អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > តោះមកមើលលក្ខណះប្រៀបធៀបរវាង iPhone 6s Plus និង Google Pixel

តោះមកមើលលក្ខណះប្រៀបធៀបរវាង iPhone 6s Plus និង Google Pixel

កាលពីមួយរយៈមុន យើងបានធ្វើវីដេអូទាក់ទងទៅនឹងការធ្វើបទបង្ហាញរវាង iPhone 6s Plus និង Google Pixel ហើយជាលទ្ធផលមានមនុស្សជាច្រើនមានការពេញចិត្តចំពោះកំពូលស្មាតហ្វូន Google Pixel ជាជាង iPhone។ ប៉ុន្ដែ ទោះជាយ៉ាងណា iPhone បានភ្ជាប់មកជាមួយនឹងមុខងារជាច្រើនដែល Pixel គ្មាន មួយវិញទៀត iPhone គឺមានប្រព័ន្ធដំណើរការផ្ទាល់ខ្លួន ដែលមានតែ iPhone មួយប៉ុណ្ណោះដែលមានប្រព័ន្ធដំណើរការនេះ។ ទោះជាយ៉ាងណា មានមនុស្សជាច្រើននៅតែមានការស្រលាញ់ពេញចិត្តនូវកំពូលស្មាតហ្វូន Google Pixel ជាង iPhone ហើយខាងក្រោមនេះគឺជាមូលហេតុ។

1/ Google Pixel មានសភាពស្រាលជាង

សម្រាប់ iPhone 6s Plus គឺមានទម្ងន់ 192ក្រាម ចំណែកឯ Google Pixel XL វិញគឺមានទម្ងន់ត្រឹមតែ 168ក្រាមតែប៉ុណ្ណោះ។ សម្រាប់ iPhone 7 Plus វិញគឺមានទម្ងន់ស្រាលជាង iPhone 6s Plus បន្ដិចមែនគឺត្រឹមតែ 188ក្រាម។ ប៉ុន្ដែ ទោះជាយ៉ាងណាត្រឹមតែ 4ក្រាមប៉ុណ្ណោះដែលខុសគ្នា។ មួយវិញទៀត វានៅតែធ្ងន់ជាង Google Pixel ដដែល។

1

2/ Google Pixel ស្រាលជាង តូចជាង តែមានទំហំអេក្រង់ប៉ុន iPhone

សម្រាប់ភាពខុសគ្នានោះគឺមានតែបន្ដិចបន្ទួចប៉ុណ្ណោះ ប៉ុន្ដែអ្នកអាចនឹងមិនចាប់អារម្មណ៍។ សម្រាប់ iPhone គឺមានទំហំអេក្រង់ប្រៀបធៀបទៅនឹងតួខ្លួនទាំងមូលគឺ 67.7% ចំណែកឯ Pixel XL វិញគឺ 71.2%។

2

3/ អេក្រង់របស់ Google Pixel គឺអស្ចារ្យបំផុត

ជាការពិតណាស់អេក្រង់របស់ Pixel ត្រូវបានបំពាក់ដោយប្រភេទ AMOLED ចំណែកឯ iPhone វិញគឺបំពាក់ដោយអេក្រង់ប្រភេទ Retina។ ដូចនេះរាល់ការបង្ហាញរូបភាពគឺ Pixel ធ្វើបានល្អជាងមិនថា រូបភាព វីដេអូ រឺបង្ហាញអ្វីៗផ្សេងទៀត។ សម្រាប់រូបភាពខាងលើ គឺត្រូវបានថតដោយកំពូលស្មាតហ្វូន Pixel ប៉ុន្ដែយើងបានយករូបភាពនេះទៅបង្ហាញក្នុង iPhone 6s Plus ដូចគ្នា។ ជាលទ្ធផល អេក្រង់របស់ 6s Plus គឺបង្ហាញរូបភាពដោយមានពន្លឺជះខ្លាំង ដូចនេះសម្រាប់អេក្រង់ LCD របស់ iPhone គឺពិតជាល្អ ប៉ុន្ដែសម្រាប់ការបង្ហាញពណ៌វិញគឺដូចជាមិនសូវបានល្អសោះ។ ដោយឡែក សម្រាប់ iPhone គឺមានកម្រឹតបង្ហាញរូបភាព 1080p ស្របពេលជាមួយនឹង Pixel មានកម្រឹត 1440p។

3

4/ Pixel ងាយស្រួលក្នុងការចាប់កាន់

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តប្រើប្រាស់ស្រោមការពារទូរស័ព្ទនោះទេ ប៉ុន្ដែភាគច្រើននៃពួកគេគឺប្រើប្រាស់វាសម្រាប់ផលិតផល iPhone។ ស្របពេលជាមួយនឹង iPhone មានតួខ្លួនសារធាតុដែកនៅផ្នែកខាងក្រោយ និងគែមសងខាង បានន័យថា iPhone គឺពុំងាយស្រួលក្នុងការចាប់កាន់នោះទេ។ ប៉ុន្ដែ សម្រាប់ Pixel វិញ ផ្នែកខាងក្រោយរបស់វាមិនមែនល្អឥតខ្ចោះនោះទេ ពោលគឺសម្រាប់ម៉ូដែលពណ៌ស មានសភាពស្រស់ស្អាតជាង។ ប៉ុន្ដែ សម្រាប់ការចាប់កាន់វិញគឺពិតជាមានភាពងាយស្រួល និងមានអារម្មណ៍ថាសុវត្ថិភាព។

4

5/ មុខងារ Fast charge

Google Pixel XL មានសមត្ថភាពអាចសាកថ្មបានពេញ 100% ដោយប្រើរយៈពេល 2ម៉ោង ស្របពេលជាមួយនឹង iPhone អាចធ្វើបានត្រឹមតែ 72%តែប៉ុណ្ណោះ។

5

6/ Google Pixel អាចដំណើរការបានលឿនជាង iPhone

តាមរយៈការធ្វើតេស្តសាកល្បងប្រព័ន្ធដំណើរការ Android អាចនឹងដំណើរការបានលឿនជាង IOS តាមរយៈការបើក និងបិទកម្មវិធី។

screen-shot-2017-05-30-at-11-06-20-am

7/ Pixel មានថាមពលថ្មប្រើប្រាស់បានយូរជាង

មុខងារ Doze របស់ប្រព័ន្ធដំណើរការ Android គឺពិតជាមានប្រយោជន៍ខ្លាំង ពោលគឺវាមានសមត្ថភាពក្នុងការកាត់បន្ថយកម្រឹតស៊ីថាមពលថ្មរបស់កំពូលស្មាតហ្វូន Pixel ពេលប្រើប្រាស់ជាជាង iPhone។

ប្រភពពី៖ khmer-note

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top