អ្នកកំពុងនៅទីតាំង
ទំព័រដើម > កីឡា > Real Madrid នូវតែគ្រប់គ្រងដំណែងជើងឯករបស់ខ្លួនដដែលក្រោយបំបាក់ Juventus យ៉ាងចាស់ដៃ4-1

Real Madrid នូវតែគ្រប់គ្រងដំណែងជើងឯករបស់ខ្លួនដដែលក្រោយបំបាក់ Juventus យ៉ាងចាស់ដៃ4-1

Real Madrid បានក្លាយជាជើងឯកទ្វីបអឺរ៉ុប European Cup លើកទី៦២ ឬ Champions League លើកទី២៥ ក្រោយបំបាក់ Juventus យ៉ាងចាស់ដៃ ៤-១។

នេះគឺជាការលើកពានទី១២ដងរបស់ក្រុមយក្សមកពីអេស្ប៉ាញហើយពួកគេក៏បានក្លាយជាក្រុមទីមួយដែលអាចការពារតំណែងជើងឯក Champions League បានផងដែរ បន្ទាប់ពីគ្មានក្រុមណាអាចធ្វើបានកាលពីអតីតកាល។

ការប្រកួតនៅកីឡដ្ឋាន Millennium stadium នៅវគ្គទីមួយ Real មានឱកាសនាំមុខមូយគ្រាប់មុន នៅនាទី ២០ ជាការស៊ុតបញ្ចូលទីរបស់ Cristiano Ronaldo។ ប៉ុន្តែរំលងបាន៧នាទី Mario Mandzukic បានទាត់បកក្រោយយ៉ាងល្អឲ្យ Juventus តាមស្មើបានវិញ។

យ៉ាងណាក៏ដោយនៅវគ្គទីពីរ Real Madrid បានបន្ថែម៣គ្រាប់ទៀតយ៉ាងភ្ញាក់ផ្អើលរកបានដោយ Casemiro នាទី៦១, Ronaldo ដដែលនាទី ៦៤ និង Marco Asensio នាទី៩០ ខណ: Juventus មានការពិន័យកាតក្រហមម្នាក់នៅនាទី ៨៤ លើកីឡាករ Cuadrado៕

ប្រភពពី៖ sabay
ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top