អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ឆ្នោតមហាលាភ បានបើកសម្ពោធ ជាផ្លូវការនៅរាជធានីភ្នំពេញ

ឆ្នោតមហាលាភ បានបើកសម្ពោធ ជាផ្លូវការនៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ “​មហាលាភ​ឡូតូ” ​ត្រូ​វបាន​បើកសម្ពោធ​ឆ្នោត​ថ្មី​របស់ខ្លួន​ជា​ផ្លូវការ​នៅ​នេះ​ក្នុងប្រទេ​​ស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៨​ មេសា ​ឆ្នាំ​២០១៧​នេះ​​ នៅ​ទីតាំង​ក្រុមហ៊ុន​ស្ថិតនៅ​តាមផ្លូវ​៤​៣​២ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​

ឆ្នោតមហាលាភបានបើកសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ
មហាលាភឡូតូបានបើកសម្ពោធឆ្នោតថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃនេះក្នុងប្រទេសកម្ពុជា។
ឆ្នោតមហាលាភគឺជាប្រព័ន្ធឆ្នោតថ្មីដែលផ្តល់អោយនូវភាពសុក្រឹតទៅកាន់ប្រជាជនកម្ពុជាទាំងអស់ក្នុងការឈ្នះដើម្បីមានឱកាសអាចផ្លាស់ប្តូរកំរិតជីវភាពរបស់ពួកគាត់។

ការចាប់ឆ្នោតជាលើកដំបូងនឹងប្រព្រិត្តិទៅនៅម៉ោង 4:45 រសៀលថ្ងៃទី 2 ខែ​ឧសភាជាមួយរង្វាន់ធំ Jackpot ចំនួន300 លានរៀល ឬ $75,000 ។រៀងរាល់ថ្ងៃបើគ្មានអ្នកឈ្នះរង្វាន់ធំនេះនឹងបូកបញ្ចូលទៅថ្ងៃចាប់បន្ទាប់ទៀតជាមួយទឹកប្រាក់២លានរៀនឬ $500 បន្ថែម។
នាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមហាលាភឡូតូលោកផូងវ៉ាន់ហាចបានមានប្រសាសន៍ថា៖ក្រុមការងាររបស់លោកបានធ្វើការច្រើនខែមកហើយដោយចុះទៅស្រាវជ្រាវស្វែងយល់ពីមតិយោបល់អ្នកលេងឆ្នោតទាំងអស់ទូទាំងប្រទេស។

«យើងទទួលស្គាល់ថាការលេងឆ្នោតមានសន្ទុះខ្លាំងទាំងនៅទីក្រុងនិងតាមទីជនបទវាបានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងគ្រប់វ័យនិងគ្រប់ស្រទាបវណ្ណៈ»។
«ប៉ុន្តែយើងបានរកឃើញថាទំនុកចិត្តនិងតម្លាភាពគឺជាបញ្ហាមួយដែលអតិថិជនលេងឆ្នោតចង់បានក្នុងការលេងរបស់ពួកគាត់»។
លោកមានប្រសាសន៍ទៀតថា៖មហាលាភបានដោះស្រាយកង្វល់ទាំងនេះដោយប្រើបច្ចេកវិទ្យាថ្មីដើម្បីសុវត្ថិភាពនិងបានបញ្ជាក់ទៀតថាគ្រប់ការចាប់ឆ្នោតទាំងអស់ត្រូវធ្វើការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ CTN ជារៀងរាល់ថ្ងៃនៅវេលាម៉ោង 4:45 រសៀលជាមួយគណៈកម្មាធិការចាប់ឆ្នោត។
លោកបានបន្ថែមថា៖អ្នកលេងឆ្នោតអាចលេងបាននៅគ្រប់សាខាវីងទាំងអស់បច្ចុប្បន្នមាន 2500​សាខាហើយនឹងឈានទៅដល់ 4800 សាខាវីងទូទាំងប្រទេសរួមតែមួយនៅចុងខែឧសភានេះពួកយើងនឹងផ្តល់សេវាកម្មជាច្រើនទៅលើឆ្នោតប្រកបដោយបច្ចេកទេសទំនើបដល់អតិថិជនទាំងអស់ដែលមានភាពត្រឹមត្រូវនិងតម្លាភាព។
លោកផូងវ៉ាន់ហាចបានថ្លែងថា៖«ពួកយើងនឹងផ្តល់នូវលទ្ធផលជាក់លាក់និងមិនលំអៀងក្នុងការចាប់ឆ្នោតសំរាប់អតិថិជនរបស់យើង»។

“សេចក្តីប្រាថ្នារួមរបស់យើងគឺដើម្បីឱ្យក្លាយទៅជាក្រុមហ៊ុនផ្តល់សេវាកម្មលេងឆ្នោតឈានមុខនៅកម្ពុជាដើម្បីកសាងកេរ្តិ៍ឈ្មោះនិងភាពជឿជាក់។យើងនឹងផ្តោតលើគោលដៅរបស់យើងដូចដែលយើងបានបង្កើតឆ្នោតនេះឡើង»។
លោកផូងវ៉ាន់ហាចបានឱ្យដឹងផងដែរថាឆ្នោតមហាលាភត្រូវបានវិនិយោគនិងគ្រប់គ្រងដោយជនជាតិខ្មែរមិនតែប៉ុណ្ណោះឆ្នោតមហាលាភនឹងផ្តល់មូលនិធិមួយភាគនៃប្រាក់ចំណេញរបស់ខ្លួនដល់មន្ទីរពេទ្យដើម្បីកែលម្អនិងការថែទាំសុខភាពនៅតាមតំបន់។
«យើងកំពុងតែអនុវត្តផែនការនិងធ្វើការវាយតម្លៃថាតើសេវាកម្មនេះត្រូវការអ្វីជាចម្បងនិងធ្វើនៅតំបន់ណា»។
ឆ្នោតនេះគឺងាយស្រួលក្នុងការលេងជាមួយតម្លៃល្អប្រសើរជាងមុន។ដើម្បីឈ្នះឆ្នោតនេះអតិថិជនគ្រាន់តែចំណាយត្រឹមតែ 1000 រៀលក្នុងមួយខ្សែ។អតិថិជនមានជម្រើសក្នុងការជ្រើសរើសលេខរបស់ខ្លួនឬអាចឲ្យម៉ាសុីនជ្រើសរើសជំនួសក៏បាន។យើងមានវិធីជាច្រើនដើម្បីឈ្នះឆ្នោតគឺ៖
•ឈ្នះទឹកប្រាក់ 80,000 រៀលប្រសិនបើត្រូវលេខ 3 ខ្ទង់ចុងក្រោយ
•ឈ្នះទឹកប្រាក់ 800,000 រៀលប្រសិនបើត្រូវលេខ 4 ខ្ទង់ចុងក្រោយ
•ឈ្នះទឹកប្រាក់ 8 លានរៀលប្រសិនបើត្រូវលេខ 5 ខ្ទង់ចុងក្រោយ
•ឈ្នះ Jackpot 300 លានរៀលប្រសិនបើត្រូវលេខ 6 ខ្ទង់ចុងក្រោយ
ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.mohaleaplotto.com.kh ឬហៅទៅកាន់ការិយាល័យ៖ 095 999 636 ។

រូបភាព
រូបភាព
រូបភាព

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top