អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > ៥​ចំណុចដែលធ្វើឲ្យ ស្ត្រីជនជាតិជប៉ុនម្នាក់ ក្លាយខ្លួនជាមហាសេដ្ឋីប្រាក់វាល់លាន

៥​ចំណុចដែលធ្វើឲ្យ ស្ត្រីជនជាតិជប៉ុនម្នាក់ ក្លាយខ្លួនជាមហាសេដ្ឋីប្រាក់វាល់លាន

Yoshiko Shinohara joins មានវ័យ ៨២ឆ្នាំ ជាស្រ្តីម្នាក់ដែលត្រូវបានគេចាត់ទុកថា ជាអ្នកជំនួញជោគជ័យនៅអាស៊ី មានប្រាក់វាល់លាន ដោយចាប់ផ្ដើមពីបាតដៃទទេ ក្នុងចំណោម ២៦ រូប។

Image result for Yoshiko Shinohara joins
រូបលោកស្រី Yoshiko Shinohara joins

Yoshiko Shinohara joins បានចាប់ផ្ដើម អាជីវកម្មរបស់គាត់ ដំបូងជាភ្នាក់ងារ ផ្ដល់ការងាបណ្ដោះអាសន្ន “Temp Holdings” នៅក្នងទីក្រុងតូក្យូ ប្រទេសជប៉ុន។ ដោយមិនខ្លាចនឹងហានិភ័យ គាត់បានធ្វើការសម្រេចចិត្តយ៉ាងប្រថុយប្រថាន ក្នុងវិស័យផ្ដល់ការងាបណ្ដោះអសន្នមួយនេះ រហូតដល់លោកស្រីបានសិក្សារៀនសូត្រយ៉ាងច្រើនពីវា ព្រមទាំងក្លាយខ្លួនជាមហាសេដ្ឋីប្រាក់លានដុល្លា។​ មិនតែប៉ុណ្ណោះគាត់ក៏បានគេចុះឈ្មោះក្នុងបញ្ជីស្រ្តី ឆ្នើមរបស់ពិភពលោក ទាំង៥០រូប ទៀតផង។

Image result for Yoshiko Shinohara joins
រូបលោកស្រី Yoshiko Shinohara joins

ខាងក្រោមនេះ ជាលក្ខណៈពិសេសមួយចំនួនដែល ជម្រុញឲ្យស្រ្តីជោគជ័យលើអាជីវកម្មមួយនេះ ទទួលបានជោគជ័យ៖

