អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > កំពូលមហាគ្រោះថ្នាក់ដ៏សាហាវបំផុត

កំពូលមហាគ្រោះថ្នាក់ដ៏សាហាវបំផុត

សេចក្តីរាយការណ៍ពីគ្រោះថ្នាក់កើតឡើងជាយថាហេតុនៅចំការទុរេន។គ្រោះថ្នាក់កើតឡើងពីរសៀលនេះដែលជនរងគ្រោះកំពុងធ្វើដំណើរពីកើតទៅត្បូងដើម្បីប្រកបរបររកទទួលទានចិញ្ជឹមជីវិត​ ស្រាប់តែដល់កន្លែងកើតហេតុ​ ក៏ត្រូវបានជនបង្កហេតុដែលកំពុងធ្វើដំណើរពីលើចុះក្រោម​យ៉ាងលឿនស្លេវគ្មានដែលកំណត់ ហើយសង្កត់ទៅលើជនរងគ្រោះមួយទំហឹងធ្វើអោយជនរងគ្រោះដាច់ខ្យល់នៅនឹងកន្លែងភ្លាមយ៉ាងអាណោចអាធម័ក្រៃលេង។ ចំណែកឯជនបង្កហេតុក៏មិនអាចគេចខ្លួនទៅណាកើតឡើយដោយសារតែគ្រោះថ្នាក់នេះធំធេងពេក តែមិនបានបណ្តាលឲ្យជនបង្ករហេតុមានរបូសស្នាកស្នាមអ្វីឡើយពីខាងក្រៅ(Body)។តែពេលលោកគ្រូពេទ្យមកពិនិត្យទើបបានដឹងថាសាច់និងឈាមរបស់ជនបង្ករហេតុបានកកជាដុំៗមិនអាចសង្រ្គោះបាន​ឡើយ។ អាជ្ញាធរបានដល់មកត្រួតពិនិត្យករណីគ្រោះថ្នាក់យ៉ាងឆាប់រហ័សក្រោយ។

ក្រោយពីបានសិក្សានិងធ្វើកោសល្យវិច្ច័យច្បាស់លាស់ហើយ​ ជនបង្កហេតុត្រូវបានអាជ្ញាធរយកទៅផ្ដន្ទាទោសតាមច្បាប់ដោយពុះបំបែកជាខ្លែបៗ។ ចំណែកសាកសពជនរងគ្រោះក៏ត្រូវបានយកទៅចាត់ចែងតាមប្រពៃណីដោយស្ងោរចុចទឹកត្រីបុក។សេចក្តីរាយការណ៍សូមចប់ត្រឹមប៉ុណ្ណេះ។ អនុមោទនា។

ប្រភពពី៖ Facebook

 

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top