អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > តោះ!មកមើលកំពូលយន្តហោះចម្បាំងវែងជាងគេក្នុងពិភពលោក

តោះ!មកមើលកំពូលយន្តហោះចម្បាំងវែងជាងគេក្នុងពិភពលោក

ថ្មីៗ​​កន្លង​ទៅ​នេះ​យន្តហោះ​​ទំហំ​ធំ​ជាង​គេ​ក្នុង​លោក​បាន​បង្ហាញ​វត្តមាន​ឡើង​ ដែល​យន្តហោះ​នោះ​ជា​ការ​ផលិត​ឡើង​នៃ​​ក្រុមហ៊ុន​មួយ​កាន់​កាប់​ដោយ​សហ​ស្ថាបនិក​ Microsoft លោក​ Paul Allen។

យន្តហោះ​ម៉ូដែល​​ Stratolaunch នេះ​រចនា​ឡើង​សម្រាប់​ដឹក​ជញ្ជូន​គ្រាប់​រ៉ុកកែត​អវកាស​ទៅ​កាន់​​រយៈកម្ពស់​ខ្ពស់ ដើម្បី​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​ចេញ​ពី​រយៈកម្ពស់​នោះ។ វា​ជា​យន្តហោះ​ធំ​ជាង​គេ​ក្នុង​លោក​ដែល​មនុស្ស​ផលិត​បាន​ដែល​​ប្រវែង​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ស្លាប​ម្ខាង​មាន​ប្រវែង ១១៧ ម៉ែត្រ​ឯណោះ ហើយ​មាន​ទម្ងន់​ប្រមាណ​ ២២៦ ៧៩៦ គីឡូក្រាម។

​​​​​​​ Stratolaunch ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ Boeing 747 ចំនួន​ ៦ និង ​អាច​រំកិល​ទៅ​មុខ​ដោយ​ប្រើ​កង់​ចំនួន​ ២៨។ នៅ​ឆ្នាំ​ ២០១១ គេ​ប៉ាន់​ស្មាន​ថា​គម្រោង​ការ​ផលិត​យន្តហោះ​នេះ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ ៣០០ លាន​ដុល្លារ។

ត្បិត​ថា​យន្តហោះ​នៅ​មិន​ទាន់​អាច​ហោះ​បាន​ជា​ផ្លូវ​ការ​នៅ​ឡើយ ប៉ុន្តែ​ក្រុមហ៊ុន​​​ពី​ក្រោយ​យន្តហោះ​នេះ​ឲ្យ​ដឹង​ថា​ការ​ហោះ​បង្ហាញ​សាក​ល្បង​អាច​នឹង​ធ្វើ​ឡើង​ឆាប់​បំផុត​នៅ​ដើម​ឆ្នាំ​ ២០១៩៕

ប្រភពពី៖ sabay
ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top