អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ជំនួញឈើប្រណិតៗនៅតែបន្តមានទៅកាន់ប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង

ជំនួញឈើប្រណិតៗនៅតែបន្តមានទៅកាន់ប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង

ខេត្តរតនគិរី ៖ កាលពីវេលាម៉ោង១០និង១៥ នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ប្រភេទរថយន្តកែច្នៃជាច្រើនគ្រឿង បានដឹក ជញ្ជូនឈើបន្តកន្ទុយគ្នាឆ្លងកាត់ ចំណុច ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ឆ្ពោះទៅ ប្រទេសវៀតណាម តាមច្រកភ្នំក្រហម នៅ ចំពោះក្រសែភ្នែកសមត្ថកិច្ចជាច្រើន ស្ថាប័ន ។

សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធបានឲ្យបទល្មើស ឈើឆ្លងទៅវៀតណាម តាមច្រកភ្នំក្រហម ដើម្បីបញ្ចៀសការរិះគន់ ពីបណ្តាញទំនាក់ ទំនងសង្គម សារព័ត៌មាន និងថ្នាក់លើ ។ ប៉ុន្តែការចេញឈើតាមច្រកភ្នំក្រហមទើប កើតចេញពីគំនិតរបស់សមត្ថកិច្ចច្រកអន្តរជាតិ អូរយ៉ាដាវផងដែរ។ពិសេសប្រធាននគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរយ៉ាដាវ ក៏ត្រូវជាសាច់ញាតិមេប៉ុស្តិ៍ភ្នំក្រហម ម្ល៉េះហើយគេប្រើរូបភាពនេះ ប្រយោជន៍ លាក់បាំងថ្នាក់លើ និងឋិតក្នុងរូបភាពហែក ប្រយោជន៍ចែកគ្នាដដែល ។

សកម្មភាពដឹកជញ្ជូនឈើជាលក្ខណៈ ទ្រង់ទ្រាយធំនេះគឺជាការបើកដៃពីលោក ងួន វណ្ណា មេបញ្ជាការនគរបាលវរការពារ ព្រំដែនភ្នំក្រហម និងលោកយ៉ាត ប្រធាន ច្រកភ្នំក្រហម ។ ដូច្នេះ ឈើបានចេញទៅ វៀតណាមទាំងព្រឹកព្រលឹមអុរ ទាំងថ្ងៃត្រង់ រសៀល ឬក៏ពេលយប់យ៉ាងអនាធិបតេយ្យ។

ប្រជាពលរដ្ឋរិះគន់ថា រឹតបន្តឹងកាន់តែខ្លាំងការដឹកជញ្ជូនឈើកាន់តែសម្រុក និង រូបភាពកាន់តែខ្លាំងជាងមុន ពិសេសឈ្មួញ ក៏ត្រូវជាសមត្ថកិច្ច ហើយសមត្ថកិច្ចខ្លះ ទៀតក៏មានភរិយាជាអ្នករកស៊ីឈើ ក្នុង នោះក៏មានឈ្មោះណាក់ ហៅក្បាលធំ ដែល ជាសមត្ថកិច្ចផងដែរ គាត់មានឥទ្ធិពលក្នុង ការនាំឈើទៅវៀតណាម ប្រមូលទិញឈើ និងយកលុយពីវៀតណាម ទំនាក់ឲ្យក្រុម ឈ្មួញមួយចំនួនកេណ្ឌប្រជាពលរដ្ឋឲ្យចូល ទៅកាប់ព្រៃនៅក្នុងដែនអភិរក្សនេះជាដើម ។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្ត គួរសិក្សាពីទិដ្ឋភាពនៃបទល្មើសដឹកជញ្ជូន ឈើល្មើសច្បាប់ទាំងនេះផង ខណៈករណី ខ្លះសមត្ថកិច្ច អាជ្ញាធរ និងជំនាញ ច្រើន ផ្តោតអារម្មណ៍យ៉ាងសំខាន់តែសកម្មភាព តូចតាចរបស់ប្រជាពលរដ្ឋក្រីក្រ ដឹកតាម ម៉ូតូ និងដឹកឈើយកទៅធ្វើផ្ទះនោះ ? ៕7bcd6528-d322-4a3f-9e48-471991106097 870c51c5-a57d-4cbd-a369-a285045b58b9 d38aa72c-7e4e-401c-ab9f-02841b87f2ea

ប្រភពពី៖ sensoknews

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top