អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > វិជ្ជាមេផ្ទះ > ស្វែងយល់ពីអាហារទាំង៥មុខនេះដែលមានអត្ថប្រយោជ៍យ៉ាងខ្លាំងចំពោះសក់

ស្វែងយល់ពីអាហារទាំង៥មុខនេះដែលមានអត្ថប្រយោជ៍យ៉ាងខ្លាំងចំពោះសក់

(សុខភាព)៖ បញ្ហាសក់ជ្រុះ តែងតែកើតមានលើមនុស្សគ្រប់គ្នា គ្រាន់តែពេលខ្លះជ្រុះសក់តិច ហើយពេលខ្លះជ្រុះច្រើន ដែលអាចបណ្តាលមកពីការទទួលទាន សារជាតិចិញ្ចឹម មិនបានគ្រប់គ្រាន់ជាពិសេសសារជាតិ ដែលការពារមិនឲ្យសក់ជ្រុះ។ នៅពេលឃើញសក់ជ្រុះម្តងៗ អារម្មណ៍របស់យើង និងប្រែទៅជាមានការព្រួយបារម្ភភ្លាម ហេតុនេះសូមសាកល្បង ទទួលទានកំពូលអាហារទាំង៥មុខ ដែលសម្បូរសារជាតិចិញ្ចឹម សក់ការពារមិនឲ្យសក់ជ្រុះ។

១ ក្រុមអាហារសាច់ក្រហម៖
ពពួកក្រុមអាហារសាច់ក្រហម មានផ្ទុកទៅដោយជាតិដែក ដែលជាសមាសធាតុចាំបាច់ក្នុងការថែបំប៉ន ឬសសក់ឲ្យមានសុខភាពរឹងមាំ ជួយឲ្យសារធាតុចិញ្ចឹមផ្សេងៗ ងាយស្រូបយកមកប្រើសម្រាប់បំពេញ តម្រូវការរបស់រាងកាយ ហើយក៏ជួយឲ្យលំហូរឈាមរត់មកចិញ្ចឹម ស្បែកក្បាលបានល្អដែរ។

២ ស៊ុត៖
សរសៃសក់របស់យើង បង្កើតឡើងពីធាតុផ្សំដ៏សំខាន់ម្យ៉ាង គឺប្រូតេអ៊ីនខឺរ៉ាទីន ដូចនេះបើបានទទួលទានអាហារណា ដែលសម្បូរប្រូតេអ៊ីនប្រភេទនេះ នឹងអាចជួយបណ្តុះសក់ឲ្យឆាប់ដុះ និងការពារសក់ជ្រុះ។ ស៊ុតក៏ត្រូវបានចាត់ទុកជាអាហារ ដែលមិនត្រឹមតែសម្បូរប្រូតេអ៊ីនខឺរ៉ាទីនប៉ុណ្ណោះទេ វាថែមទាំងមានវីតាមីន B12 ដែលជួយពង្រឹងឫសសក់ឲ្យមានសុខភាព ល្អឡើងវិញ។

៣ អយស្ទ័រ៖
សារធាតុស័ង្កសី ដែលមាននៅក្នុងអយស្ទ័រ អាចជួយការពារស្បែកក្បាល មិនឲ្យឆាប់ស្ងួតដែលជាមូលហេតុ ចំបងការពារសក់ជ្រុះ ហើយម្យ៉ាងវិញទៀតសមាសធាតុប្រូតេអ៊ីន ចាំបាច់សម្រាប់យកទៅផលិតផលសរសៃ សក់ក៏អាចទាញយកពីអយស្ទ័រ បានយ៉ាងងាយ។

៤ ត្រីសាល់ម៉ុន៖
សាច់ត្រីសាល់ម៉ុន មិនត្រឹមតែមានអាស៊ីដខ្លាញ់អូមេហ្គា ៣ ប៉ុណ្ណោះទេ វាក៏មានវីតាមីន D ដែលជាសារធាតុចិញ្ចឹម ដ៏សំខាន់ដែលជួយការពារសក់មិនឲ្យជ្រុះ។
លើសពីនេះ ត្រីសាល់ម៉ុនក៏សម្បូរវីតាមីន B១២ និងជាតិដែកសម្រាប់ថែបំប៉នសរសៃសក់ ឲ្យរឹងមាំផងដែរ។

៥ សណ្តែកបណ្តុះ៖
នៅក្នុងសណ្តែកបណ្តុះ មានផ្ទុកសារជាតិចិញ្ចឹមស៊ីលីកា ដែលមានតួនាទីជួយការពារសក់មិនឲ្យជ្រុះ។ ជាងនេះទៅទៀត ប្រព័ន្ធរាងកាយរបស់យើងបានប្រើស៊ីលីកា ដើម្បីស្រូបយកវីតាមីន និងជាតិរ៉ែ ព្រមទាំងជួយជំរុញឲ្យដំណើរការបំលែង យកវីតាមីនមកប្រើមានភាពងាយស្រួល៕

ប្រភពពី៖ khmertalking.co

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top