អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ការចាប់ផ្តើមធ្វើនយោបាយ របស់លោក ខឹម វាសនា ប្រមុខបក្ស LDP រហ័សនាម អ្នកនយោបាយ មាត់រន្ទះ (ភាគ៤)

ការចាប់ផ្តើមធ្វើនយោបាយ របស់លោក ខឹម វាសនា ប្រមុខបក្ស LDP រហ័សនាម អ្នកនយោបាយ មាត់រន្ទះ (ភាគ៤)

ក្នុងការចូល​ប្រឡូក​ជា​អ្នកនយោបាយ ដំបូងឡើយ​ លោក​ចូល​ជា​សមាជិក​របស់​គណបក្ស​សមរង្ស៊ី ឈរឈ្មោះ​ជា​តំណាងរាស្ដ្រ​តាំងពី​ឆ្នាំ​១៩៩៨ ប៉ុន្ដែ​មិនជា​ប់ឆ្នោត​ទេ ។ ក្រោយមក​បាន​ជាប់ឆ្នោត តំណាងរាស្ដ្រ​នៅ​ឆ្នាំ​២០០៣ កាលនោះ លោក​មាន​អាយុ​៣៨​ឆ្នាំ ។ បន្ទាប់មក ឆ្នាំ​២០០៦ ក៏​ចេញមក​បង្កើត​គណបក្សខ្លួនឯង ដែលមានឈ្មោះថា​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​មកដល់បច្ចុប្បន្ននេះ។

មូលហេតុ​ដែល​ចង់​ក្លាយខ្លួនជា អ្នកនយោបាយ លោក​ ខឹម-វាសនា​ ​បានឱ្យដឹង ថា ដំបូង​ឡើយ​ដូចជា​មិនបាន​គិតថា ចូលប្រឡូក​នយោបាយ​ដើម្បី​អ្វី ហើយ​វា មិន​ច្បាស់លាស់​ក្នុង​ខ្លួន គ្រាន់តែ​ចង់​ធ្វើ​ធំ ព្រោះ​ឃើញ​គេ​កាន់​ការងារ ស្រុកទេស ក៏​ចង់បាន​ដូច​គេ ក៏​ចូល​នយោបាយ នឹង​គេ​ទៅ ។ ក្រោយមក ក៏​ចេះតែ បណ្ដើរៗ​ជាមួយ​រឿង​នយោបាយ បាន យូរ​ទៅ​ការងារ​លើ​ទីលាន​ក៏បាន​បង្រៀនយើង​ផ្ទាល់ ។ ដោយសារ​ជាតិ ចេះ​ឈឺឆ្អា​ល​រឿង​គេ និង​ស្រឡាញ់​យុត្ដិធម៌ ភាពត្រឹមត្រូវ ដល់ពេល​ចូល​ជាមួយ គណបក្ស​មួយ​នេះ​(​សមរង្ស៊ី​)​យូរ​ទៅ ឃើញ​លែងមាន​ភាពត្រឹមត្រូវ​ពុករលួយ និយម​បក្ខពួក ហើយ​ប្រជាពលរដ្ឋ​ខាង ក្រៅ​គាត់​អត់​បានដឹង​រឿង​ខាងក្នុង​របស់ បក្ស ដោយ​ខាងក្រៅ​បក្ស​គេ​និយាយ ផ្សេង ខាងក្នុង​បក្ស​គេ​និយាយ​ផ្សឹ​ង ដល់ អ៊‌ីចឹង​ក៏​ចេះតែ​កើតមាន​ទំនាស់​ជាច្រើន ដែល​ឮ​ដល់​ប្រធាន​បក្ស​រហូតដល់ លោក​ដកខ្លួន​ចេញ ។ ពីមួយ​ជំហាន ទៅមួយ​ជំហាន​ក៏​យល់​ពី​នយោបាយ​ថា នយោបាយ​គេ​ត្រូវធ្វើ​ម៉េច ហើយក៏ ចាប់ផ្ដើម​ចេះ​ស្រាវជ្រាវ​ពី​របៀប​ធ្វើ នយោបាយ​ក្រៅ​ក្នុងប្រទេស ដោយ យោងតាម​ឯកសារ​ខ្លះទៅ​និង​មើល ព័ត៌មាន​អន្ដរជាតិ​ក៏​យល់​ខ្លះៗ​បន្ថែម ទៀត​ទៅ ។

