អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > ពិធីបុណ្យយ៉ាងចម្លែករបស់ជនជាតិជប៉ុនញ៉ាក់សាច់អ្នកដែលចូលរួម

ពិធីបុណ្យយ៉ាងចម្លែករបស់ជនជាតិជប៉ុនញ៉ាក់សាច់អ្នកដែលចូលរួម

បរទេស៖ អ្នកប្រហែលជាមិនធ្លាប់គិតនោះទេ ថានៅលើលោកនេះមានពិធីបុណ្យដ៏សែនគ្រោះថ្នាក់បំផុតសម្រាប់ជីវិតមនុស្ស។

វាគឺបានកើតឡើងនៅក្នុងប្រទេសជប៉ុន នៅរៀងរាល់ 6 ឆ្នាំម្តង នៅតំបន់ពីរខុសៗគ្នានិងពេលវេលាខុសគ្នាផងដែរ។ ពិធីនេះគេបានប្រារព្ធឡើងនៅតំបន់ភ្នំស៊ូវ៉ា នៃខេត្តវាកាណូ ដោយនៅតំបន់យ៉ាងម៉ាដាសហ្ស៊ី ប្រារព្ធក្នុងខែមេសា ហើយចំណែកឯនៅតំបន់ សាតូប៊ីគី វិញនោះធ្វើឡើងនៅខែឧសភា។

នៅក្នុងអំឡុងពេលប្រារព្ធប្រជាជនបាននាំគ្នារមៀលគល់ឈើធំៗ វាគឺធំជាទំហំខ្លួនមនុស្សទៅទៀតដោយមានចងខ្សែរភ្ជាប់ជាមួយផងដែរ។

ក្នុងខណៈពេលដែលវាកំពុងតែរអិលមកក្រោម ពេលនោះហើយដែលធ្វើអោយមនុស្សជាច្រើនភ័យបុកពោះ ដោយឃើញជាក់ស្តែងថា បើសិនជាប្រហែសឬខុសបច្ចេកទេសត្រង់ណាតែបន្តិចនោះ អាចសម្លាប់មនុស្សបាន។

តាមប្រភពព័ត៌មានបានអោយដឹងថាពិធីបុណ្យដ៏ចម្លែកនឹងគួរអោយព្រឺរោមខាងលើនេះ បានប្រព្រឹត្តទៅអស់រយៈពេល 1200 ឆ្នាំមកហើយ ដោយគ្មាននណាម្នាក់បានរារាំងអ្វីឡើយ។

ប្រភពពី៖ khmerwonder

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top