អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ជប៉ុនបានណែនាំដល់ប្រជាជនរបស់ខ្លួនក្នុងការពារខ្លួនពីការបាញ់គ្រាប់នុយក្លេអែរពីប្រទេសកូរ៉េខាងជើងក្នុងរយះពេល ១០ នាទី

ជប៉ុនបានណែនាំដល់ប្រជាជនរបស់ខ្លួនក្នុងការពារខ្លួនពីការបាញ់គ្រាប់នុយក្លេអែរពីប្រទេសកូរ៉េខាងជើងក្នុងរយះពេល ១០ នាទី

ទីក្រុងតូក្យូ៖ តាមប្រភពពត៌មាន The Washington Post ចុះថ្ងៃទៅ ២៥ ខែ មេសា ឆ្នាំ២០១៧ បានអោយដឹងថា ប្រទេសកូរ៉េខាងជើងបានប្រហែលនឹងកំពុងព្យាយាមបង្កើតគ្រាប់នុយក្លេអ៊ែរឆ្លងទ្វីបដែលមានសមត្ថភាពអាចបាញ់ទៅដល់សហរដ្ឋអាមេរិច ប៉ុន្តែរបបនុយក្លេអ៊ែររបស់លោក គឹម ជុងអ៊ុនក៏អាចមានគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រាប់ដែលមានសមត្ថភាពបាញ់ដល់ប្រទេសជប៉ុនផងដែរ។ ហេតុដូច្នេះហើយទើបរដ្ឋាភិបាលរបស់ប្រទេសជប៉ុនបាននឹងកំពុងរៀបចំនូវប្រព័ន្ធសន្តិសុខទៅដល់ប្រជាជនពួកគេដើម្បីជៀសវាងនូវរាល់បញ្ហាទាំងឡាយក្នុងករណីដែលប្រទេស កូរ៉េខាងជើងបាញ់មីស៊ីលនុយក្លេអ៊ែរឆ្លងទ្វីបសម្តៅមកកាន់ប្រទេសរបស់ពួកគេ។

លោកប្រធានាធីបតីរបស់ប្រទេសជប៉ុនគឺលោក Shinzo Abe បានចេញប្រកាសពីអោយរាជរដ្ឋាភិបាលរបស់ខ្លួនបង្កើតជាការណែនាំមួយទៅដល់ប្រជាជនរបស់ពួកគេ ពីរបៀបការពារខ្លួពីការបាញ់គ្រាប់ណយយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើងមកប្រទេសរបស់ខ្លួន។ ជាមួយគ្នានេះដែរ គ្រាប់មីស៊ីលនុយក្លេអ៊ែរ ៣ ក្នុងចំណោម ៤ ដែលកូរ៉េខាងជើងមានធ្វើការបាញ់ក្នុងឪកាសខួបលើកទី ៦​នៃបិតាស្ថាបនិក សារធាតុនុយក្លេអ៊ែរ៊របស់កូរ៉េខាងជើងគឺលោក គឹម អ៊ីលស៊ុង ក៏ក្នុងគោលបំណងដើម្បីគំរាមកំហែងដល់ប្រទេសហរដ្ឋអាមេរិច ក៏ដូចជាប្រទេស ជប៉ុន ផងដែរ។

កិច្ចពិភាក្សារបស់ប្រទេសជប៉ុនក៏ត្រូវបានធ្វើឡើងដើម្បីស្វែងរកតំណោះស្រាយក្នុងកិច្ចការពារសន្តិសុខបូរណភាពទឹកដីក្រៅពីការពឹងពាក់អំណាចរបស់សហរដ្ឋអាមេរិចផងនោះ។ រដ្ឋាភិបាលរបស់លោក Shinzo Abe នឹងធ្វើការបាញ់កម្ទេចនូវរាល់សកម្មភាពរំលោភបំពានរបស់កូរ៉េខាងជើងមកកាន់ប្រទេសរបស់ខ្លួនដោយនឹងមិនញញើតការសម្លុតរបស់លោកគឺម​ ជុងអ៊ុននោះឡើយ។

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top