អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ហេតុដែលនាំអោយ លោក ខឹម វាសនា បានយល់ពីព្រះធម៌ (ភាគ៦)

ហេតុដែលនាំអោយ លោក ខឹម វាសនា បានយល់ពីព្រះធម៌ (ភាគ៦)

ដោយសារគាត់ពិបាកចិត្តពេក មើលថាជីវិតរស់នៅអត់ន័យ ខ្លឹមសារអ្វី មិនដឹងនឹងថាត្រូវធ្វើអ្វី នៅពេលដែលអ្នកម្តាយជាទីស្រឡាញ់របស់គាត់នៅទីអវសាន្តបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរគ្មានក្តីសង្ឃឹម ដោយមិនទាន់បានសាយសុខ នៅពេលដែលរូបគាត់រកប្រាក់ជួយគ្រួសារមានធូរធារ។ គ្រានោះ គាត់ក៏ទៅរកទិញសៀវភៅធម៌មើលនៅឯបណ្ណាគារត្រៃយរ័ត្ន ហើយពេលនោះគាត់ចូលទៅក្នុងកន្លែងលក់សៀវភៅនោះភ្លាម វាហាក់បីដូចជាមានឧបនិស្ស័យ។ ចូលទៅដល់រកទិញសៀវភៅ គាត់ឃើញមានសៀវភៅធម៌ជាច្រើនរាប់រយ គាត់ងាកទៅនោះក៏សៀវភៅធម៌ ងាកទៅណោះក៏សៀវភៅធម៌ ភ្លាមៗនោះគាត់នឹកគិតថាមិនត្រូវយកមួយណា ព្រោះសុទ្ធតែសៀវភៅធម៌ ហើយណាមួយខ្លួនគាត់ សូម្បីតែភាសាបាលីអីបន្តិច ក៏មិនចេះផង។ តែដល់ពេលងាកចុះងាកឡើង គាត់ក៏សំលឹងឃើញសៀវភៅមួយដាក់ចំណងជើងថា ព្រះសម្មាសម្ពុទ្ធ ហើយក្របសៀវភៅដាក់រូបដូចព្រះពុទ្ធព្រះអង្គបិទភ្នែក ពេលគាត់ក្រឡេកទៅមើលដូចជាមានពន្លឺស្អីម៉្យាទៀតអញ្ជឹង។

ហើយពេលនោះគាត់នឹកគិតក្នុងដួងចិត្តថា មើលទៅព្រះអង្គ ព្រិចភ្នែកហាក់បីដូចជាមានសេចក្តីសុខណាស់! បើធៀបមករូបគាត់កំពុងតែកើតទុក្ខព្រួយ លំបាកពិបាកចិត្តពេញផែនដី។ ក្រោយមកគាត់គិតថាប្រហែលជាសៀវភៅហ្នឹង និយាយអំពីពុទ្ធប្បវត្តិ ប្រវត្តិរូបរបស់ព្រះពុទ្ធហើយ ដូច្នោះប្រហែលជាអាចចេះមើល តែប្រសិនបើជាសៀវភៅត្រៃយបិដក មានពាក្យបាលីច្រើនពេក ប្រហែលជាគាត់មិនចេះមើលទេ។

 

រំពេចនោះ គាត់ក៏ឆក់ទេញសៀវភៅនោះមកមើល ស្រាប់តែចំសៀវភៅ បកប្រែចេញពីភាសាអង់គ្លេស ទៅជាភាសាខ្មែរ ដែលពួកជនជាតិបរទេសធ្វើការសិក្សាស្រាវជ្រាវ ពីមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធ ដែលសរសេរចេញមកតាមការយល់ មានហេតុមានផលត្រឹមត្រូវ មិនមែនជំនឿទេ។ ម៉្យាងទៀត សៀវភៅនោះ សរសេរបែបភាសាសម្រាយ ពាក្យពេចន៍សាមញ្ញងាយយល់ តែស៊ីជម្រៅ ហើយវាពន្យល់ជ្រៅៗទៀត។ កាលនោះប្រសិនបើ គាត់ចាប់យកសៀវភៅផ្សេងដូចធ្លាប់បានមើលពីមុននោះមក ប្រហែលជាឈប់មើលហើយ។ ប៉ុន្តែរូបគាត់ផ្ទាល់ក៏ធ្លាប់បានសិក្សាស្រាវជ្រាវសៀវភៅរបស់ភិក្ខុ ខៀវ ជុំ និងភិក្ខុ សុង ស៊ីវ បានជាប់លាប់អស់រយៈពេលជិតបីឆ្នាំដែរ។ តាំងពីពេលនោះមក គាត់ក៏ចេះធម៌ យល់ច្បាស់ពីព្រះធម៌ដែលជាមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធសម្មាសម្ពុទ្ធ។ ពេលដែលមើលយល់ហើយ គាត់ក៏បានអង្គុយនិយាយពន្យល់ប្រាប់ម្តាយគាត់ស្តាប់ក្បែរៗ ស្រាប់តែអ្នកម្តាយគាត់មានអារម្មណ៍ថា សប្បាយចិត្តមែនទែន ហើយព្រិចៗភ្នែក ដោយសារបានស្តាប់ធម៌យល់។

ផ្ទាំងពាណិជ្ជកម្ម

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top