ក្នុងនាម​ជា​ប្រធាន​គណបក្ស​អស់ រយៈពេល​៧​ឆ្នាំ​លោក ខឹម-វាសនា សម្គាល់ថា អត្ដ​សញ្ញាណ​ដែល​ចាប់ផ្ដើម យល់​ពី​នយោបាយ គឺថា​លោក​ឃើញ គណបក្ស​សមរង្ស៊ី​គាត់​តែង​យក​បញ្ហា ធ្វើជា​ដំណោះស្រាយ​ពេលណា គាត់​ជួប ប្រជាពលរដ្ឋ​តែងតែ​និយាយ​ពី​បញ្ហា ។ លោក​មាន​អារម្មណ៍​ថា ហេតុអ្វី​បានជា អ្នកនយោបាយ​មិន​និយាយ​អំពី​របៀប នៃ​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ ដែលជា​ទស្សនៈ​របស់ខ្លួន​យល់ឃើញ ថា ត្រូវធ្វើ​ម៉េច ហើយ​វេទិកា មួយៗ និយាយប្រាប់​ប្រជាពលរដ្ឋ​នឹង​ទាមទារ ប្រជាពលរដ្ឋ​បោះឆ្នោតឱ្យ​ខ្លួន​ដោយ​មិន បាន​ប្រាប់​ពី​វិធានការ​ថា​ត្រូវ​ដោះ ស្រាយ​យ៉ាងម៉េច​នោះទេ ។ ដល់​អ៊‌ីចឹង លោក​ក៏បាន​កត់សម្គាល់​ទុក​ថា អ្នកនយោបាយ​ជាម​នុស្ស មាន​ទស្សនៈ​ទៅ មុខ ហើយ​ការដែល​និយាយ​ពី​បញ្ហា​វា មិន​គ្រប់គ្រាន់​ឱ្យ​យើង​ក្លាយខ្លួន​ទៅជា អ្នកនយោបាយ​ទេ ។ ដល់ពេល​ឃើញ គណបក្ស​នេះ​មិនកើត​នោះ​មិនកើត លោក​ក៏​ចេញមក​បង្កើត​គណបក្ស​ខ្លួន ឯង​តាម​ការយល់ឃើញ ។


​ការដែល​ចេញមក​បង្កើត​គណ បក្ស​ផ្ទាល់ខ្លួន គឺ​វា​លំបាក​កាយ​ជា​រឿង ធម្មតា​ទេ​តែ​ទោះយ៉ាងណា​ក៏​វា​មិន​ដូចលំបាក​ចិ​ត្ដ​ដែរ ព្រោះ​អ្វីដែល​យើង​ចង់ និង​ពេញចិត្ដ​ចំពោះ​ការងារ​ដែល​លំបាក ហ្នឹងហើយ​ឥឡូវ​យើង​មាន​ការទទួល ខុសត្រូវ​រួម​មិនមែន​ដូច​មុន​យើង​ទទួល ខុស​ត្រូវជា​ផ្នែក​នោះទេ ។ បើ​ពិតជា​អ្នក នយោបាយ​មែន​គេ​ត្រូវមាន​ទស្សនៈ វិស័យ​មួយ​ភ្ជាប់​នឹង​សកម្មភាព​ការងារ របស់គេ​ហើយ​បើ​ទស្សនៈវិស័យ​ខុសគ្នា​ហើយ គឺ​មិនអាច​នៅ​ជាមួយគ្នា​បានទេ​។​

សព្វថ្ងៃនេះ​លោក​ឃើញ​អ្នក នយោបាយ​ក្នុង​គណបក្ស​មួយៗ​ជេរ គណបក្ស​មួយទៀត ដល់​ជេរ​ឆ្អែត​គាត់​ក៏ ចូល​ជាមួយនឹង​គណបក្ស​នោះ​ទៅ​មិន យូរ​ក៏​ចេញមក​វិញ ។ ដល់​អ៊‌ីចឹង​នៅ​ស្រុក​ខ្មែរ​រក​អ្នកនយោបាយ​ច្បាស់លាស់ មិន ឃើញ ព្រោះ​លោក​សម្គាល់​ខ្លួនឯងបាន ថា ស្រុក​ខ្មែរ​ត្រូវ​ដោះស្រាយ​តាមផ្លូវ នេះ ដល់ពេល​ដោះ​មិនបាន​តាមផ្លូវ​ហ្នឹង ក៏ត្រូវ​រក​ផ្លូវ​ផ្សេង​ធ្វើ​អ្វី​តាមតែ​ខ្លួន​យល់ ដដែល ។ ប៉ុន្ដែ​អ្នកនយោបាយ​អត់​ទេ ជេរៗ​គ្នា​ឱ្យតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវ តាំង​ចូលគ្នា ព្រោះ​នយោបាយ​វា​ធ្វើ ដំណើរ​វែងឆ្ងាយ ។
Image result for ខឹម វាសនា
ចំពោះ​គណបក្ស​ផ្សេង​គេ​ផ្ដោត មើល​ទីផ្សារ​ថា ត្រូវធ្វើ​ម៉េច​ដើម្បី​អូស យក​សន្លឹកឆ្នោត​ឱ្យបាន តែ​គណបក្ស លោក​ផ្ដោតលើ​ភាពត្រឹមត្រូវ​រឿង​សន្លឹក ឆ្នោត​មិន​គិត​ទេ ។ លោក​គិតថា បើ​ភាពត្រឹមត្រូវ​មិនត្រូវ​បាន​ស្រូប​ទាញ ការគាំទ្រ ពី​ប្រជាពលរដ្ឋ​ទេ​មិនដឹង​ជាមាន​ផ្លូវ ណា​អាច​ទាញ​យកបាន​មានតែ​ការបោកប្រាស់ ។ ប៉ុន្ដែ​វា​អត់​ចេះ​បោកប្រាស់ ព្រោះ​វា​មិន​ស្របតាម​សម្បជញ្ញៈ​របស់ខ្លួន​ឯង អ៊‌ីចឹង​ធ្វើទៅ​អត់​កើត​ក៏​ចេញមក​បង្កើត​គណបក្ស​ខ្លួនឯង​តែម្ដងទៅ​។​

