អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > សិល្បៈ​នៃ​ការ​ថើប​បុរស​គូស្នេហ៌ ដែលនារី​ត្រូវ​ហ្វឹកហាត់​

សិល្បៈ​នៃ​ការ​ថើប​បុរស​គូស្នេហ៌ ដែលនារី​ត្រូវ​ហ្វឹកហាត់​

វាពិតជារឿង​ពិបាក​ក្នុង​ការ​ផ្តល់​តំលៃ​ចំពោះ​ការថើប​អ្នក​ណា​ម្នាក់​​ណាស់ ជាពិសេស​គឺ​គូស្នេហ៌​របស់​អ្នក​។ ពេល​អ្នក​រីករាយ​ ការថើប​ដៃ​គូ​របស់​គឺ​ជា​មាន​អត្ថន័យ​ផ្សេង តែពេល​អ្នក​កើ​ត​ទុក្ខ​ការថើប​ដៃគូ​របស់​អ្នក​នឹង​មានន័យ​ផ្សេង ប៉ុន្តែ​តើ​ការ​ថើប​បែបណា​ទើប​ធ្វើ​ឲ្យ​ដៃគូស្នេហា​ចងចាំយើងរហូត? ប្រធាន​បទ​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ ផ្នែក​ខាង​នារី។​

ការថើប​គឺជា​សិល្បៈ​មួយ ក៏​ជា​ប្រពៃណី​មួយ​របស់​មនុស្ស​ជាតិ​គ្រប់​រូបដែរ ហេតុ​នេះ​ការ​ថើប​ត្រូវ​បាន​គេ​ផ្តល់​តំលៃ​ និងបែង​ចែក​ទៅ​តាម​អត្ថ​ន័យ និងកាយវិការ​របស់វា​យ៉ាង​ច្បាស់​លាស់​។ សម្រាប់​គូរស្នេហ៌ តើ​ការ​ថើប​បែប​ណា​ទើប​ចាត់​ទុក​ថា​ជាការថើប​ដ៏​អមតៈ​ក្នុង​ឆាក​ជីវិត​? នារី​ៗ​ទាំងឡាយ គួរណាស់តែ​មាន រឺ​ពិត​ជា​មាន​បទពិសោធន៌​ផ្ទាល់ខ្លួន​ចំពោះ​ការថើប​បុរស​ជាគូស្ហេហ៌​មែន​ទេ? ដូច្នេះ​បទ​ពិសោធន៌​មួយ​នេះ អ្នកនា​ង​ កញ្ញា ពិតជាអាច​បកស្រាយ​បាន​ថា តើ​ការថើប​បែបណា​ទើប​ធ្វើ​ឲ្យ​មានតំលៃ និង​ផ្តល់​ការចងចាំ​អស់មួយ​ជីវិត​សម្រាប់បុរស​។

ពិតណាស់ ការថើប​មិន​គ្រាន់តែ​អាចបង្កើនទំនាក់ទំនង​រវាងរាងកាយ​និងរាងកាយ​ទេ តែ​វាមានឥទ្ធិពល​បំផុត​ក្នុង​ផ្នែកអារម្មណ៌​។ នៅពេល​ដែល​នារី​ ចាប់​ផ្តើម​បិទ​ភ្នែក​របស់​នាង​ យក​ទងបបូរ​មាត់​ស៊ីជម្ពូរ​ដ៏មានសំណើម​របស់​នាង​ទៅ​ផ្តិត​និង​បបូរមាត់បុរស​ជាគូស្នេហ៌ គឺមានអារម្មណ៌ដូច​ជា​កំពុង​ទទួលទាន​ទឹកឃ្មុំ​ពី​ស្ថានទេវតា​ មានរស់ជាតិ​យ៉ាង​ម៉េច​គឺមិន​អាច​បក​ស្រាយ​បាន​នោះ​ទេ ហើយ​កាយវិការបែបនេះ​ហើយ ដែលបុរស​គ្រប់រូប​ចងចាំ​ក្នុង​បេះដូង​។ បើសិន​ជា​នារី​អាច​ផ្តល់​អោយគាត់​នូវ​អារម្មណ៌​ផ្អែមឆ្អិត​តាមរយៈ​បបូរមាត់ ចុងអណ្តាត និង​ផ្តល់​ក្លិន​កាមទេព​អោយ​បុរស​ នោះ​គេនឹងចងចាំនាង​ក្នុងចិត្ត​រហូត​ ទាល់​តែ​មានថ្ងៃមួយ​ មាន​នារីណាម្នាក់​ទៀត​បាន​ផ្តល់​អោយគាត់នូវរស់ជាតិ​ច្រើន​ជាង​នេះ​ ទើប​គេ​ភ្លេច​។

កាយ​វិការ​នៃ​ការថើបបុរសគូស្នេហ៌ ​ដែល​ធ្វើអោយគេ​ពុះកញ្ជ្រោ​ល​ ឈាន​ទៅរក​ការ​រួមភេទ​ដ៏មាន​អត្ថន័យ​..៖

