អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > អត្ថបទមួយនេះអាចធ្វើឲ្យអ្នកយល់ច្បាស់អំពីអត្ថប្រយោជ៍របស់ផ្លែព្រីង

អត្ថបទមួយនេះអាចធ្វើឲ្យអ្នកយល់ច្បាស់អំពីអត្ថប្រយោជ៍របស់ផ្លែព្រីង

ទើបតែដឹង! ផ្លែព្រីងមានសារធាតុពិសេសម្យ៉ាង អាចយកទៅបំលែង សម្រាប់ផលិតបន្ទះសូឡា ដោយចំណាយអស់តិច។

ផ្លែព្រីងត្រូវបានប្រជាជនខ្មែរ​ស្គាល់យូរមកហើយថា​វាជា ប្រភេទផ្លែឈើ​មួយដែលមានរសជាតិ​ផ្អែមឆ្ងាញ់ ដែលរដូវកាលផ្លែរបស់វា មានតែម្ដងតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយជាទូទៅរដូវកាលផ្លែរបស់វា គឺនៅខែ ឧសភា និងមិថុនា។ ហើយវាក៏មិនមែនមានភាពងាយស្រួលក្នុងការរកទិញនោះដែរ ព្រោះវាមិនសូវជាសំបូរ​ ដូចជាផ្លែឈើដទៃ ដូចជាផ្លែមាន ឬក៏សាវម៉ៅនោះដែរ ព្រោះផ្លែព្រីងនេះមានរយៈពេលខ្លី​ដែលជាហេតុធ្វើអោយពិបាក​ក្នុងការរកទិញ។ នៅពេលបច្ចុប្បន្នគឺខែ ឧសភាហើយ ចំពេលដែលរដូវកាលព្រីងនេះតែម្ដង​។ យើងទាំងអស់គ្នាគ្រាន់តែដឹងថា​វាជាប្រភេទផ្លែឈើ​ហូបផ្លែមួយមុខប៉ុណ្ណោះ គឺយើងមិនដឹងថាវា​បានអត្ថប្រយោជន៍អ្វីផ្សេងនោះ​ទេ។ នៅពេលនេះយើងខ្ញុំសូមធ្វើការដកស្រង់លើកយកមកបង្ហាញបងប្អូនអោយបានដឹងថាព្រីង​មានសារធាតុពិសេសម្យ៉ាង អាចយកទៅបំលែង សម្រាប់ផលិតបន្ទះសូឡា ដោយចំណាយអស់តិច

តាមការដកស្រង់ពីគេហទំព័ររបស់ឥណ្ឌា៖

 បាននិបង្ហាញថាថ្មីៗនេះអ្នកវិទ្យាសាស្ត្រមួយក្រុមបានគេរកឃើញថា ផ្លែព្រីងមានផ្ទុកសារធាតុម្យ៉ាងដែលអាចយកទៅផលិតបន្ទះសូឡាបាន  និងចំណាយថវិកាតិចជាងការប្រើប្រាស់ធនធានដែលកំពុងប្រើនាពេលបច្ចុប្បន្ន។ ការរកឃើញថ្មីនេះ ក៏អាចជាដំណោះស្រាយដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌា ដែលកំពុងតែមានបញ្ហាកង្វះខាតថាមពលផងដែរ។

អ្នកវិទ្យាសាស្ត្រមួយក្រុមមកពី វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា(IIT) ក្នុងទីក្រុង Roorkee បានរកឃើញសារធាតុ Anthocyanin នៅក្នុងផ្លែព្រីង ដែលអាចស្រូបយកពន្លឺព្រះអាទិត្យបានយ៉ាងខ្លាំងក្លា។ ជំនួយការសាស្ត្រាចារ្យមួយរូបបាននិយាយថា “ពួកយើងបាននឹងកំពុងតែរុករកថា ហេតុអ្វីបានជាផ្លែព្រីងមានពណ៌ខ្មៅ។ ពួកយើងបានពិសោធន៍តាមរយៈការប្រើប្រាស់សារធាតុអេតាណុល  ហើយក៏បានប្រទះឃើញថា សារធាតុ Anthocyanin នៅក្នុងផ្លែព្រីង មានសមត្ថភាពស្រូបពន្លឺព្រះអាទិត្យបានយ៉ាងល្អ ”។

