អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ចង់ដឹងថាតើហេតុអ្វីបានជាលោក ខឹម វាសនា ចេញពីបក្សសមរង្ស៊ី សូមអាន

ចង់ដឹងថាតើហេតុអ្វីបានជាលោក ខឹម វាសនា ចេញពីបក្សសមរង្ស៊ី សូមអាន

ដោយសារជាតិជាមនុស្ស ចេះឈឺឆ្អាលរឿងគេ និងស្រឡាញ់យុត្ដិធម៌ ភាពត្រឹមត្រូវ ដល់ពេលចូលជាមួយ គណបក្សសមរង្ស៊ី បានយូរៗទៅ មិនឃើញមានភាពត្រឹមត្រូវពុករលួយ និយមបក្ខពួក នយោបាយគ្មានទស្សនៈវិស័យ ហើយប្រជាពលរដ្ឋនៅខាងក្រៅអត់បានដឹងរឿងខាងក្នុងរបស់បក្ស ដោយខាងក្រៅបក្សគេនិយាយផ្សេង ខាងក្នុងបក្សគេនិយាយផ្សឹង។ ហើយដល់អ៊‌ីចឹងក៏ចេះតែកើតមានទំនាស់ជាច្រើនហូរហែលដែលឮរហូតដល់ប្រធានបក្ស លោក សម រង្ស៊ី។

 Image result for khem veasna 2013

ជាពិសេសនោះ គឺរូបគាត់ផ្ទាល់ហ៊ាន វាយប្រហារបក្សខ្លួនឯង និងប្រធានបក្ស ហើយនិងជម្លោះពាក្យសម្តីស្តីពី ទស្សនៈនយោបាយ ក្នុងដោះស្រាយបញ្ហាប្រទេសជាតិ ហើយបក្សរិះរកលេចចាប់កំហុសគ្រប់សព្វ ដើម្បីដកចេញពីបក្ស តែមានថ្ងៃមួយគាត់បានចូលរួមវេទិការរបស់គណបក្សជួបជុំម្ចាស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដោយធ្វើវាគ្មិនតំណាងរាស្រ្តមណ្ឌលព្រៃវែង តំណាងអោយមកពីគណបក្ស សម រង្ស៊ី និងព្រះអង្គម្ចាស់ សានប៉ា ដែលរៀបចំបង្កើតឡើងដោយវិទ្យាស្ថានប្រជាធិបតេយ្យជាតិ ហៅកាត់ថា (NDI) ប្រារព្ធនៅឯស្រុកព្រះស្តេច ខេត្តព្រៃវែង។

 Image result

គាត់និយាយថា ស្តេចក៏ អាចម៏ស្អុយដែរ ហើយស្អប់ណាស់អារបបសក្តិភូមិ ជិះជាន់គ្នាហ្នឹង។ ពេលនោះស្រាប់តែ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយសហរដ្ឋអាមេរិក សរសេរលិខិតផ្ញើទៅជូនគណបក្សថា សូមជួយកែលំអរអ្នកតំណាងរាស្រ្តមួយហ្នឹងផង ពីព្រោះនៅក្នុងវេទិការបានវាយប្រហារព្រះមហាក្សត្រ។ ពេលនោះគ្រាន់តែបញ្ចូនទៅដល់បក្សហើយទទួលដោយលោក អេង ឆៃអៀង ប្រហែលម៉ោងបី បួនល្ងាចភ្លាម ស្រាប់តែលោក អេង ឆៃអៀង បញ្ចេញលិខិតនោះទៅអោយវិទ្យុអាស៊ីសេរី (RFA) ធ្វើការផ្សព្វផ្សាយ។ ហើយមិនបានហៅគាត់ មកសាកសួរនាំនោះទេ ដោយនឹកឃើញថា នេះជាគន្លឹះមួយដែលនាំអោយគាត់អាចជាប់គុកបាន។ គ្រាន់តែវិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយភ្លាម លោក សម រង្ស៊ី បានធ្វើលិខិតថ្ពោលទោសគាត់ថា ជាអ្នកតំណាងរាស្រ្តមួយប្រដៅមិនបាន ឥតសីលធម៌ក្នុងបក្ស ហើយផ្ញើលិខិតសូមទោសព្រះមហាក្សត្រ។

 Related image

ហើយបក្សក៏ចោទក្រោមលេសថា គាត់និយាយប៉ះពាល់ដល់ស្ថាប័នអង្គព្រះមហាក្សត្រ រំលោភបំពារច្បាប់រដ្ឋធម្មនុញ្ញ។ ដោយហេតុថាលោកជាមនុស្សមានទស្សនៈខុសប្លែកពីគេ អត្ថចរិតមិនដូចគេ និងមានមនោសញ្ចេតនាជ្រៀជ្រៅនឹងពូជសាសន៍ខ្លួនខុសពីគេ ហាក់បីដូចជា ទឹក និងប្រេង ទើបលោកនៅជាមួយគណបក្ស សម រង្ស៊ី មិនកើត។ នៅចុងក្រោយមក លោកក៏ដកខ្លួន ដើរចេញពីបក្ស ហើយដើរចេញពីរដ្ឋសភាជាតិ។

 Related image

ដោយគូសបញ្ជាក់ពីអារម្មណ៍ចេញពីបេះដូងរបស់លោកប្រាប់គេថា វាហាក់បីដូចជាខ្លួនលោកផ្ទាល់ កំពុងតែដើរអុចទៀនបំភ្លឺ ហើយកាន់វាដើរកាត់នៅលើវាលខ្សាច់សាហ្សារ៉ាដ៏ធំលាតសន្ធឹងល្លឹង ល្លើយ សែនងងឹតសូន្យឈឹងអញ្ជឹង។ ហើយដោយខ្លួនឯងផ្ទាល់យល់ពេញដើមទ្រូងតែម្នាក់ឯងគត់ តែមិនដឹងថាទៅថ្លឹងរាយរ៉ាបប្រាប់អ្នកណា ថាតើប្រជាពលរដ្ឋខ្មែរ អាចយល់បានពីទំហំទឹកចិត្ត និងទស្សនវិស័យរបស់លោក ដែរ ឬទេ?
 សូមរង់ចាំអានភាគ បន្តរ

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top