អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > បេះដូងដ៏បរិសុទ្ធមួយនេះត្រូវបានបំផ្លាញដោយបុរសម្នាក់

បេះដូងដ៏បរិសុទ្ធមួយនេះត្រូវបានបំផ្លាញដោយបុរសម្នាក់

អ្នក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​រសជាតិ​នៃ​ភាព​ឈឺចាប់​ និង បាត់​បង់​​មាន​អារម្មណ៍​យ៉ាង​ណា។ អ្នក​បាន​បំផ្លាញ​ក្ដី​ស្រឡាញ់​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក ប៉ុន្តែ​បែប​នេះ​ហើយ​មក​ដល់​ពេល​នេះ​ទើប​ខ្ញុំ​ចង់​អរគុណ​អ្នក ព្រោះ​បើ​គ្មាន​រឿង​ថ្ងៃ​នោះ​ទេ​ ខ្ញុំ​ក៏​ប្រហែល​គ្មាន​ថ្ងៃ​នេះ​ដែរ។ អ្នក​ដឹង​ទេ ថា​ពេល​គ្មាន​អ្នក​ខ្ញុំ​លំបាក​ ខ្ញុំ​ដុនដាប​ប៉ុណ្ណា? ខ្ញុំ​ស្ទើរ​តែ​គិត​ថា​ពិភពលោក​នេះ​គ្មាន​កន្លែង​សម្រាប់​ខ្ញុំ​នៅ​ទៀត​ផង ខ្ញុំ​សម្ងំ​ខូច​ចិត្ត​តែ​ឯង​នៅ​ក្នុង​បន្ទប់​ក៏​ស្ងាត់​មួយ​អស់​រយៈ​ពេល​ជា​យូរ​ រហូត​ដល់​អ្នក​ជុំវិញ​ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អាច​ជា​ពី​របួស​នេះ​ទេ ប៉ុន្តែ​អ្នក​ដឹង​ទេ រយៈ​ពេល​ដែល​ខ្ញុំ​ខូច​ចិត្ត​ខ្ញុំ​បាន​នឹក​ឃើញ​អី​ខ្លះ?

រូបតំណាង

« ខ្ញុំ​គិត​ឃើញ​ពី​ភាព​ឈឺចាប់​ដែល​អ្នក​បាន​ផ្ដល់​ឲ្យ​ខ្ញុំ។ »

«ខ្ញុំ​នឹក​ឃើញ​ពី​ភាព​ព្រងើយ​កន្តើយ​ដែល​អ្នក​ផ្ដល់​មក​ឲ្យ​ខ្ញុំ។»

«ខ្ញុំ​នឹក​ឃើញ​ពី​ភាព​អាត្មានិយម​ដែល​អ្នក​មាន​ក្នុង​ស្នេហា​របស់​ខ្ញុំ។»

«ខ្ញុំ​នឹក​ឃើញ​រូប​ភាព​ដែល​អ្នក​ដើរ​ចេញ​ទៅ ដោយ​គ្មាន​បក​ក្រោយ។»

«ខ្ញុំ​នឹក​ឃើញ​ពី​ទង្វើ​ដ៏​ស្មោកគ្រោក​ដែល​អ្នក​ជាន់​ឈ្លី​ទឹក​ចិត្ត​របស់​ខ្ញុំ។»

ដឹង​អត់​ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​បែប​នេះ​ហើយ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា​ ៖

« ហេតុ​អី​ដោយសារ​តែ​មនុស្ស​ដ៏​អាក្រក់​ម្នាក់​នោះ​ ខ្ញុំ​បំផ្លាញ​ខ្លួន​ឯង?»

«ហេតុ​អី​​ដោយសារ​តែ​មនុស្ស​ប្រុស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​ម្នាក់​ ខ្ញុំ​ឃុំ​ខ្លួន​ឯង​ក្នុង​ភាព​ងងឹត​បែប​នេះ?»

«ហេតុ​អី​ខ្ញុំ​ត្រូវ​មក​សម្ងំ​យំ​តែ​ឯង​ ខណៈ​ពេល​ដែល​អ្នក​​កំពុង​តែ​រីករាយ?»

« ហេតុ​អី​ខ្ញុំ​ត្រូវ​បោះ​ចោល​ជីវិត​ខ្ញុំ​ ព្រោះ​តែ​អ្នក? មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​កំពុង​ចាំ​ខ្ញុំ​ ហើយ​មាន​មនុស្ស​ច្រើន​ទៀត​ដែល​ស្រឡាញ់​ខ្ញុំ ហេតុ​អី​ខ្ញុំ​ត្រូវ​ចោល​ពួក​គេ​ដោយ​សារ​អ្នក​?»

រូបតំណាង

ខ្ញុំ​ទើប​ភ្ញាក់​ខ្លួន​ថា​ខ្ញុំ​គឺ​ជា​មនុស្ស​ស្រី​ដ៏​ល្ងង់​បំផុត​ដែល​ត្រូវ​មក​ដេក​យំ​ដោយសារ​រឿង​នេះ។ អ្នក​ដឹង​ទេ​ ខ្ញុំ​ចាប់​ផ្ដើម​ស្រឡាញ់​ខ្លួន​ឯង​ ខ្ញុំ​ចាប់​ផ្ដើម​ចាកចេញ​ពី​បន្ទប់​ដ៏​ងងឹត​នោះ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ដើរ​ចេញ​ទៅ​ក្រៅ។ ទីបំផុត​ទើប​ខ្ញុំ​ដឹង​ថា​ពិភព​លោក​នេះ​នៅ​តែ​ស្រស់​ស្អាត​ ហើយ​នៅ​តែ​ធំ​ទូលាយ​សម្រាប់​មនុស្ស​រាល់​គ្នា។

ពេល​នេះ​ខ្ញុំ​រីករាយ​ណាស់​ដឹង​ទេ​ ខ្ញុំ​បាន​ជួប​មនុស្ស​ល្អជាង​អ្នក​រាប់​ម៉ឺន​ដង​ ដូច្នេះ​ខ្ញុំ​ពិត​ជា​ចង់​អរគុណ​អ្នក​ដែល​បាន​ចាកចេញ​ពី​ខ្ញុំ។ អរគុណ!​

ប្រភពពី៖ sabay

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top