អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > កំពូលយន្តហោះស៊ើបការណ៍សំងាត់និងគ្មានអ្នកបើករបស់អាមេរិចសម្រចការងារ២ឆ្នាំគ្មានអ្នកដឹង

កំពូលយន្តហោះស៊ើបការណ៍សំងាត់និងគ្មានអ្នកបើករបស់អាមេរិចសម្រចការងារ២ឆ្នាំគ្មានអ្នកដឹង

ពូកែ​ តែ​គ្មាន​អ្នក​ស្គាល់!!!​ យាន្ត​គ្មាន​មនុស្ស​បើករបស់អាមេរិក​ ឈ្លប​យកការណ៍​សម្ងាត់​ ២​ឆ្នាំ​ទើប​ត្រឡប់​មក​វិញ

យន្តហោះ​ឈ្លប​យកការណ៍​ សម្ងាត់​របស់​កងទ័ព​ជើងទឹក​ អាមេរិក​ X-37B ​បាន​ត្រឡប់​មក​ដល់​ មជ្ឈមណ្ឌល​អវកាស​ Kennedy ​របស់​ NASA​ វិញ​ ក្រោយ​បំពេញបេសកកម្ម​ អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ ។​ X-37B​ ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ពអាកាស​ Cape Canaveral ​រដ្ឋ ​វ្លរីដា​ ក្នុង​ឆ្នាំ ​២០១៥​ ជំរុញ​ដោយ​រ៉ុកែត​ Atlas ​5​ ជា​រ៉ុកែត​ដែល​ផលិត​ដោយ​ United Launch Alliance ​ដែល​ជា​សម្ពន្ធភាព​នៃ​ក្រុមហ៊ុន​ Lockheed​ និង​ Boeing ។​

កងទ័ព​ជើងទឹក​ អាមេរិក ​មាន​យាន​ដូច្នេះ ​តែ​ពីរ​គ្រឿង​ប៉ុណ្ណោះ​ ជា​យាន​មាន​សមត្ថភាព ​អាច​ស្រាវជ្រាវ​អាថ៌កំបាំង ​ដោយ​ស្ថិត​នៅ​ក្នុង​លំហអាកាស ​ខ្ពស់​បំផុត​ គ្មាន​អ្វី​អាច​បៀតបៀន​បាន​ឡើយ ។​ X-37B ​ស្ថិត​នៅ​លើ​គន្លង ​តារា​វិថី​ភាគ​ខាង​ត្បូង ​គេច​ផុត​ពី​អន្តរាយ​គ្រប់យ៉ាង ។​

រហូត​មក​ដល់​ពេល​នេះ ​NASA​ ធ្លាប់​បាន​បញ្ជូន​ យាន​សម្ងាត់​ដូច្នេះ​ ទៅ​អវកាស​ចំនួន​ ៤​ លើក ។​ យាន​ដំបូង​ត្រូវ​បាន​បង្ហោះ​ក្នុង​ឆ្នាំ ​២០១០ ។​ លើក​ទី​ពីរ​យាន​គ្មាន​មនុស្ស​ បាន​បំពេញ​បេសកកម្ម​ក្នុង​ឆ្នាំ​២០១១​ និង​លើក​ទី​៣​ ចេញ​ដំណើរ​នៅ​ឆ្នាំ​ ២០១២ ។​ X-37B​ បំពេញ​បេសកកម្ម​លើក​ទី ​៤​ ដែល​ក្នុង​ឆ្នាំ ​២០១៥ ​ហើយ ​NASA ​មាន​គម្រោង​បញ្ជូន​យាន​ដូច្នេះ​លើក​ទី​៥​ ទៅ​អវកាស​ក្នុង​ឆ្នាំ​ ២០១៧​ នេះ ។​

X-37B​ មាន​ប្រវែង​ត្រឹមតែ​ ៩​ ម៉ែត្រ, ចម្ងាយ​ពី​ស្លាប​ម្ខាង​ ទៅ​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ ១៥ ​ម៉ែត្រ, គ្រប់គ្រង​ដោយ​កងទ័ព​អាកាស​ អាមេរិក​, ផលិត​ដោយ​ក្រុមហ៊ុន​ Boeing ​៕

ប្រភពពី៖ kbn-live

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top