អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > សូម្បីតែលោកសម រង្សីឃោសនាឲ្យកម្មករទៅចូលរួមបោះឆ្នោតក៏ត្រុូវរាជរដ្ឋាភិបាលថ្កោលទោសដែរ

សូម្បីតែលោកសម រង្សីឃោសនាឲ្យកម្មករទៅចូលរួមបោះឆ្នោតក៏ត្រុូវរាជរដ្ឋាភិបាលថ្កោលទោសដែរ

ក្រសួងការងារបានថ្កោលទោសការរិះគន់របស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ថាបានព្យា​យាមបំភាន់​មតិ​សាធារណជន ខណៈដែលក្រសួងនេះមិនបានចេញសេចក្តីណែនាំឲ្យកម្មករ និយោជិត ​បានឈ​ប់​ទៅបោះ​​ឆ្នោ​​​​​ត​ដូចពេលមុនៗ។

កាលពីថ្ងៃ៣០ខែឧសភា អតីតមេដឹកនាំបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានបង្ហោះវី​ដេអូឃ្លីបលើ​បណ្តាញ​​​សង្គម របស់លោកថា ការដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន មានអំពើពុករលួយ កេងប្រវ័ញ្ចក​ម្លាំងព​លកម្មអ្ន​កក្រ។

លោក សម រង្ស៊ី ក៏បានរំ​ឭ​កពីព្រឹត្តិការណ៍ដែលអាជ្ញាធរ បាញ់សម្លាប់កម្មករ នៅផ្លូវវេងស្រេង កា​លពីថ្ងៃទី​​៣ ខែម​ករា​ ឆ្នាំ២០១៤ ព្រមទាំងបា​ន​អំ​ពាវ​នា​វឲ្យកម្ម និយោជិត ចំណាយពេល និង​ថ​វិកា​​ផ្ទា​​ល់ខ្លួនទៅបោះ​ឆ្នោត​ ប្តូរមេដឹកនាំថ្នាក់ក្រោ​មជាតិនៅ​ថ្ងៃអា​ទិត្យចុងសប្តាហ៍នេះ។

លោក សម រង្ស៊ី បន្តថា មានតែចំណាយពេលទៅបោះឆ្នោតទេ ទើបអាចប្តូរពីការជិះជាន់ មកមានយុត្តិធម៌ ប្តូរពីជីវភាពក្រីក្រ មករស់នៅបែបសមរម្យ។ លោកថា «សង្គមសព្វថ្ងៃពោពេញទៅដោយអំពើពុករលួយ អំពើអយុត្តិធម៌ អំពើជិះជាន់កេងប្រវ័ញ្ចញើសឈាមពីសំណាក់អ្នកមានអំណាចនិងអ្នកមានលុយមកលើប្រជារាស្ត្រទន់ខ្សោយ និងប្រជារាស្ត្រក្រីក្រដូចកម្មករនិងគ្រួសារកម្មករ»។

ប៉ុន្តែក្រសួងការងារ បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣១ខែឧសភា ​ដោយហៅលោក សម រង្ស៊ី ថា ជា «ទណ្ឌិត សម រង្ស៊ី និងបក្ខពួកមិនត្រឹមតែមិនយល់ និងមិនគាំទ្រយន្តការត្រីភាគីនោះ​​​ទេ តែងតែយកបង​ប្អូនកម្មករ និយោជិតជាឈ្នាន់នយោបាយ របស់ខ្លួន និងញុះញង់បំផុសបំផុបាតុក​​ម្មហិង្សាខុសច្បាប់»។

ក្រសួងការងារអះអាងថា ការដែលក្រសួងនេះមិនបានចេញសេចក្តីណែនាំឲ្យមានការឈប់សម្រាក ដើម្បីឲ្យកម្មក​រនិយោ​ជិ​តទៅបោះឆ្នោត ក្រសួងថាដោយសារតែ​ច្បា​ប់​​បោះឆ្នោត ដែលថាមានលោក សម រង្ស៊ី ខ្លួនឯងចូលរួមអនុម័តផងដែរ មិនបានចែងពីចំនួនថ្ងៃ​ឈប់​សម្រា​កនៅថ្ងៃបោះ​ឆ្នោតនេះទេ។

