អ្នកកំពុងនៅទីតាំង
ទំព័រដើម > សិល្បៈ & កម្សាន្ត > ចំនុចចាយរាងទាំង៩ ដែលធ្វើឲ្យរាល់នាទីមិនមើលមិនបាន

ចំនុចចាយរាងទាំង៩ ដែលធ្វើឲ្យរាល់នាទីមិនមើលមិនបាន

ការស្លៀកពាក់ឲ្យបានស្រស់ស្អាត និងសង្ហា ទៅតាមសម័យកាល មិនត្រឹមតែសក្តិសមជាសុភាពបុរសពិតតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែវាថែមទាំងអាចទាក់ទាញក្រសែភ្នែក និងបេះដូងនារីៗជុំវិញខ្លួនរបស់គាត់ បានយ៉ាងងាយថែមទៀតផង។តើការស្លៀកពាក់យ៉ាងដូចម្ដេច ដែលធ្វើឲ្យស្រស់ស្អាត​ សង្ហា និងថែមទាំងផ្ដល់ភាពទាក់ទាញនោះ សូមប្រិយមិត្តទាំងអស់ងាកមកអាននូវអត្ថបទដូចខាងក្រោម៖

១. ការជ្រើសរើសយកស្បែកជើងមួយគូដែលល្អ…

ស្បែកជើងមួយគូដែលល្អ គឺជាធាតុមួយដ៏មានសំខាន់បំផុតនៃការស្លៀកពាក់ណាមួយដែលអាចធ្វើការពិពណ៌នាបានច្រើនអំពីមនុស្ស។ មនុស្សស្រីគ្រប់រូបយល់ថា ស្បែកជើងគួរតែមានរបៀបរៀបរយ និងមានភាពស៊ីគ្នាទៅនឹងទ្រង់ទ្រាយនៃខោ ឬជាពណ៌ខ្មៅ។ នោះជាមូលហេតុដែលស្រ្ដីជាញឹកញាប់យកចិត្តទុកដាក់ទៅលើធាតុនៃការស្លៀកពាក់របស់បុរស់មួយនេះ។


២. ការពាក់អាវយឺតមានឡេវក

អាវប្រភេទនេះ ជាអាវដែលមានភាពសាមញ្ញ មិនចេះស៊ាំ និងស្រស់ស្អាតបំផុត ជាពិសេស ជាចំណុចខ្សោយរបស់ស្រីៗតែម្តង។ ជាងនេះទៅទៀត វាជាប្រភេទអាវដែល តារាហូលីវូដ និងកីឡាករល្បីៗ ឧស្សាហ៍ពាក់បំផុត។


៣. ការស្លៀកពាក់ អាវស ជាមួយខោខូវប៊យ

ការជ្រើសរើស អាវស ជាមួយនឹងខោខូវប៊យ មកស្លៀកពាក់ ជារបៀបតុបតែងខ្លួនដែលមិនចេះហួសសម័យឡើយ។ មិនត្រឹមតែ ធ្វើឲ្យនារីៗទន់ជង្គង់ប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យអ្នកមើលទៅសក្តិសមជាបុរសពិតទៀតផង។


៤. ការពាក់អាវយឺត កស្រួច

នារីៗ ពិតជាចូលចិត្តបុរស ពាក់អាវ កស្រួចណាស់។ បុរស ដែលពាក់អាវបែបនេះ ត្រូវបានគេជឿថា ជាមនុស្សដែលមានរបៀបរបប និងជាមនុស្សឯករាជ្យ ចេះថែទាំខ្លួនឯងបានយ៉ាងល្អ។


៥. ការពាក់អាវមូរដៃ ជាមួយនឹងក្រវ៉ាត់ក

នេះជាម៉ូត ដែលស៊ីគ្នាឥតខ្ចោះ បែបសាមញ្ញ និងថ្លៃថ្នូរ។ ការមូរដៃអាវឡើង ទាំងមានក្រវ៉ាត់ក ជាប់នឹង ក គឺមើលទៅពោរពេញដោយភាពទាក់ទាញ ដោយហាក់ដូចជា បុរសដែលខិតខំធ្វើការងារម្នាក់ ទើបតែបំពេញកិច្ចការចប់យ៉ាងអញ្ចឹង។


៦. ការស្លៀកសម្លៀកបំពាក់ឈុត

ខោអាវឈុត មានភាពសាមញ្ញ ប៉ុន្តែថ្លៃថ្នូរ និងមិនស៊ាំភ្នែកនោះទេ។ ជាពិសេស សម្លៀកបំពាក់ ដែលកាត់ចេញរាង ដ៏ស្រស់សង្ហាររបស់បុរសយើង។ ជឿចុះថា បុរសស្លៀកពាក់បែបនេះ ជាក្តីសុបិនរបស់នារីៗគ្រប់រូបទាំងអស់។


៧. ការប្រើប្រាស់គ្រឿងលំអតុបតែងបន្ថែម

ខ្សែដៃស្បែក កាបូបដៃ នាឡិកា និងគ្រឿងតុបតែងផ្សេងៗទៀត សុទ្ធតែ ជាភាពទាក់ទាញ របស់បុរសៗ ក្នុងក្រសែភ្នែកមនុស្សស្រី។ ជាពិសេស វាអាចធ្វើឲ្យ បុរសៗមើលទៅមានភាពរ៉ូមែនទិច ជាងមុនមួយកម្រិតថែមទៀត។


៨. ការពាក់មួក

ការជ្រើសរើសមួក ឲ្យសក្តិសម ជាមួយនឹងសម្លៀកបំពាក់ និងរដូវកាល អាចជួយឲ្យបុរសៗ មានភាពលេចធ្លោរជាងគេ ក្នុងចំណោមមនុស្សបាន ជាពិសេស គឺក្រសែភ្នែកនារីតែម្តង៕


៩. មើលទៅស្រស់ស្អាត

បុរសម្នាក់អាចស្លៀកពាក់សម្លៀកបំពាក់ទំនើប ឬគ្រឿងបន្ទាប់បន្សំយ៉ាងទាន់សម័យ ប៉ុន្តែលុះត្រាតែគាត់មើលទៅមានរបៀបរៀបរយ និងស្អាតបាតទើបយើងយល់ថាគាត់នឹងបង្កើតឲ្យមានការចាប់អារម្មណ៍ល្អ។ ភាពស្អាតបាត មានរបៀបរៀបរយគឺតែងតែជាអត្ថបទណែនាំល្អមួយ ប្រសិនបើបុរសចង់នារីៗចូលចិត្តគាត់៕

ប្រភពពី់៖ taboi.civilay

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top