អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > ប្រព័ន្ធផ្លូវរថភ្លើងក្រោមដី​កូរ៉េខាងជើង ជម្រៅជាង១០០ម៉ែត្រដែលអ្នកមិនដែលបានជូប

ប្រព័ន្ធផ្លូវរថភ្លើងក្រោមដី​កូរ៉េខាងជើង ជម្រៅជាង១០០ម៉ែត្រដែលអ្នកមិនដែលបានជូប

កូរ៉េខាងជើង​បាន​ធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់​ប្រទេស​របស់​ខ្លួន​កាន់​តែ​ច្រើន​តាម​រយៈ​ការ​បំភ័យ​ពិភព​លោក​ដោយ​សាកល្បង​បាញ់​មីស៊ីល​ជា​បន្ត​បន្ទាប់ ទាំង​មិន​ខ្លាច​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​ក្រែង​ចិត្ត​ប្រទេស​ណា​មួយ​។

ប្រទេស​កូរ៉េខាងជើង​ត្រូវ​គេ​មើល​ឃើញ​ថា មាន​ប្រជាជន​​ក្រីក្រ​ភាគច្រើន​កំពុង​​រស់​នៅ​តាម​​ជន​បទ ធ្វើ​ស្រែ​ចម្ការ តែ​បើ​គេ​ក្រឡេក​មក​មើល​ទីក្រុង​វិញ គឺ​មាន​សំណង់​អគារ​ខ្ពស់​ៗ ប្លែក​ៗ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេង​ទៀត​ទំនើប​មិន​នឹក​ស្មាន។ ​ក្នុង​ចំណោម​សំណង់​ទាំង​អស់​ គេ​បាន​ចាប់​អារម្មណ៍​លើ​ស្ថានីយ​រថ​ភ្លើង​ក្រោម​ដី​ព្រោះ​​វា​មាន​ជម្រៅ​ដល់​ទៅ ១០០​ម៉ែត្រ និង​ស្ថិត​ក្នុង​ចំណោម​ប្រព័ន្ធ​រថភ្លើង​​ក្រោម​ដី​ជ្រៅ​បំផុត​ និង​អាថ៌កំបាំង​មួយ​ក្នុង​លោក។

បើ​តាម​ប្រភព CNN ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទៅ​កូរ៉េ​ខាង​ជើង​តែ​​ពីរ​បី​ពាន់​នាក់​ប៉ុណ្ណោះ។ អ្នក​ថត​រូប​មក​ពី​ហុងកុង​វ័យ ២៥​ឆ្នាំ នាង Elaine Li បាន​ធ្វើ​ដំណើរ​លើក​ដំបូង​ទៅ​កាន់​ក្រុង​ព្យុងយ៉ាង និង​បាន​ផ្ដិត​យក​ទិដ្ឋភាព​ជា​ច្រើន​ជា​ពិសេស​ផ្លូវ​រថភ្លើង​ក្រោម​ដី​ដ៏​ស្រស់​ស្អាត នាង​កម្រ​បាន​ជួប​ប្រទះ។ សូម​ទស្សនា​កម្រង​រូបភាព​របស់​នាង​ខាង​ក្រោម៖

ប្រភពពី៖ sabay
ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top