន​អាច​លើក​លែង​បាន។

​​​​​​​​​​ឯកឧត្ដម បន្ត​ថា “​ពេល​នេះ​ក្រុម​ប្រឹក្សា​បាន​វាយ​តម្លៃ​ជារួម​មួយ​សម្រេច​​ថា​​បញ្ឈប់​រាល់​សកម្មភាព​សិល្បៈ​គ្រប់​ទម្រង់​​ទាំង​អស់​របស់​ ដេនី ក្វាន់ រយៈ​ពេល​ ១២​ខែ ដោយ​គ្មាន​ការ​លើក​លែង​អ្វី​ទាំង​អស់”។

​​​​ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​ជា​អនុប្រធាន​លេខាធិការ​​ក្រុម​ប្រឹក្សា​វិន័យ​ ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ​ បាន​បន្ថែម​ថា មាន​ ៤ចំណុច​​សំខាន់ៗ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​គួរ​ដឹង​ពី​បញ្ហា​របស់​ ដេនី ក្វាន់៖

១. ក្រុម​ប្រឹក្សា​សម្រេច​ដាក់​ពិន័យ ដេនី ក្វាន់ ចំនួយ ១​ឆ្នាំ​ទាក់​ទង​ នឹង​គ្រប់​សកម្មភាព​សិល្បៈ​ទាំង​អស់។

២. គ្រប់​សមាគម​សិល្បៈ​ទាំង​អស់​ត្រូវ​មាន​ឯកសារ​ច្បាស់​លាស់​ដើម្បី​បញ្ជាក់​មក​ក្រសួង​ពី​សមាជិក​របស់​ខ្លួន ដើម្បី​ជៀស​វាង​ករណី​ដូច​ ដេនី ក្វាន់។

៣. ក្រុម​ប្រឹក្សា​វិន័យ​សំណូមពរ​​គ្រប់​ផលិតកម្ម​ទាំង​អស់ ពេល​ជ្រើស​រើស​តារា​សម្ដែង គួរ​ជ្រើស​រើស​តាម​សមាគម​សិល្បៈ​នីមួយៗ​ដែល​មាន​ស្រាប់​ ព្រោះ​មាន​ការ​គ្រប់​គ្រង​ច្បាស់​លាស់។

៤. ក្រុម​ប្រឹក្សា​​វិន័យ​សំណូម​ពរ ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​សូម​គោរព​តាម​សេចក្ដី​ប្រកាស​ពាក់ព័ន្ធ​ ​នឹង​តារា​សម្ដែង ដេនី ក្វាន់ ជាពិសេស​សំណូម​ពរ​ដល់ ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ កុំ​ផ្ដល់​ទិដ្ឋាការ​ក្នុង​ការ​ថត​ផ្សព្វផ្សាយ​គ្រប់​ទម្រង់​សិល្បៈ​ដែល​ទាក់​ទង​នឹង​តារា​ស៊ីចស៊ី​ខាង​លើ​នេះ​ដែរ៕​​​​​​

 

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top