អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > សូមកុំភ័យចំពោះបុរសៗដែលតែងតែជះទឺកចោល

សូមកុំភ័យចំពោះបុរសៗដែលតែងតែជះទឺកចោល

បុរសភាគច្រើននៅតែគិតថា ការបញ្ចេញទឹកកាមច្រើនពេក អាចធ្វើឲ្យពួកគេខ្សោយ ឬខ្វះសារធាតុចិញ្ចឹមនៅក្នុងរាងកាយ។ ហើយអ្នកខ្លះគិតថា ទឹកកាមមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ហើយពេលយើងបញ្ចេញវាញឹកញាប់ (រួមភេទញឹក) វានឹងធ្វើឲ្យរាងកាយខ្សោយកម្លាំង។ ហើយអ្នកខ្លះទៀត ក៏គិតផងដែរថា ការសម្រេចកាមដោយខ្លួនរាល់ថ្ងៃ គឺរឹតតែគ្រោះថ្នាក់។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាការពិតមួយចំនួន ទាក់ទងទៅនឹងទឹកកាម និងការបញ្ចេញទឹកកាម ដែលអ្នកគួរស្វែងយល់ ៖

1.    បរិមាណទឹកកាម ដែលចេញក្នុងម្តងៗ មានត្រឹមតែប្រហែលមួយស្លាបព្រាកាហ្វេប៉ុណ្ណោះ
2.    នៅក្នុងទឹកកាមនោះ មានមេជីវិតឈ្មោលប្រហែលពី ២០០ ទៅ ៥០០ លានក្បាល
3.    នៅក្នុងទឹកកាម មេជីវិតឈ្មោលមានប្រមាណជា ១ ភាគរយ រីឯនៅសល់គឺជាជាតិស្ករ អាស៊ីតascorbic ទឹក អង់ស៊ីម អាស៊ីតស៊ីទ្រិក ប្រូតេអ៊ីន សង្កសី និងផូស្វ័រ
4.    ក្នុងទឹកកាមមួយស្លាបកាហ្វេនោះ មាន ៥ ទៅ ៧ កាឡូរីប៉ុណ្ណោះ
5.    ការបញ្ចេញទឹកកាមញឹកញាប់ មិនមែនមានន័យថា អ្នកខ្សោយ ឬបាត់បង់ជីវជាតិ នៅក្នុងរាងកាយនោះទេ ប៉ុន្តែ គ្រាន់តែអ្នកប្រហែលជាត្រូវការថាមពលច្រើន ដើម្បីធ្វើការរួមភេទទៀតប៉ុណ្ណោះ៕

ប្រភពពី៖ health.com.kh

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top