អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > Wow! កំពូល Monitor របស់គ្រុមហ៊ុន Sumsung ពិតជាវែងមែន

Wow! កំពូល Monitor របស់គ្រុមហ៊ុន Sumsung ពិតជាវែងមែន

CHG90​ ​ជា​ ​Monitor​ ​ប្រភេទ​ទ្រវែង​ ​(Wide)​ ​កោង​ ​ដែល​ ​Samsung​ ​ទើប​ដាក់​បង្ហាញ​សម្រាប់​អន្ទង​ចិត្ត​អ្នក​និយម​ការ​លេង​ហ្គេម​ ​និង​ការងារ​កម្រិត​ជំនាញ​នានា។

Monitor​ ​នេះ​ ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​ប្រភេទ​ ​Super ultrawide​ ​ដែល​វា​មាន​ទំហំ​ ​៤៩​ ​អ៊ីញ​ ​អាច​បង្ហាញ​រូប​កោង​ ​១៧២​ ​ដឺក្រេ​ ​ហើយ​មាន​ ​aspect ratio​ ​32:9។ CHG90​ ​មាន​មុខងារ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​កំណត់​ចែក​រូប​ ​២​ ​ក្នុង​អេក្រង់​តែ​មួយ​ ​ហើយ​បំណែង​ចែក​នី​មួយ​ៗ​បង្ហាញ​រូប​ទំហំ​ ​៣ ៨៤០ x ១ ០៨០​ ​កម្រិត​ ​Full HD។

អេក្រង់​កោង​ ​និង​ការ​រចនា​ជើង​ទម្រ​ដ៏​ទាក់ទាញ​ ​CHG90​ ​ផលិត​ឡើង​ដោយ​ប្រើ​កញ្ចក់​ ​VA LCD​ ​ដែល​អាច​បញ្ចេញ​រូប​ដែល​មាន​ពណ៌​ធម្មជាតិ​ត្រឹម​ត្រូវ​ ​មាន​ ​refresh rate​ ​ដល់​ទៅ​ ​១៤៤​ ​hertz​ ​ហើយ​មាន​តម្លៃ​ ​១ ៥០០​ ​ដុល្លារ​ ​(បរទេស)៕

ប្រភពពី៖ sabay
ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top