អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ពុទ្ធោ! ថ្ងៃការ លោកវរសេនីយ៍ទោ មួយរូប គ្រាន់តែក្បួនដង្ហែកូនកម្លោះជាង១០គីឡូ ចតឡានស្ទះពេញផ្លូវ រងការរិះគន់ខ្លាំង ទើបចេញមុខសុំទោសជាសាធារណៈ (មានវីដេអូ)

ពុទ្ធោ! ថ្ងៃការ លោកវរសេនីយ៍ទោ មួយរូប គ្រាន់តែក្បួនដង្ហែកូនកម្លោះជាង១០គីឡូ ចតឡានស្ទះពេញផ្លូវ រងការរិះគន់ខ្លាំង ទើបចេញមុខសុំទោសជាសាធារណៈ (មានវីដេអូ)

ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ក្បួនដង្ហែតាមបែបប្រពៃណីរបស់កូនកម្លោះ ជាមន្ត្រីយោធាថ្នាក់ខ្ពស់មួយរូប បានធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅលើដងវិថី Mitrapap ទីក្រុង Khon Kaen ប្រទេសថៃ ដែលបានបណ្តាលឲ្យមហាជនចោទជាសំនួរទៅលើការរំលោភបំពាន ពីសំណាក់អ្នកមានអំណាចនេះ។

ថ្ងៃការ លោកវរសេនីយ៍ទោ មួយរូប គ្រាន់តែក្បួនដង្ហែរកូនកម្លោះជាង១០គីឡូ ចតឡានស្ទះពេញផ្លូវ រងការរិះគន់ខ្លាំង

ហេតុការណ៍មួយនេះ ត្រូវបានចែករំលែកនៅក្នុងបណ្តាញសង្គមដោយ លោកស្រីវេជ្ជបណ្ឌិតមួយរូប ដែលមានឈ្មោះថា Warisa Sathirathanakorn ដែលគាត់ធ្វើដំណើរទៅធ្វើការមិនទាន់ពេល ដោយសារតែបញ្ហាស្ទះចរាចរណ៍នេះ។ គាត់បានអះអាងថា ភ្ញៀវដែលចូលរួមក្នុងកម្មវិធីនោះ ភាគច្រើនស្លៀកពាក់ឯកសណ្ឋានយោធា ប៉ុន្តែមានចិត្តអាត្មានិយម សុខចិត្តបិទផ្លូវមួយខ្សែ សម្រាប់ចតឡានរបស់ពួកគេ និងទុកផ្លូវតែពីរខ្សែប៉ុណ្ណោះសម្រាប់ធ្វើការដំណើរ។ គាត់បានសរសេរថា “ខ្ញុំបាននិយាយជាមួយនគរបាលដែរ ហើយគេនិយាយថា នេះគឺជាកម្មវិធីរៀបការរបស់យោធាមួយរូប ដូច្នេះពួកគេមិនអាចធ្វើអ្វីបានទេ។ តើប្រជាពលរដ្ឋនឹងគិតបែបណា?”

តាមរយៈសារព័ត៌មាន Matichon បានឲ្យដឹងថា ក្បួនដង្ហែកូនកម្លោះចូលផ្ទះកូនក្រមុំ មានប្រវែងដល់ទៅ ១០គីឡូម៉ែត្រឯណោះ ហើយក្បួននេះ បានបណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏ព្រោះតែផ្ទះរបស់កូនក្រមុំស្ថិតនៅលើផ្លូវធំ។

អ្នកនាំពាក្យរបស់កងយោធាភូមិន្ទថៃ លោក Wintai Suwaree

អ្នកនាំពាក្យរបស់កងយោធាភូមិន្ទថៃ លោក Wintai Suwaree បានឆ្លើយតបទៅនឹងសំនួររបស់ប្រជាពលរដ្ឋថា “ម្ចាស់ដើមការ មិនបានតម្រូវឲ្យមានការបិទផ្លូវទេ ប៉ុន្តែ ដោយសារតែភ្ញៀវបានមកចូលរួមច្រើន លើសពីការរំពឹងទុក”។

ចំនែកឯកូនកម្លោះ ដែលត្រូវបានគេស្គាល់ថា ជាលោកវរសេនីយ៍ទោ Pitakpon Chusri ក៏បានចេញមុខសុំទោសជាសាធារណៈតាមរយៈកម្មវិធីព័ត៌មាន National TV ផងដែរ ចំពោះការបង្កឲ្យមានបញ្ហាបែបនេះកើតឡើង។ លោកបានលើកដៃសំពះ និង និយាយចំពោះមុខអ្នកសារព័ត៌មានថា “ខ្ញុំសូមទទួលស្គាល់កំហុសរបស់ខ្ញុំ។ ខ្ញុំមិនបានគិតទេថា ក្បួនដង្ហែរយៈពេល៨នាទី អាចបង្កជាការកកស្ទះចរាចរណ៍ខ្លាំងបែបនេះ។ ខ្ញុំត្រូវបានគេជូនដំណឹងថា ខ្ញុំបានបង្កបញ្ហាដល់អ្នកដទៃហើយ ហើយខ្ញុំពិតជាសុំទោសណាស់”៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ក្បួនដង្ហែរតាមបែបប្រពៃណីរបស់កូនកម្លោះជាមន្ត្រីយោធាថ្នាក់ខ្ពស់មួយរូប បានធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង
នេះគឺជាកម្មវិធីរៀបការរបស់យោធាមួយរូប ដូច្នេះពួកគេមិនអាចធ្វើអ្វីបានទេ
ភ្ញៀវដែលចូលរួមក្នុងកម្មវិធីនោះ ភាគច្រើនស្លៀកពាក់ឯកសណ្ឋានយោធា ប៉ុន្តែមានចិត្តអាត្មានិយម សុខចិត្តបិតផ្លូវមួយខ្សែសម្រាប់ចតឡានរបស់ពួកគេ
ក្បួនដង្ហែកូនកម្លោះចូលផ្ទះកូនក្រមុំ មានប្រវែងដល់ទៅ១០គីឡូម៉ែត្រឯណោះ
ចំនែកឯកូនកម្លោះ ដែលត្រូវបានគេស្គាល់ថា ជាលោកវរសេនីយ៍ទោ Pitakpon Chusri
លោកវរសេនីយ៍ទោ Pitakpon Chusri ក៏បានចេញមុខសុំទោសជាសាធារណៈតាមរយៈកម្មវិធីព័ត៌មាន National TV ផងដែរ

ប្រភពពី៖ khmerload.com

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top