អ្នកកំពុងនៅទីតាំង
ទំព័រដើម > សិល្បៈ & កម្សាន្ត > WOW!! មកមើលកំពូលសម្រស់តារាភេទទី៣ ញ៉ាក់សាច់

WOW!! មកមើលកំពូលសម្រស់តារាភេទទី៣ ញ៉ាក់សាច់

កម្មវិធី​ប្រឡង​បវរកញ្ញា Tiffany ឬ​ការ​ប្រឡង​បវរកញ្ញា​ភេទ​ទី​៣​​ធំ​បំផុត​របស់​ប្រទេស​ថៃ សម្រាប់​ឆ្នាំ​២០១៧​នេះ ពិត​ជា​ពោរពេញ​ទៅ​ដោយ​បេក្ខនារី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ដែល​បេក្ខនារី​មួយ​ចំនួន​សឹង​តែ​អាច​និយាយ​បាន​ថា​ស្អាត​ជាងមនុស្ស​ស្រី​ធម្មតា​ទៅ​ទៀត។ ថ្មី​ៗ​នេះ​កម្មវិធី​នេះ​ទើប​តែ​បញ្ចប់​ការ​ជម្រុះ​​នៅ​សល់​បេក្ខនារី​៣០​នាក់ ដែល​បេក្ខនារី​៣០​នាក់​នេះ នឹង​ត្រូវ​ប្រកួត​ប្រជែង​និង​ជម្រុះ​បន្តបន្ទាប់​ទៀត​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា​ខាង​មុខ។

សម្រាប់​​ថ្ងៃ​នេះគេហទំព័រ Kanha សូម​បង្ហាញ​ជូន​នូវ​បេក្ខនារី​ដែល​មាន​សម្រស់​លេចធ្លោ​ចំនួន ៧​រូប​ ដែល​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់ផ្អើល​​ដោយ​មិន​ជឿ​ថា​ពួក​គេ​ជា​នារី​ក្លែងក្លាយ​នោះ​ទេ៖

១. Toffy Punica បេក្ខនារី​ពាក់​ស្លាក​លេខ២ មាន​អាយុ ២៥ឆ្នាំ ជា​អតីត​និស្សិត​ផ្នែក​គណនេយ្យ​ នៃ​សាកលវិទ្យាល័យ​ Naresuan។

២. Yoshi Rinrada បេក្ខនារី​ពាក់​ស្លាក​លេខ ២៨ អាយុ ២០ឆ្នាំ បច្ចុប្បន្ន​ជា​និស្សិតកំពុង​សិក្សា​​ផ្នែក​​ប្រព័ន្ធផ្សព្វផ្សាយ នៅ​សាកលវិទ្យាល័យ​ក្រុង​ថេប និង​ជា​តារា​សម្ដែង​ផង​ដែរ។

៣. Rock Kwanlada បេក្ខនារី​ពាក់​ស្លាក​លេខ២៩ អាយុ ១៩ឆ្នាំ បច្ចុប្បន្ន​ជា​និស្សិត​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន Bunditpatanasilpa។

៤. Bombay Aiyaraporn បេក្ខនារី​ពាក់​ស្លាក​លេខ ៣០​ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​សុខភាព​សាធារណៈ Sirindhorn។

៥. Yal Morragot បេក្ខនារី​ពាក់​ស្លាក​លេខ ១៣។

៦. Prav Rolinta បេក្ខនារី​ពាក់​ស្លាក​លេខ ១៩។

៧. Pangpond Phatthathida បេក្ខនារី​ពាក់​ស្លាក​លេខ ១៨ មក​ពី​ខេត្ត Mahasarakham ៕

ប្រភពពី៖ sabay
ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top