អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ទេព ផន ស្គាល់​តែ​ឈ្មោះ​ផ្លូវ ការពិតជា​មន្ត្រីជាន់ខ្ពស់​តំណាង​ប្រតិភូ​ខ្មែរ​ប្រជុំ​សន្ន​សីទ​ហ្សឺ​ណែវ​ដែល​ឲ្យ​ពួកវៀ​ត​កុង​ចេញពី​ស្រុក​ខ្មែរ​

ទេព ផន ស្គាល់​តែ​ឈ្មោះ​ផ្លូវ ការពិតជា​មន្ត្រីជាន់ខ្ពស់​តំណាង​ប្រតិភូ​ខ្មែរ​ប្រជុំ​សន្ន​សីទ​ហ្សឺ​ណែវ​ដែល​ឲ្យ​ពួកវៀ​ត​កុង​ចេញពី​ស្រុក​ខ្មែរ​

ដោយ វង្ស សុផាន់​ម៉ៃ ៖ ជា​កូន​របស់ លោក ទេព កែវ អភិបាលស្រុក​កណ្ដាលស្ទឹង និង អ្នកស្រី​ចាន់  ដែល​ឪពុក​ធ្លាប់​ធ្វើជា រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ក្នុង​រជ្ជកាល ព្រះបាទ​អង្គឌួង មានកូន ១០​នាក់ ។ ក្នុង​វ័យ​កុមារភាព លោកស្រី​ច្រើន​រស់នៅ វត្ត​កណ្ដាលស្ទឹង​។​

​នៅ​ឆ្នាំ ១៩២៣ ចុងឆ្នាំ​សិក្សា ថ្នាក់​ទី​៤ នៃ​អនុវិទ្យាល័យ ស៊ី សុវត្ថិ ក្រោយ​បានទទួល​សញ្ញាប័ត្រ បញ្ចប់​បឋមសិក្សា ដែលជា សញ្ញាប័ត្រ ខ្ពស់បំផុត នៅក្នុង​ប្រទេស ជំនាន់​នោះ​លោក​ត្រូវបាន​ជ្រើសរើស​ដោយសារ សញ្ញាប័ត្រ ជា​លេខា​បកប្រែ​របស់​ចៅហ្វាយខេត្ត ជាតិ​បារាំង​។ លោក​ធ្វើការ​ក្នុង ការិយាល័យ​ទី​១ របស់​អភិបាលខេត្ត ជាតិ​បារាំង ក្នុង​ខេត្តកណ្ដាល រហូត​ឆ្នាំ ១៩៣១ ដោយបាន​បន្ដ​ការសិក្សា​នៅ សាលា​រដ្ឋបាល​កម្ពុជា ផង​។​

​ពី​ឆ្នាំ ១៩៣២ តាម​កិច្ច​ប្រឡងប្រជែង​បន្ដបន្ទាប់ លោក​បាន​ឡើងជា​មន្ដ្រី ថ្នាក់​មធ្យម​និង​ថ្នាក់ខ្ពស់ ក្នុង​រដ្ឋបាល នៃ រដ្ឋាភិបាល​កម្ពុជា ជាស​កម្ម រហូតដល់​ឆ្នាំ ១៩៦៧ ដល់​អាយុ​៦២​ឆ្នាំ ថ្វី​បើតាម​លក្ខន្ដិកៈ អ្នករាជការ​ត្រូវ​ចូលនិវត្តន៍​នៅ​អាយុ ៥៥​ឆ្នាំ ក៏ដោយ​។​
​រយៈ ៣៥​ឆ្នាំ ក្នុង​ការងារ​រដ្ឋការ លោក​ធ្លាប់​ធ្វើជា អភិបាលខេត្ត ប្រតិភូ​រដ្ឋាភិបាល អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ (១៩៥៣) និង ជា​រដ្ឋមន្ដ្រី​ជាច្រើន​ដង​។

ក្នុង​តំណែង​លោក​ជា រដ្ឋមន្ដ្រី ក្រសួងការបរទេស  ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នរោត្តម សីហនុ បាន​ចាត់តាំង​ជា ប្រធាន​គណៈប្រតិភូ​កម្ពុជា នៅ​ស​ន្និ​សី​ទ្ធ ដើម្បី​សន្ដិភាព​នៅ​ឥណ្ឌូចិន នា​ក្រុង​ស្ហី​ណែវ ឆ្នាំ ១៩៥៤ ។ លោក​សម្រេចបាន នូវ​ការដកថយ​ទាំងស្រុង នៃ ទ័ព​វៀត​មិញ​កុម្មុយនីស្ដ ពី​រាជាណាចក្រ​កម្ពុជា​។​​ដោយ​ការ​ខំព្យាយាម​ឥតឈប់ឈរ ក្នុង​នយោបាយ​ទំនាក់ទំនង​ល្អ បារាំង ខ្មែរ លោក​បានទទួល​គ្រឿង​ឥស្សរិយយស​ពី សាធារណរដ្ឋ​បារាំង​។​

​ពី​ឆ្នាំ ១៩៦០ ដល់ ១៩៦៧ អំពល់​ចំបង​របស់លោក​គឺ បញ្ហា​រៀបចំ​ទីក្រុង​ភ្នំពេញ​ទីកន្លែង​ដែល​លោក​បានបញ្ចប់​អាជីព​ក្នុង នយោបាយ និង រាជការ របស់លោក នៅ​ឆ្នាំ ១៩៦៧​។​ ​លោក​បានទទួល​មរណភាព​នៅ​ឆ្នាំ ១៩៧៨ នៅ NOGENT-SUR-MARNE ជាយក្រុង​ប៉ារីស​៕

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top