អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > សម្ព័ន្ធ Alibaba ពង្រីកទីផ្សារទៅកូរ៉េ ក្នុងទឹកប្រាក់វិនិយោគ ២០០លានដុល្លា

សម្ព័ន្ធ Alibaba ពង្រីកទីផ្សារទៅកូរ៉េ ក្នុងទឹកប្រាក់វិនិយោគ ២០០លានដុល្លា

សម្ព័ន្ធ Alibaba មានឈ្មោះថា Ant Financial ដែលធ្វើការប្រតិបត្តិការលើសេវាកម្ម របស់ Alipay ហើយនិងប្រព័ន្ធធនាគារអេឡិចត្រូនិច របស់ ស្ថាបនិក Jak Ma បាននឹងកំពុងធ្វើការបោះទុនវិនិយោគទៅលើ ក្រុមហ៊ុន Kakao Pay ដើម្បីពង្រីកដែនប្រត្តិបត្តិការលើវិស័យបច្ចេកវិទ្យា។ ក្នុងការវិនិយោគនេះ វាជាផ្លូវមួយដែលអនុញាត្ត​ឲ្យ Ant Financial​ ចាប់ផ្ដើមផ្ដល់សេវាកម្មផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុ ទៅកាន់ ក្រុមហ៊ុន Kakao Pay នៃប្រទេសកូរ៉េ ព្រមទាំងជួយសម្រួលការប្រតិបត្តិការលើ Online Payment ទៅជា​ Offline Payment ។

Image result for alipay
ប្រព័ន្ធប្រតិបត្តិការ Alipay

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនបណ្ដាញសង្គម Kakao Talk មានអ្នកប្រើប្រាស់ដល់ទៅ​ ៤៨លាននាក់ ឬ៩៥ភាគរយនៃប្រជាជនកូរ៉េ បានធ្វើការប្រើប្រាស់នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនខាងលើ បានបំពាក់ប្រព័ន្ធចាយលុយអេឡិចត្រូនិច ដើម្បីសម្រួលដល់ការចាយវាយ និងសេវាកម្ចីប្រាក់បានផងដែរ។ ប្រហែលមួយខែមុននេះ ក្រុមហ៊ុនមួយនេះ បានប្រកាសថានឹង បំបែកក្រុមហ៊ុនហិរញ្ញវត្ថុរបស់ខ្លួនចេញពី Kakao Talk ដោយឲ្យស្ថិតនៅក្រោមដំបូល Kakao Pay តែម្ដង។

Image result for kakao talk logo
រូបតំណាង ក្រុមហ៊ុន Kakao talk

ដោយសារតែ Alipay មានបទពីសោធន៍ច្រើនទៅលើទីផ្សារក្នុងប្រទេសចិនស្រាប់ ទើបធ្វើឲ្យ ភាគីទាំងពីរ (Alipay & Kakao pay) មានការយល់ចិត្តគ្នាបានល្អ ហើយសម្រេចចិត្តធ្វើការរួមគ្នាតែម្តង។ គេរំពឹងទុកថា សហប្រតិបត្តិការនេះ នឹងធ្វើឲ្យ កូរ៉េនឹងមានកំណើនល្អ ក្នុងវិស័យ E-Commerce ក៍ដូចជាសម្រួលដល់ការចាយវាយ សម្រាប់ប្រជាជនចិន និង កូរ៉េផងដែរ៕

ប្រភព៖ Techcrunch | ប្រែលសម្រួលដោយ៖ វីរៈបុត្រ

វីរៈ បុត្រ
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top