ទោះជាយ៉ាងណា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បា​នរិះ​​គន់​ក្រសួងការងារថា ការដែលក្រសួងជាសេនាធិការរបស់រដ្ឋាភិបាលមួយនេះ មិនផ្តល់ថ្ងៃឈប់សម្រាកដល់កម្មករ និយោជិតទៅបោះឆ្នោតនេះ គឺផ្ទុយ​ទៅនឹងរដ្ឋធម្ម​នុញ្ញដែល​ចែងពី​សិទ្ធិ​ពល​រដ្ឋនិង​សិទ្ធិ​នយោបាយ។

លោកថា៖ «យើងសុខចិត្តបាត់បង់លុយព្រឹមចំនួន១០ដុល្លារ វាជាជាងឃើញឃុំស សង្កាត់ របស់យើង​នៅ​​តែទ​​​​ទួលរងអត់មានផ្លូវ អត់មានផ្លូវចរាចរណ៍ ទឹកលិច ឬក៏គ្មានការអភិវឌ្ឍ ហើយជន​ជាតិយើងចេះ​តែ​ធ្វើ​​កា​​រចំ​ណាកស្រុក ទៅប្រទេសគេ ឬក៏ចាញ់បោកគេ ចាញ់បោ​កការជួញដូ​រអីជាដើមហ្នឹង។ អញ្ចឹងវាជា​​រឿង​​​មួ​យ​​សំខា​ន់នៃអាយុជិវិតយើង។ យើងសុខចិត្តចំណាយ​បាត់បង់លុយ១០ដុល្លារ ជាជាងកុំឲ្យបាត់បង់​អនាគត​ដ៏ភ្លឺ​ស្វាយសម្រា​ប់កូន​ចៅយើ​ងជំ​នាន់ក្រោយ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា បានលើកឡើងថា ដោយសារតែកម្មករ និយោ​ជិតក្នុងវិស័យកាត់ដេរជាអ្នកនាំមុខគេក្នុងការតវ៉ា ទាមទារលក្ខខណ្ឌការងារ ហើយពួកគេភាគច្រើនគាំទ្របក្សប្រឆាំងទើបរដ្ឋាភិបាលមិនផ្តល់ថ្ងៃឈប់សម្រាក។

លោកថា៖ «តាមការយល់និន្នាការដែលយើងគិតឃើញ ជាទូទៅគាត់គ្មាននិន្នាកា​រគាំទ្រទៅរកបក្ស​កាន់​អំ​ណា​​ច​ទេ។ អ​​ញ្ចឹ​​ងបើកម្មករ និយោជិតភាគច្រើនទៅបោះឆ្នោតគឺសំឡេងគណបក្សប្រឆាំង ឬគណប​ក្ស​​ក្រៅរដ្ឋាភិ​បាល​កើ​ន​ឡើង។ អញ្ចឹងរដ្ឋា​ភិបាលមិនចំណេញទេ​។ យើងមិនដឹងថាមានការរៀ​បចំឬក៏ស្អីនៅ​ពីក្រោយទេ ប៉ុន្តែបើ​ការ​បាត់សំ​ឡេង កម្មករនិយោជិតនេះ​គឺគណបក្សក្រៅរដ្ឋាភិបាលបាត់សំឡេងច្រើនជាង»។

ទោះជាបែបនេះក្តីក្រសួងការងារ បានអះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋា​​​ភិ​បា​​លបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ តម្លើងប្រាក់ឈ្នួលដល់កម្មករជាបន្តបន្ទាប់រហូតពេលនេះ ពួក​​​​គេ​​ទទួ​លបានប្រាក់ឈ្នួលអប្បរមា១៥៣ដុល្លារក្នុងមួយខែ និងថានៅនៅពេ​លខាងមុ​ខដ៏ខ្លីនេះ ក្រសួង​នឹ​ងបន្ត​ពិ​ភាក្សា ជាមួយភាគីពាក់ព័ន្ធដើម្បីតម្លើងប្រាក់ឈ្នួលដល់កម្មករបន្ថែមទៀត។

ប៉ុន្តែ លោក សម រង្ស៊ី អះអាងថា បើគ្មានការផ្លាស់ប្តូរ របបដឹកនាំ តាមរ​យៈនៃការបោះ​ឆ្នោត​​​នៅ​ពេលខាងមុខទេ លោកថា ការរំលោភបំពានសិទ្ធិកម្មករ អំពើពុករលួយ ការកេងប្រវ័ញ្ចកម្លាំង​ពល​​កម្ម នៅតែបន្ត​កើតមាន ទៅលើពលរដ្ឋក្រីក្រដដែល៕

ប្រភពពី៖ VOA

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top