អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ពេលវេលានៅសល់ខ្លីណាស់ដើម្បីបានឃើញមុខស្ត្រីម្នាក់ដែលយើងតែងហៅថាម៉ែ…

ពេលវេលានៅសល់ខ្លីណាស់ដើម្បីបានឃើញមុខស្ត្រីម្នាក់ដែលយើងតែងហៅថាម៉ែ…

ពេលវេលានៅសល់ខ្លីណាស់ដើម្បីបានឃើញមុខស្ត្រីម្នាក់ដែលយើងតែងហៅថាម៉ែ។
ថ្ងៃមួយយើងនឹងលែងឮសំឡេងស្ត្រីម្នាក់ដែលតែងរអ៊ូដាក់យើងរាល់ថ្ងៃ។ ថ្ងៃមួយយើងនឹងនឹកដល់រសជាតិអាហារដែលម៉ែធ្លាប់ធ្វើឲ្យហូប។ ថ្ងៃមួយយើងនឹងចង់ឮម៉ែប្រាប់ថា គាត់ចង់ពិសាអីខ្លះ ចង់ទៅណាខ្លះ តែវាក៏ជាថ្ងៃដែលគ្មានវត្តមានរបស់ម៉ែនៅទីនេះទៀតឡើយ។ ថ្ងៃមួយយើងនឹងសោកស្ដាយរាល់កំហុសដែលបានធ្វើ ហើយមិនអាចនិយាយពាក្យសុំទោសឲ្យគាត់ស្ដាប់។ ថ្ងៃមួយយើងនឹងលែងបានឱបម៉ែពេលដែលយើងនឹកគាត់ខ្លាំងបំផុត ថ្ងៃមួយយើងនឹងមិនអាចខលទៅម៉ែបើទោះបីជាមានពេល មានលុយក៏ដោយ ថ្ងៃមួយនោះគង់តែមកដល់នៅក្នុងជីវិតយើង… គ្រប់គ្នាគ្មានអ្នកណាម្នាក់ចង់ស្រមៃឃើញថ្ងៃនោះឡើយ បើពេលនេះនៅមានម៉ែក្បែរខ្លួន…

Related image
រូបតំណាង

សូមកុំធុញពេលម៉ែរអ៊ូដាក់ ស្ដាប់ទៅ ទោះបីរាល់ថ្ងៃក៏ដោយ ព្រោះម៉ែគ្រាន់តែចង់ឲ្យកូនបានល្អ។ សូមកុំគំហកដាក់ម៉ែ ព្រោះវាមិនខុសពីយកកាំបិតដ៏មុតស្រួចទៅចាក់ដើមទ្រូងម៉ែឡើយ។ សូមខលទៅលេងម៉ែខ្លះផងបើទំនេរ ព្រោះម៉ែនឹកកូនៗ។ កុំភ្លេចសួរម៉ែថា…គាត់ចង់ពិសារអ្វី ទាន់ពេលដែលម៉ែឃ្លាន ម៉ែមានធ្មេញ ម៉ែអាចពិសាបានច្រើន។ ទុកពេលវេលាខ្លះនៅក្បែរម៉ែផង ព្រោះពេលវេលាខ្លីណាស់ដែលម៉ែបានឃើញមុខកូន ហើយម៉ែតែងគិតថា តើគាត់អាចរស់នៅដល់ថ្ងៃស្អែកទេ? ខែក្រោយទេ? ឆ្នាំក្រោយទេ?

Image result for poor mom khmer
រូបតំណាង

សង្ឃឹមថា…
អត្ថបទមួយនេះធ្វើឲ្យអ្នកនឹកដល់ពុកម៉ែជាទីស្រលាញ់ ហើយធ្វើឲ្យអ្នកនឹករឿងដែលអ្នកធ្លាប់ធ្វើមិនល្អខ្លះៗ ទោះដោយចេតនា ឬអចេតនាក៏ដោយ។
គ្រប់គ្នាស្រលាញ់ម៉ែ ខ្ញុំក៏ដូចអ្នកគ្រប់គ្នាដែរ គឺខ្ញុំស្រលាញ់ម៉ែ…៕
អត្ថបទ៖ កូន ចាបមាស

វីរៈ បុត្រ
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top