អ្នកកំពុងនៅទីតាំង
ទំព័រដើម > កីឡា > កំពូលតារាបាល់ទាត់ Cristiano Ronaldo អាចនឹងមានបញ្ហាជាមួយ (បទចោទប្រកាន់គេងប្រវ័ញ្ចពន្ធ)

កំពូលតារាបាល់ទាត់ Cristiano Ronaldo អាចនឹងមានបញ្ហាជាមួយ (បទចោទប្រកាន់គេងប្រវ័ញ្ចពន្ធ)

អេស្ប៉ាញ៖ កំពូលតារាបាល់ទាត់ Cristiano Ronaldo អាចនឹងត្រូវព្រះរាជអាជ្ញានៃតុលាការរបស់ប្រទេសអេស្ប៉ាញ ចោទប្រកាន់ពីបទគេងប្រវ័ញ្ចពន្ធចំនួន១៥លានអឺរ៉ូ (ជាង១៦លានដុល្លារ) ក្នុងអំឡុងឆ្នាំ២០១១ និងឆ្នាំ២០១៤។

ព្រះរាជអាជ្ញានៃប្រទេសអេស្ប៉ាញបាននិយាយថា ពួកគេមានពេលរហូតដល់ចុងខែមិថុនា ដើម្បីសម្រេចថាតើអតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United រូបនេះ ត្រូវមានទោសដែរទេ ដោយផ្អែកលើភស្តុតាងពីការស៊ើបអង្កេតរបស់មន្ត្រីពន្ធដារ។

នេះជាភាពមិនប្រក្រតីដែលភាគច្រើនត្រូវបានគេដឹងថា អាចទាក់ទងទៅនឹងប្រាក់ដែល Ronaldo មាននៅក្នុងកោះ Virgin ។

Ronaldo អាចនឹងត្រូវព្រះរាជ្ញារបស់អេស្ប៉ាញ ចោទប្រកាន់ពីបទគេងប្រវ័ញ្ចពន្ធ

មន្ត្រីពន្ធដារបានឱ្យដឹងថា Cristiano Ronaldo បានកែលិខិតប្រកាសសារពើពន្ធរបស់គេ ហើយបង់ប្រាក់បន្ថែមចំនួន ៦លានអឺរ៉ូ (ជាង៦លានដុល្លារ) ប៉ុន្តែការពិតទឹកប្រាក់សុរបដែលគេគួរបង់ មានរហូតដល់  ១៥ លានអឺរ៉ូ (១៦.៨លានដុល្លារ) ឯណោះ។

ការិយាល័យពន្ធដាបានដាក់សំណើរដើម្បីឲ្យព្រះរាជអាជ្ញាចោទប្រកាន់រូបគេ ជុំវិញការក្លែងបន្លំលិខិតពន្ធ ដោយឲ្យរូបគេជាប់ពន្ធនាគាររយៈពេលដល់ទៅ៥ឆ្នាំ។

ព្រះរាជអាជ្ញាបាននិយាយថា ប្រសិនបើសម្រេចចោទប្រកាន់ Ronaldo ហើយប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ ត្រូវបានគេរកឃើញថាបានបង្កកំហុសមែននោះ រូបគេនឹងអាចជាប់ពន្ធនាគារយ៉ាងហោចណាស់ ១៥ខែ។

Ronaldo និង Ramos អំឡុងពេលអបអរការឈ្នះពាន La Liga

ជុំវិញការចោទប្រកាន់នេះ ភ្នាក់ងារបស់ Ronaldo បានបដិសេធការអះអាងនេះយ៉ាងខ្លាំង និងបាននិយាយថា កីឡាករវ័យ៣២ឆ្នាំនេះ បានគោរពយ៉ាងពេញលេញតាមគោលការណ៍ក៏ដូចជាកាតព្វកិច្ចរបស់ខ្លួន។

Ronaldo បានចំណាយពេលជាមួយមិត្ដស្រីរបស់ខ្លួនយ៉ាងផែ្អមល្ហែម មុននឹងការប្រកួតរបស់ខ្លួនឈានចូលមកដល់ ពោលគឺការប្រកួតវគ្គផ្ដាច់ព្រ័តពានរង្វាន់ Champions League ទល់នឹងក្រុមសេះបង្គង់ Juventus នៅថៃ្ងទី៣ ខែមិថុនា ខាងមុខនេះ៕

ប្រភពពី៖ Khmerload

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top