អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > បែកធ្លាយរូបភាព iPhone 8/8Plus ជំនួសអោយ 7/7plus ពិតជាស្អាតមិនធម្មតា!!

បែកធ្លាយរូបភាព iPhone 8/8Plus ជំនួសអោយ 7/7plus ពិតជាស្អាតមិនធម្មតា!!

របាយការណ៍​ចុះ​ផ្សាយ​ចេញ​ពី​គេហទំព័រ​ប្រទេស​ចិន​ Micgadget.com បាន​បញ្ជាក់​ថា Apple នឹង​ពុំ​ដាក់​បង្ហាញ​ទូរសព្ទ​ iPhone 7s/7s Plus នា​ឆ្នាំ​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​ ២ ម៉ូដែល​ផ្សេង​ទៀត អាច​ជា iPhone 8/8 Plus ។​

កន្លង​មក លោក Tim Cook ក៏​ធ្លាប់​បាន​ប្រកាស​គ្រោង​បោះ​បង់​ចោល​ការ​ផលិត​ត្រកូល S ដោយ​ចង់​ផ្ដោត​សំខាន់​ទៅ​លើ iPhone 8 ជំនួស​វិញ​។

ប្រភព​ខាង​លើ​ហេតុផល​ដែល​ពួក​គេ​ហ៊ាន​លើក​ឡើង​បែប​នេះ ក៏​ដោយ​សារ​ទទួល​ព័ត៌មាន​ថ្មី​ពី​រោងចក្រ​ Foxconn នៅ​ប្រទេស​ចិន​ផ្ទាល់​ដែល​បញ្ជាក់​ថា​ពួកគេ​កំពុង​ផលិត​តែ iPhone ចំនួន ២ ម៉ូដែល​ប៉ុណ្ណោះ ខុស​ពី​ពាក្យ​ចចាមអារ៉ាម​លើក​មុន​ ថា​មាន​ដល់​ទៅ ៣ ម៉ូដែល​។

លើស​ពី​នេះ​ទៅ​ទៀត ការ​ផលិត​សម្រេច​ក៏​ត្រូវ​រង់ចាំ​ដល់​ចុង​ខែ​មិថុនា​ ទម្រាំ​ពួក​គេ​ទទួល​បាន​គ្រឿង​ទូរសព្ទ​ដើម្បី​រៀប​ចំ​ដំឡើង​ iPhone យក​តែ​ម្ដង​។​

បើ​តាម​របាយការណ៍​នេះ គឺ​ខុស​ទាំង​ស្រុង​ទៅ​នឹង​ការ​ទស្សន​ទាយ​ទុក​ជា​មុន​របស់​លោក Ming-Chi Kou ដែល​ធ្លាប់​លើក​ឡើង​ថា ក្រុមហ៊ុន​យក្ស​អាមេរិក​ Apple នឹង​ដាក់​បង្ហាញ iPhone អេក្រង់ 4,7 អ៊ីញ និង 5,5 អ៊ីញ​បំពាក់​អេក្រង់ LCD ធម្មតា ២ ម៉ូដែល ហើយ​មួយ​ទៀត​បំពាក់​អេក្រង់​កោង​ OLED ។

iPhone ជំនាន់​ថ្មី​ត្រូវ​គេ​បង្ហើប​ថា​នឹង​បំពាក់​ប្រភេទ​កញ្ចក់​អេក្រង់​ដែល​បង្កប់​នូវ​ប្រព័ន្ធ Touch ID បូក​ផ្សំ​នឹង​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់​​។

យ៉ាងណាមិញ​យើង​ក៏​មិន​ហ៊ាន​សន្មត​បែប​ណា​នោះ​ដែរ ព្រោះ​នេះ​អាច​ជា​យុទ្ធសាស្ត្រ​ Apple ចង់​ដើរ​ឱ្យ​ទាន់​ ត្រកូល S ជំនាន់​ទី ៨ ​របស់ SAMSUNG ផង​ក៏​ថា​បាន​។

ប្រភពពី៖ Sabay News

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top