  • សំលឹងភ្នែករបស់គេ រួច​បង្អូសចុះ​មក​រក​បបូរមាត់​របស់គេ
  • ឧិនចុះ​សំដៅបបូរមាត់គេបណ្តើរ បិទភ្នែក​ខ្លួន​ឯងបណ្តើរ​
  • បង្ខំគេអោយ​ចាប់អោបនាង​ នៅពេល​បបូរមាត់ប៉ះគ្នា
  • បើកភ្នែកឡើងវិញយឺតៗ ហើយដកដង្ហើម​អោយខ្លាំងៗ ធ្វើអោយខ្យល់ដង្ហើមដ៏មានកំដៅទៅប៉ះ​និង​ផ្ទៃមុខគេ​
  • យកដៃម្ខាង​ចាប់​ដើម​ទ្រូង​របស់​គេ​ រួច​ដក​បបូរមាត់របស់អ្នក​ចេញ​មកវិញ បើក​ភ្នែកសំលឹងមើល​ភ្នែករបស់គេ​អោយជាប់​… ពេលនោះ​ទើប​អ្នកនាងដឹងថា ស្តេចកាមទេព បានចូល​ខ្លួន​គេ​ហើយ​។​

កាយវិការ​នៃការថើប​បុរសគូស្នេហ៌ ក្នុង​បំណងលួងលោម ថ្នាក់ថ្នម​ និង​លើកទឹកចិត្ត..៖

  • សំលឹងមើល​ភ្នែកគេពីចំងាយ (គំលាត១រឺ២ជំហ៊ាន) អាចប្រើពេលយូរបន្តិច​ដើម្បី​អោយ​អារម្មណ៌គេ​ស្ងប់​សុខ​
  • ឧិនទៅ​ចាប់ដៃទាំងពីរ​របស់គេ​ក្តោបអោយណែន ទាញ​អោយ​ត្រង់​សំយ៉ុងចុះ​ក្រោម​
  • ចូលអោយកៀកគេបន្តិច ហើយ​យក​ដៃ​ម្ខាង​ចាប់​ក​របស់​គេ ទាញអោយ​គេឧិនចុះ
  • បិទភ្នែក​សន្សឹមៗ ថើប​ថ្ងាស​របស់គេ រួច​បង្អូសចុះ​មក​បបូរមាត់​ តែកុំប្រើពេលយូរ
  • ដកបបូរមាត់ចេញពីបបូរគេ ហើយសំលឹងភ្នែក រួច​ចូល​ទៅ​អោបគេ​អោយណែន…

ពិតហើយ! នៅឯជ្រុងម្ខាងទៀត​នៃគំនិតរបស់មនុស្ស ការថើបគឺជា​រឿង​គួរអោយខ្មាស់អៀន ដែលមិនអាច​ធ្វើវា​ក្នុងទីសាធារណៈបាន​ទេ​ ព្រោះ​គំនិត​របស់គេ​យល់ឃើញថា ការថើប រឺ​ការ​ព្រម​ថើប​នរណា​ម្នាក់ គឺស្មើ​និង​ព្រម​រួមភេទ​ជា​មួយ​គេ រឺ​ព្រម​ស្មគ្រស្មោះ​និង​គេ​ ដូច្នេះហើយ​គេ​ទាំងនោះ តែងចាត់ទុក​ការថើប​គឺ​ជារបស់​ពិសិដ្ឋ​បំផុត​ កម្រ​និង​ថើបអ្នក​ណា រឺ​អោយ​អ្នក​ណា​ថើប​ណាស់​។ ផ្ទុយពីគំនិត​របស់​មនុស្ស​​មួយ​ជ្រុង​ទៀត​ ការថើបគឺជា​ការ​បើកទូលាយ​នូវ​ទំនាក់ទំនង​ទាំងផ្នែក​រាងកាយ​ និង​ផ្នែកអារម្មណ៌​ ហេតុ​នេះ​ការថើប​​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​របៀប​នៃ​ការ​ទំនាក់ទំនង​សាធារណៈ​ (ការស្វាគមន៌គ្នា) ក្នុងជីវិត​ប្រចាំថ្ងៃរបស់គេទៅវិញ​។ ប៉ុន្តែគំនិត​ទាំងពីរ គឺនៅតែ​អោយតំលៃ​លើការថើប​។

ថើបមនុស្សដែល​អ្នក​ស្រលាញ់ គឹស្មើនិង​ដណ្តប់ភួយអោយ​គេ​នៅរដូវរងា
ថើប​មនុស្ស​ដែលអ្នកស្អប់ គឹស្មើ​និង​ញ៉ាំបាយលាយលាមក៌…

ប៉ុន្តែគួរថើប​មនុស្ស​ដែលអ្នកស្អប់ ដើម្បីបង្កើតក្តីស្រលាញ់​!

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top