បើតាម​លទ្ធផល​ការបោះឆ្នោត កន្លងមក​ដូចជា​មិន​ទទួលបាន​អ្វី​នោះទេ លោក​នៅតែ​បន្ដទៀត​ដោយ​ពន្យល់ថា លោក​ដឹងថា វា​មិនមែនជា​ពេលវេលា ឆាប់រហ័ស​នោះទេ ។ ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ពេលវេលា​មួយ ហើយ​លោក ដឹងថា វា​ត្រូវតែ​អ៊‌ីចឹង​លោក​ក៏បាន​គិត ទុក​រួចជាស្រេច​ហើយ​ដែរ ។ ដល់​ឃើញ យឺតយូរ​លោក​គិតថា ដូចជា​មិនមាន​អ្វី ចម្លែក​នៅក្នុង​ចិ​ត្ដ​ផង ។ លោក​គិតថា នៅ​ទីបំផុត​នឹង​ទទួលបាន​ជោគជ័យ ប៉ុន្ដែ​ពេលនោះ​មាន វត្ដ​មាន​របស់លោក​ឬ អត់​គឺ​មិនដឹង​ទេវា​ជា​រឿង​មួយ​ផ្សេង ទៀត ។ តែ​លោក​ជឿថា​ភាពត្រឹមត្រូវ ស្មោះត្រង់​នឹង​ស្រូប​ទាញយក​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន ។ មក ទល់​ពេលនេះ​គណបក្ស​របស់លោក​ជាប់​ក្រុមប្រឹក្សា ភូមិ​សង្កា​ត់ដល់​ទៅ​៨ ភូមិ​ឃុំ​គឺ​នៅ​ខេត្ដ​សៀមរាប​ចំនួន​៧ និង ខេត្ដ​ឧត្ដរមានជ័យ​១ ។ ហើយ​ក្នុង​មួយ ខែៗ​មាន​ប្រជាពលរដ្ឋ​សាមញ្ញ​ដែល ចូលរួម​បង់​ថវិកា​ចូលបក្ស​មាន​កាន់តែ ច្រើនឡើង ។​

ការចំណាយ​របស់​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ គឺ​បានមកពី​ប្រជាពលរដ្ឋ​ស្ដាប់​វិទ្យុ និង​សមាជិក​ភាគច្រើន ជា​និស្សិត ពួកគាត់​នាំគ្នា​បង់​ចាប់ពី ១.០០០​រៀល មាន​អ្នក​បង់​ជាប្រចាំ​ខែ​ក៏ មាន ហើយ​អត់​អ្នក​បង្ខំ​ពួកគាត់ ឱ្យ​បង់ ប្រាក់​នោះទេ ។ អត់​ការគាបសង្កត់ បើ​ពួកគាត់​ចង់​ចូល​លុយ​ម្ដង​ហើយ​អ្នក ឈប់​ទៅវិញ​វា​ជា​រឿង​របស់​អ្នក ។ នេះ​ជា​មនោគមន៍វិជ្ជា​នយោបាយ​បែប​ថ្មី ព្រោះ​ការធ្វើ​នយោបាយ​មិនមែន​ចង់ ឈ្នះ​តែឯង​ទេ គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ ទាំងអស់​ឈ្នះ​៕

សូមរង់ចាំអានភាគ៥ បន្តរទៀត

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top