អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > គម្រោង​ផលិត Galaxy S9 និង S9+ ចាប់​ផ្ដើម​ហើយ! អាច​នឹង​ប្រកាស​ចេញ​រហ័ស​ជាង​រាល់ដង

គម្រោង​ផលិត Galaxy S9 និង S9+ ចាប់​ផ្ដើម​ហើយ! អាច​នឹង​ប្រកាស​ចេញ​រហ័ស​ជាង​រាល់ដង

បើគិតពីថ្ងៃប្រកាសចេញ Galaxy S8 និង S8+ ម​កដល់ថ្ងៃនេះ ឃើញថាបានប្រមាណ ជាជាង 2 ខែហើយ ហើយក៏មានលក់ នៅក្នុងទីផ្សារ ស្រុកខ្មែរយើង បានជិត 1 ខែផងដែរ ដោយបច្ចុប្បន្ន S8 និង S8+ បានកំពុងទទួលបាន ការចាប់អារម្មណ៍ ច្រើនពីសំណាក់អ្នក ប្រើប្រាស់ ស្មាតហ្វូនទូទៅ មិនថានៅក្នុង ស្រុកខ្មែរយើង នោះទេ។ នៅបរទេស ក៏ដូចគ្នា​ ព្រោះថា Samsung បានព្យាយាម អស់ពីកម្លាំង កាយចិត្ត ផលិតកំពូលស្មាតហ្វូន របស់ខ្លួនឲ្យ កាន់តែខ្លាំង និងមានភាព ច្នៃប្រឌិតខ្ពស់។ ជាក់ស្ដែងក្រុម ការងារ Samsung បានកំពុងដំណើរការ គម្រោងធំមួយផ្សេង ទៀតហើយ គឺការផលិត Galaxy S9 និង S9+ ពីបាតដៃទទេ នេះដោយយោង តាមប្រភព ពត៌មានចុះផ្សាយ តាមរយៈពត៌មាន ក្នុងស្រុករបស់ កូរ៉េខាងត្បូង The Bell។

1

The Bell បានប្រកាសឲ្យមហាជនដឹងថា Samsung បានកំពុងដំណើរការ លើគម្រោងផលិត Galaxy S9 និង S9+ ហើយ ដែលវាគឺជា សិស្សប្អូនរបស់ Galaxy S8 និង S8+ ដោយទទួលបាន ឈ្មោះកូដថ្មីគឺ Star 2 ជាតំណាង។ ប្រភពដដែលបាន បន្តទៀតថា S9 និង S9+ នឹងមានអេក្រង់ ក៏ដូចជាបច្ចេកវិទ្យា ស្រដៀងទៅនឹង SS និង S8+ ផងដែរ ដូច្នេះវានឹងមិន ទាន់ក្លាយជា ស្មាតហ្វូនដែលអាច ចាប់បត់បែន អេក្រង់បានដូច ពាក្យចចាមអារ៉ាម នោះទេ។ ម្យ៉ាងវិញទៀត គម្រោងផលិត S9 និង S9+ នឹងបញ្ចប់នៅ ជិតចុងឆ្នាំ 2017 នេះ មានន័យថា Samsung អាចនឹងចាប់ផ្ដើម បើកការផលិត តម្លើងគ្រឿង ម៉ាស៊ីនរបស់កំពូល ស្មាតហ្វូន ជំនាន់ក្រោយ របស់ខ្លួនបាន រហ័សជាង S8 និង S8+ ពិសេសគឺប្រកាស ចេញបានឆាប់ រហ័សជាងការ រំពឹងទុក ទៀតផង។

2

ជុំវិញកម្លាំងម៉ាស៊ីនវិញនៅមិនទាន់ច្បាស់នៅឡើយទេ តែយើងបានដឹងរួច ទៅហើយថា Samsung Galaxy S9 និង S9+ ដែលត្រៀមបំពាក់ មកជាមួយឈីប Qualcomm របស់ Exynus នោះនឹងមានទំហំ ត្រឹមតែ 7 ណាណូម៉ែត្រ ប៉ុណ្ណោះ ធ្វើឲ្យស្មាតហ្វូនថ្មី នេះដំណើរការ បានត្រជាក់ មិនងាយឡើងកម្ដៅ ថែមទាំងស៊ីថ្ម តិចជាងមុន ពិសេសគឺមាន កម្លាំងខ្លាំង ជាងមុនថែមមួយ កម្រិតទៀត។ នេះគ្រាន់តែជា ពត៌មានបឋម ជុំវិញការ ផលិត S9 និង S9+ ប៉ុណ្ណោះ ហើយយើងនឹង ឃើញមានពត៌មាន ជាបន្តបន្ទាប់ ផ្សេងទៀត ត្រៀមចេញផ្សាយ បន្តិចម្ដងៗ រហូតដល់ថ្ងៃ ប្រកាសចេញ ជាផ្លូវការ។

មានវិដេអូខាងក្រោម៖

ប្រភពពី៖ Cambo-report

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top