អ្នកកំពុងនៅទីតាំង
ទំព័រដើម > សិល្បៈ & កម្សាន្ត > តារាចំរៀងរាងស្រឡូនយូរី បានស្រវ៉ាអោបសង្សារថ្មីចោរអ្នកចាស់៤ឆ្នាំ

តារាចំរៀងរាងស្រឡូនយូរី បានស្រវ៉ាអោបសង្សារថ្មីចោរអ្នកចាស់៤ឆ្នាំ

ចាត់ទុកជារឿងភ្ញាក់ផ្អើល នៅរាត្រីថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៧ នេះ អតីត​អ្នកដឹកនាំនៅផលិតកម្មសាន់ដេ លោក រ៉េត ដែលគេដឹងច្បាស់ថាជាគូស្នេហ៍​តារាចម្រៀងយូរីនោះ បានបង្ហាញពីភាពទុក្ខសោកខ្លួន ក្រោយយូរីទាត់ស្នេហ៍ខ្លួនចោល ស្រវ៉ារកអ្នកថ្មី ។​

លោករ៉េត ដែលបច្ចុប្បន្នបានចូលទៅបម្រើនៅផលិតកម្មថោន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកខ្លួនថា អូនអើយ យើង​នៅជាមួយគ្នា​៤ឆ្នាំហើយ ដូចប្តីប្រពន្ធអ៊ីចឹង អ្វីក៏យើងធ្លាប់ធ្វើជាមួយគ្នាដែរ សុខជា ជាមួយគ្នា រំភើបលំបាក និងសប្បាយបែបណាក៏យើងហែលឆ្លង​អស់ហើយដែរ​។ តើហេតុអ្វី ពេលនេះអូនក្បត់បងកើត តើអូនសប្បាយណាស់មែនទេ ដែលបានក្បត់បង សាហាវយើងនេះ តើពេលនេះបងត្រូវ​ធ្វើបែបណា តើបង​អាចសូមរៀបរាប់រឿងយើងទាំងអស់ អោយចេញមក ដើម្បីបន្ធូរអារម្មណ៍ ឈឺចាប់ពេលនេះបានទេ ?

ជាមួយគ្នានេះដែរ ផលិតករ​និងអ្នកដឹកនាំខាងលើ បានបញ្ចេញរូបភាពជាច្រើនសន្លឹក ដែលធ្លាប់ផ្អែមល្ហែមជាមួយគ្នា រស់នៅដូចប្តីប្រពន្ធ មានជិះពីលើ កៀកកើយ ថើបមាត់ ថើបថ្ពាល់ ដែលធ្វើឲ្យ មហាជន​ភ្ញាក់ផ្អើល ។ គេក៏បានចាំថា យូរី ធ្លាប់បានដឹកដៃគូស្នេហ៍ខ្លួន ឈ្មោះរ៉េត នេះទៅសាងស្នេហា នៅប្រទេសថៃ កាលពីពាក់កណ្តាលឆ្នាំ​២០១៦ ។​

ពាក់ព័ន្ធនឹង​រឿងស្នេហា មានអ្នកទី ៣ចូលជ្រែកនេះ ខាង Daily Report មិនទាន់អាចសុំបញ្ជាក់ជាផ្លូវការ ពីសាមីខ្លួន បាននៅឡើយនោះទេ ថា​ដើមហេតុមកពីអ្វីឲ្យប្រាកដ​៕​

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top