  1. គាត់ជាមនុស្សដែលហ៊ានប្រឈមមុខខ្ពស់នឹងហានិភ័យ៖ អ្នកស្រី Yoshiko Shinohara joins ពុំបានចាប់អារម្មណ៍ពីការងារដែលមាននៅក្នុងប្រទេសជប៉ុនទេ ផ្ទុយទៅវិញគាត់បានចាប់ឳកាសទៅ សិក្សាពីការងារ បែបលក្ខណៈបណ្ដុះអាសន្ន នៅឯអ៊ឺរ៉ុបទៅវិញ។ ក្រោយពីត្រលប់មកពី អ៊ឺរ៉ុបវិញ គាត់បានចាប់ផ្ដើមបង្កើត ភ្នាក់ងារ ផ្ដល់ការងាបណ្ដោះអាសន្ន “Temp Holdings” នៅប្រទេសជប៉ុន។ ប៉ុន្តែកាលនោះ ការងារ ជាទីភ្នាក់ងារ ផ្ដល់ការងាបណ្ដោះអាសន្ន ពុំបានត្រូវរដ្ឋអំណាចទទួលស្គាល់នៅឡើយទេ។ ដោយមិនចង់ផ្លាស់ប្តូរគំនិត លោកស្រីក៏នៅតែព្យាយាមប្រឈមនឹងបញ្ហាមិនចេះចប់ មិនចេះហើយ។ “ខ្ញុំធ្លាប់បានសួរខ្លួនឯងថា៖ តើក្នុងគុកមានសភាពបែបណា? ហើយបន្ទប់របស់វាមានទំហំប៉ុណ្ណា? តើវាមានបង្គន់ ឬបង្អូចទេ? ” នេះជាសម្តីរបស់លោកស្រី ក្នុងកិច្ចសម្ភាសន៍ នៅសកលវិទ្យាល័យ Harvard ឆ្នាំ២០០៩។
  2. លោកស្រីមិនគិតថាចង់ធ្វើអ្នកមានស្អីនោះទេ៖ ខុសពីមហាសេដ្ឋីឯទៀត លោកស្រី Yoshiko Shinohara joins មិនដែលគិតថានឹង រកលុយដើម្បីភាពមានបាននោះទេ។ “ខ្ញុំចង់ជួយសង្គមរបស់ខ្ញុំ តាមរយៈអាជ្ជីវកម្មរបស់ខ្ញុំ” នេះជាសម្តីដ៏សមញ្ញរបស់អ្នកស្រី។
  3. លោកស្រីគិតថា ក្នុងឆាកជីវិត ពេលដែលសប្បាយបំផុតគឺមុនពេលរៀបការ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ លោកស្រីមានសម្រេចចិត្តលែងលៈប្តីរបស់លោកស្រី យ៉ាងរហ័ស។ “ខ្ញុំគិតថា ខ្ញុំមិនគួររៀបការទេ អ្នកជ្រើសខ្ញុំខុសហើយ!” នេះជាសម្តីរបស់លោកស្រីក្នុងកិច្ចសម្ភាសន៍ បងប្អូន និងម្ដាយរបស់អ្នកស្រីមិនពេញចិត្តទេចំពោះការសម្រេចចិត្តនេះ។ តែទោះយ៉ាងណាអ្នកស្រី បានសម្រេចចិត្តបន្តរការងារ ជាជាងធ្វើជាស្រ្តីមេផ្ទះ។
  4. លោកស្រីផ្ដល់ឳកាសដល់ស្រ្តីជាជនជាតិជប៉ុន៖ ជារឿងសំខាន់មួយដែលស្រ្តីគួរតែទៅធ្វើការងារ ទោះបីជាគេមានភារកិច្ចនៅក្នុងកិច្ចការផ្ទះក៏ដោយ” លោកស្រីបន្តរទៀតថា “បន្ទាប់ពីរៀបការហើយ ស្រ្តីនឹងក្លាយទៅជាអ្នកនៅក្នុងផ្ទះរហូត ហលយទទួលបន្ទុកការងារ ចិញ្ចឹមកូន ។ល។” ក្រុមហ៊ុនរបស់អ្នកស្រីនឹងដោះស្រាយបញ្ហានេះ ដោយផ្ដល់ការងារជាលក្ខណៈបណ្ដោះអាសន្នដល់ស្ត្រីទាំងនោះ និងទទួលយកមកធ្វើការជាបុគ្គលិកពេញសិទ្ធ។
  5. លោកស្រីជួលអ្នកធ្វើការបុរសដើម្បីមកបង្កើនលំនឹងក្រុមហ៊ុន៖ ច្រើនឆ្នាំក្រោយពេលលោកស្រីបើកក្រុមហ៊ុន បុគ្គលិកនៅទីនោះសុទ្ធជាស្រ្តី។ រាល់សកម្មភាព និងដំណើរការ ស្ទើរតែអាចនិយាយបានថា ក្រុមហ៊ុនលោកស្រីទទួលតែបុគ្គលិកស្រីៗ ទៅហើយ។ ដោយសារមានការកត់សម្គាល់ឃើញថា ទិន្នន័យលក់បានធ្លាក់ចុះ គាត់ក៏សម្រេចចិត្តជួលបុរសមកធ្វើការដែរ។ ដោយមានការជ្រុំជ្រែងពីបុរសនិងស្រ្តីគាត់ក៏អាចរក្សាលំនឹងនៃការលក់បានថេរ។

 

ប្រភព៖ Entrepreneur | ប្រែលសម្រួល៖ វីរៈបុត្រ

 

វីរៈ បុត្រ
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top