គួរបញ្ជាក់ផងដែរថា សារធាតុ Anthocyanin ក៏មាននៅក្នុងផ្លែ ប្លូបឺរី (blueberries), ក្រេនបឺរី (cranberries), រ៉ាស់បឺរី (raspberries), និង ឆឺរី (cherries) ផងដែរ។

ជាការពិតដើមព្រីងអាចមានកម្ពស់ដល់ទៅ ៣០ម៉ែត្រ និងអាចមានអាយុកាលដល់ទៅ ១០០ឆ្នាំឯណោះ។ ជាទូទៅនៅក្នុងតំបន់ជាច្រើននៃប្រទេសឥណ្ឌា មានដាំដុះដើមព្រីង ហើយផ្លែរបស់វា ត្រូវបានគេស្គាល់ថាជាផ្លែឈើដែលមានអាហារូបត្ថម្ភ និងអាចជាឱសថដ៏មានប្រសិទ្ធភាព។ លើសពីនេះ វាក៏មានតម្លៃទាបផងដែរ។

សព្វថ្ងៃបន្ទះសូឡា ត្រូវបានគេផលិតឡើងពីសារធាតុស៊ីលីកូនគ្រីស្ទាល់ ឬសារធាតុស៊ីលីកូនម្យ៉ាងទៀតដែលគេហៅថា Polycrystalline ដែលពួកវាសុទ្ធតែមានតម្លៃថ្លៃខ្លាំង។ ស្របជាមួយគ្នានោះដែរ  ក្រុមអ្នកវិទ្យាសាស្ត្ររបស់វិទ្យាស្ថាន(IIT) ក៏បានប្រើប្រាស់សារធាតុដែលមាននៅក្នុងផ្លែព្រីង ទៅផលិតជាបន្ទះសូឡាមួយប្រភេទផ្សេងទៀត ដែលគេហៅថា Dye-sensitised solar cells (DSSCs)។

សូឡាប្រភេទនេះ ដំណើរការតាមវិធីសាស្ត្រធម្មតាដូចសូឡាដទៃទៀតដែរ គឺតាមរយៈគ្រាប់ភូតុងដែលបានពីពន្លឺព្រះអាទិត្យ ហោះទៅប៉ះជាមួយបន្ទះសូឡា ដែលមានផ្ទុក ឬលាបស៊ីលីកូអេឡិចត្រុង រួចបំលែងអាឡិចត្រុងនោះ ទៅជាថាមពលអគ្គីសនីតែម្តង។ បន្ទះសូឡាមួយចាត់ទុកថា មានប្រសិទ្ធភាពខ្ពស់ កាលណាវាអាចចាប់យក បណ្តុំភូតុងបានច្រើន នោះវាក៏អាចផលិតអគ្គិសនីបានច្រើនទៅតាមនោះដែរ។

ប្រទេសឥណ្ឌាកំពុងមានបំណងចង់បង្កើនសមត្ថភាពនៃការផ្ទុកថាមពលសូឡារបស់ខ្លួនពី ១០ជីហ្គាវ៉ាត់ ទៅដល់ ១០០ជីហ្គាវ៉ាត់នៅក្នុងឆ្នាំ ២០២២ ជាមួយទឹកប្រាក់ប្រមាណ ១០០ពាន់លានដុល្លារ។ ប៉ុន្តែប្រទេសដែលកំពុងខ្វះខាតថាមពលអគ្គិសនីមួយនេះបានរំពឹងទុកថា ការប្រើប្រាស់សារធាតុពីផ្លែព្រីង នឹងអាចជួយកាត់បន្ថយថ្លៃដើមនៃការផលិតប្រមាណ៤០ភាគរយ៕

ប្រភពពី៖ Taboi.civilay

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top